អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > តើអាហារអ្វីខ្លះដែលស្ត្រីមានផ្ទៃពោះត្រូវចៀសវាងទទួលទាន?

តើអាហារអ្វីខ្លះដែលស្ត្រីមានផ្ទៃពោះត្រូវចៀសវាងទទួលទាន?

ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​តែ​ទទួល​បាន​នូវ​ការ​ថែទាំ​សុខភាព​ឲ្យ​បាន​ម៉ត់ចត់ ព្រោះ​បើ​មិន​ដូច្នោះ​ទេ​របៀប​រស់នៅ​របស់​ពួកគេ ជាពិសេស​គឺ​របប​អាហារ នឹង​អាច​ប៉ះពាល់​ជា​ផល​អវិជ្ជមាន​ចំពោះ​ខ្លួនឯង​និង​ទារក​បាន។ ខាងក្រោម​នេះ​គឺជា​អាហារ​ទាំង​៤​ប្រភេទ​ដែល​ស្ត្រី​មាន​ផ្ទៃ​ពោះ​ត្រូវ​ចៀសវាង​ទទួលទាន៖

១) សាច់​ឆៅ​ឬ​ស្ទើរ​ឆ្អិន​ ​និង​គ្រឿង​សមុទ្រ៖ សាច់​ឆៅ​ឬ​ស្ទើរ​ឆ្អិន​ដូចជា ស៊ូស៊ី (sushi) និង​គ្រឿង​សមុទ្រ​ជាដើម អាច​ធ្វើឲ្យ​អ្នក​ឆ្លង​មេរោគ​ពី​បាក់តេរី​មួយ​ប្រភេទ​ដែល​មាន​ឈ្មោះ​ថា salmonella ដែល​បាក់តេរី​នេះ​អាច​ចម្លង​មេរោគ​ដល់​អ្នក​និង​ធ្វើឲ្យ​អ្នក​ពុល​បាន។ អ្នក​អាច​នឹង​ជួប​រោគសញ្ញា​ដូចជា រាគ គ្រុន​ក្ដៅ និង​ចុក​ពោះ។ ចំណែក​ឯ​ស្ត្រី​មាន​ផ្ទៃពោះ​អាច​នឹង​មាន​ប្រតិកម្ម​ធ្ងន់ធ្ងរ​ជាង​នេះ នៅ​ពេល​ពួកគេ​ត្រូវ​បាន​ឆ្លង​មេរោគ​ពី​បាក់តេរី​នេះ ហើយ​ថែមទាំង​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ទៀត​ផង។

២) ស៊ុត​ស្ទើរ​ឆ្អិន៖ ដូច​គ្នា​ដែរ មូលហេតុ​ដែល​ស៊ុត​ស្ទើរ​ឆ្អិន​អាច​ជា​ហានិភ័យ​មួយ​ដែល​ស្ត្រី​មាន​ផ្ទៃ​ពោះ​ត្រូវ​ចៀសវាង​ទទួលទាន ព្រោះ​ថា​វា​ក៏​អាច​មាន​បាក់តេរីsalmonella​នេះ​ចម្លង​មេរោគ​ដែរ។ ហេតុនេះ អ្នក​ត្រូវតែ​ប្រុង​ប្រយ័ត្ន​ចំពោះ​ស៊ុត​ដែល​ចម្អិន​មិន​ទាន់​ឆ្អិន​ល្អ និង​អាហារ​ទាំងឡាយ​ដូចជា​បង្អែម​មួយ​ចំនួន ដែល​មាន​ស៊ុត​ឆៅ​ជា​គ្រឿង​ផ្សំ​នៅ​ក្នុង​នោះ​ដែរ។

៣) សណ្ដែក​បណ្ដុះ​ឆៅ៖ សណ្ដែក​បណ្ដុះ​ឆៅ​នេះ​ក៏​អាច​បំពុល​អ្នក​បាន​ដែរ ព្រោះ​ថា​វា​ក៏​សម្បូរ​ដោយ​បាក់តេរីsalmonella​ដែល​អាច​ចម្លង​មេរោគ​ដល់​អ្នក។

៤) កាហ្វេអ៊ីន៖ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ បរិមាណ​កំណត់​ដែល​សមរម្យ​សម្រាប់​ទទួលទាន​ជាតិ​កាហ្វេអ៊ីន​ត្រូវ​តិច​ជាង​២០០​មីលីក្រាម​ក្នុង​១ថ្ងៃ។ ជាតិ​កាហ្វេអ៊ីន​ងាយ​នឹង​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​សុក និង​ទារក​ក្នុង​ផ្ទៃ។ ដោយសារ​តែ​ទារក​ក្នុង​ផ្ទៃ​និង​សុក​របស់​ពួកគេ​មិន​ទាន់​មាន​អង់ស៊ីម​ដែល​ចាំបាច់​សម្រាប់​រំលាយ​ជាតិ​កាហ្វេអ៊ីន នោះ​ការ​ទទួលទាន​វា​ច្រើន​អាច​នឹង​ប្រមូល​ផ្ដុំ​គ្នា​ច្រើន​បាន។ ការ​ទទួលទាន​ជាតិ​កាហ្វេអ៊ីន​ច្រើន​ក្នុង​ពេល​ពពោះ​ទារក​ក្នុង​ផ្ទៃ ត្រូវ​បាន​គេ​រក​ឃើញ​ថា​អាច​រារាំង​ការ​លូតលាស់​របស់​ទារក និង​បង្កើន​ហានិភ័យ​ដែល​ទារក​មាន​ទម្ងន់​ស្រាល​នៅ​ពេល​កើត​បាន៕

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ​​ប្រើប្រាស់​វិធី​​ទាំង​ ១០​​​នេះ​ ​ដើម្បី​​ជួយ​ឱ្យ​​កូន​​ៗ​​​​​​របស់​អ្នក​ក្លាយ​ជា​មនុស្ស​មាន​សក្ដានុពល​ខ្ពស់​នៅ​ពេល​អនាគត​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រឿង​ដ៏​អស្ចារ្យ​ទាំង​៦​ នឹង​កើត​មាន​ឡើង ​ប្រសិន​បើ​អ្នក​ទម្លាប់​ខ្លួនអាន​មុន​ពេល​គេង​រាល់​យប់

​ទម្លាប់​​ប្រចាំ​ថ្ងៃ​១​​ដែលអ្នក​គួរ​ធ្វើ​រាល់​ថ្ងៃ​ដើម្បី​​​អាច​ក្លាយ​ជា​អ្នក​មាន​បាន​

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

វិធី ៤យ៉ាងដើម្បីធ្វើការងារឱ្យកាន់តែឆ្លាតជាងមុន មិន​មែន​កាន់តែលំបាកជាងមុន (Work Smarter, Not Harder)

អត្ថបទពាណិជ្ជកម្ម​

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

សាលា​អន្តរជាតិ​រៀប​ចំ​កម្មវិធី​សប្បាយ​ៗ​សម្រាប់​​កុមារ​​​ចូល​រួម​ដោយ​សេរី​ ថ្ងៃទី១៤-១៥-១៦ ខែកញ្ញា

គេទំព័រលក់ទំនិញ Original 100% ថ្មី១ ចាប់ផ្ដើមដំណើរការនៅកម្ពុជាហើយ

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930