អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > គន្លឹះ​ ៤យ៉ាង ដើម្បីក្រោកពីគេង ចាប់ផ្ដើមថ្ងៃថ្មីជាមួយនឹងភាពស្រស់ស្រាយ

គន្លឹះ​ ៤យ៉ាង ដើម្បីក្រោកពីគេង ចាប់ផ្ដើមថ្ងៃថ្មីជាមួយនឹងភាពស្រស់ស្រាយ

ការ​ក្រោក​ពី​គេង​ជាមួយ​នឹង​ភាព​ស្រស់ស្រាយ និង​ពោរពេញ​ដោយ​ថាមពល នឹង​ជួយ​អ្នក​ឲ្យ​ដោះស្រាយ​បញ្ហា​ទាំងឡាយ​នៅ​ក្នុង​កិច្ចការ​របស់​អ្នក​ប្រកប​ដោយ​ប្រសិទ្ធភាព ព្រម​ទាំង​ជួយ​អ្នក​ឲ្យ​មាន​ស្មារតី​នឹងធឹង​ជាង​កាល​ដែល​ក្រោក​ពី​គេង​មក​ទាំង​មិន​ស្រឡះ​មុខ​មាត់​សោះ​នោះ។ តើ​ធ្វើ​បែប​ណា​ដើម្បី​ឲ្យ​ការ​ក្រោក​ពី​គេង​របស់​អ្នក​ប្រកប​ដោយ​ភាព​ស្រស់ស្រាយ​បាន ? ខាងក្រោម​នេះ​គឺជា​គន្លឹះ​៤យ៉ាង ដែល​អាច​ជួយ​អ្នក​ឲ្យ​សម្រេច​បែប​នេះ​បាន៖

១) ទទួលទាន​ដំណេក​ឲ្យ​បាន​គ្រប់គ្រាន់៖ ការ​ទទួលទាន​ដំណេក​ឲ្យ​បាន​គ្រប់គ្រាន់​ពិត​ជា​មាន​សារសំខាន់​ណាស់ ដូច​ដែល​មាន​ការ​ស្រាវជ្រាវ​ជាច្រើន​សុទ្ធតែ​បាន​អះអាង​គាំទ្រ​ពី​ភាព​ចាំបាច់​របស់​វា​នៅ​ក្នុង​ដំណើរការ​របស់​ខួរក្បាល និង​សុខភាព​រាងកាយ​របស់​អ្នក​ទាំងមូល ជួយ​ឲ្យ​អ្នក​ផ្ចង់​ស្មារតី​បាន​ល្អ និង​ធ្វើឲ្យ​អ្នក​ចាប់ផ្ដើម​ថ្ងៃ​ថ្មី​របស់​អ្នក​ជាមួយ​នឹង​អារម្មណ៍​ស្រស់ស្រាយ។ ជាទូទៅ រយៈពេល​សមរម្យ​សម្រាប់​ទទួលទាន​ដំណេក​នៅ​ចន្លោះ​ពី​៦​ទៅ​១០​ម៉ោង ដោយ​អាស្រ័យ​ទៅលើ​ភាព​ចាំបាច់​ដែល​បុគ្គល​ម្នាក់ៗ​ត្រូវការ​ដើម្បី​ឲ្យ​រាងកាយ​បាន​សម្រាក។

២) បណ្ដុះ​ទម្លាប់​ល្អ​មុន​ពេល​ចូល​គេង៖ មុន​ពេល​អ្នក​បិទ​ភ្នែក​គេង តើ​អ្នក​តែងតែ​ធ្វើ​សកម្មភាព​អ្វី ? ជាជាង​មុន​ចូល​គេង​ដោយ​ប្រើប្រាស់​ទូរស័ព្ទ អ្នក​គួរតែ​បណ្ដុះ​ទម្លាប់​ល្អៗ​ដូចជា ការ​ធ្វើ​សមាធិ ការ​អាន​សៀវភៅ ការ​ស្ដាប់​វិទ្យុ ឬ​អាច​ជា​ការ​កត់ត្រា​កំណត់ត្រា​ផ្ទាល់ខ្លួន​ប្រចាំ​ថ្ងៃ​ជាដើម។ ធ្វើ​បែប​នេះ អ្នក​នឹង​អាច​ចូល​គេង​ដោយ​អារម្មណ៍​ស្ងប់ និង​ធ្វើឲ្យ​ការ​គេង​របស់​អ្នក​ប្រព្រឹត្ត​ទៅ​បាន​លក់​ស្កប់ស្កល់ ដើម្បី​ទទួល​បាន​ថាមពល​សម្រាប់​ចាប់ផ្ដើម​ព្រឹក​ថ្ងៃ​ថ្មី។

៣) រំលឹក​ឡើង​វិញ​នូវ​គោលដៅ​ដែល​អ្នក​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​បន្ទាប់៖ មនុស្ស​មួយ​ចំនួន​អាច​មាន​បញ្ហា​ក្នុង​ការ​ក្រោក​ពី​គេង។ ប៉ុន្តែ បើ​សិន​ជា​អ្នក​បាន​រំលឹក​ឡើង​វិញ​នូវ​គោលដៅ​ដែល​អ្នក​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​បន្ទាប់ និង​ថា​តើ​គោលដៅ​នោះ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​ចក្ខុវិស័យ​ធំ​របស់​អ្នក​ក្នុង​ពេល​អនាគត​ដូចម្ដេច​ខ្លះ នោះ​អ្នក​ប្រាកដ​ជា​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ក្រោក​ពី​គេង​នៅ​ព្រឹក​ព្រលឹម​ពោរពេញ​ដោយ​ថាមពល ដើម្បី​សម្រេច​គោលដៅ​របស់​អ្នក។

៤) បំភ្លេច​ចោល​រឿង​មិន​ល្អ​ទាំងឡាយ៖ មុន​ចូល​គេង អ្នក​គួរតែ​បោះចោល​នូវ​រឿង​មិន​ល្អ​ទាំងឡាយ​ដែល​នៅ​រំខាន​ចិត្ត​អ្នក មិន​ថា​រឿង​នោះ​មក​ពី​កន្លែង​ធ្វើការ នៅ​ក្នុង​សមាជិក​គ្រួសារ ឬ​មក​ពី​ខាងក្រៅ​នោះ​ទេ។ អ្នក​បាន​លើកលែង​ទោស​ឲ្យ​ខ្លួនឯង និង​ចេះ​ស្រឡាញ់​ខ្លួនឯង​ហើយ បើ​សិន​ជា​អ្នក​អាច​បំភ្លេច​ចោល​រឿង​រំខាន​ចិត្ត​ទាំងឡាយ​ចោល​បាន៕

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ការធ្វើការយប់ជ្រៅ​​ ប៉ះពាល់ទៅលើសុខភាពរបស់អ្នកធ្ងន់ធ្ងរ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31