អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > រោគសញ្ញា​មិន​ប្រក្រតី​ចំនួន​៤​ដែល​អាច​ប្រាប់​អ្នក​ពី​ស្ថានភាព​នៃ​សុខភាព​របស់​អ្នក

រោគសញ្ញា​មិន​ប្រក្រតី​ចំនួន​៤​ដែល​អាច​ប្រាប់​អ្នក​ពី​ស្ថានភាព​នៃ​សុខភាព​របស់​អ្នក

ប្រ​ភព៖​​ www.healthline.com

រោគសញ្ញា​មិន​ប្រក្រតី​ដែល​កើតឡើង​នៅ​លើ​រាងកាយ​យើង អាច​ប្រាប់​ពី​ព័ត៌មាន​ជាច្រើន​អំពី​សុខភាព​របស់​យើង។ ហេតុនេះ វា​ជា​រឿង​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​យកចិត្តទុកដាក់​ទៅលើ​ការ​កត់សម្គាល់​នូវ​រោគសញ្ញា​ខុស​ប្រក្រតី​ទាំងឡាយ​ដែល​មាន​នៅ​លើ​រាងកាយ​អ្នក។ យោងតាមប្រភពរបស់គេហទំព័រ www.powerpositivity.com ខាងក្រោម​នេះ​ដែរ គឺជា​រោគសញ្ញា​មិន​ប្រក្រតី​ចំនួន​៤​ដែល​អាច​ប្រាប់​អ្នក​ពី​ស្ថានភាព​នៃ​សុខភាព​របស់​អ្នក៖

១) អណ្ដាត​មាន​ពណ៌​ស្លេក៖ តាម​ធម្មតា​អណ្ដាត​របស់​យើង​មាន​ពណ៌​ផ្កាឈូក មាន​សំណើម និង​អាច​មើល​ឃើញ​ពន្លក​រសជាតិ​នៅ​លើ​អណ្ដាត​បាន។ បើ​យោង​តាម​អ្នក​ព្យាបាល​តាម​បែប​ចាក់​ម្ជុល​វិទ្យាសាស្ត្រ​មួយ​រូប Katie Clifton អ្នក​អាច​នឹង​ខ្វះ​ជាតិ​ដែក បើ​សិន​ជា​អ្នក​សង្កេត​ឃើញ​ថា​អណ្ដាត​របស់​អ្នក​ប្រែ​ជា​ស្ងួត​ហើយ​ស្លេក។ ដូច្នេះ​អ្នក​អាច​ធ្វើការ​ពិនិត្យ​ឈាម​ដើម្បី​ពិនិត្យ​មើល​ថា​តើ​អ្នក​មាន​ខ្វះ​ជាតិ​ដែក​មែន​ឬ​យ៉ាងណា។

២) ញើស​មាន​ក្លិន​ចម្លែក​ខុស​ប្រក្រតី៖ ក្លិន​ញើស​របស់​អ្នក​អាច​ប្រាប់​ពី​ព័ត៌មាន​ជាច្រើន​អំពី​សុខភាព​ទូទៅ​របស់​អ្នក។ ជា​ឧទាហរណ៍ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​អាច​មាន​ភាព​មិន​ប្រក្រតី បើ​សិន​ជា​ក្លិន​ញើស​របស់​អ្នក​ស្រដៀង​នឹង​ក្លិន​របស់​ទឹក​ថ្នាំ​លាង​ក្រចក។ ឬ​ក៏​អាច​ធុំ​ក្លិន​ផ្អែម បើ​សិន​ជា​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម ពី​ព្រោះ​តែ​ស្ករ​បាន​ប្រមូល​ផ្ដុំ​នៅ​លើ​ស្បែក​របស់​អ្នក​ជំងឺ​នេះ។ ឬ​ក៏​អាច​ជា​បញ្ហា​របស់​ថ្លើម​ឬ​តម្រងនោម បើ​សិន​ជា​ញើស​របស់​អ្នក​មាន​ក្លិន​ដូច​ឧស្ម័ន​អាម៉ូញាក់។

៣) ប្រេះ​ឬ​ស្ងួត​បបូរមាត់៖ ការ​ប្រេះ​ឬ​ស្ងួត​បបូរមាត់ អាច​បណ្ដាល​មក​ពី​ការ​ប្រតិកម្ម​អាឡាកហ្ស៊ី ឬ​អាច​មក​ពី​កង្វះ​ជាតិ​ទឹក។ បើ​មក​ពី​ការ​ប្រតិកម្ម​អាឡាកហ្ស៊ី វា​អាច​មាន​មូលហេតុ​មក​ពី​គ្រឿងសម្អាង​សម្រាប់​លាប​បបូរមាត់ ឱសថ​ថ្នាំ​ពេទ្យ ផលិតផល​សម្រាប់​ធ្វើ​អនាម័យ​សម្អាត​មាត់​ធ្មេញ ឬ​អាហារ​ដែល​អ្នក​បរិភោគ​ជាដើម។

៤) ហើម​ប្រអប់​ជើង៖ រោគសញ្ញា​ហើម​ប្រអប់​ជើង​គឺជា​រឿង​ទូទៅ​មួយ​ដែល​បាន​កើតឡើង​ទៅលើ​មនុស្ស​ជាច្រើន បន្ទាប់​ពី​ពួកគាត់​ឈរ​អស់​ច្រើន​ម៉ោង​ឬ​នៅ​ពេល​ស្ត្រី​កំពុង​ពពោះ។ ប៉ុន្តែ​បើ​សិន​ជា​រោគសញ្ញា​នេះ​ហាក់​ដូចជា​ខុស​ប្រក្រតី នោះ​អ្នក​គួរតែ​ឆាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​ថា​វា​ក៏​អាច​កើតឡើង​បាន​ដោយសារ​តែ​បេះដូង​របស់​អ្នក​មិន​លោត​ប្រក្រតី​ដែរ ដែល​នាំ​ទៅ​រក​លទ្ធផល​នៃ​ការ​ស្តុក​ទុក​ជាតិ​ទឹក​លើស​កម្រិត​នៅ​ទីនោះ៕

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ហេតុអ្វីបានជាអ្នកគួរឈប់សម្លឹងមើលអេក្រង់ទូរស័ព្ទមុនពេលចូលគេង?

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មាន​មិត្ត​ស្រី​​អាយុ​​បង​​ខ្លួន​ក៏​ល្អ​ម៉្យាង​ដែរ​ ទាំង​នេះ​ជា​ចំណុច​ល្អ!

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

ហេតុ​អ្វី​គេ​ផ្ដល់​តម្លៃ​ លើ​​ការ​បន្ត​ការ​សិក្សា​​​ថ្នាក់​​បរិញ្ញាបត្រ​ឬ​អនុ​បណ្ឌិត​​នៅ​បរទេស​ដល់​ម្ល៉ឹង?

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930