អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ភាពវៃឆ្លាតផ្លូវអារម្មណ៍ (Emotional Intelligence) គឺ​ជា​អ្វី?

ភាពវៃឆ្លាតផ្លូវអារម្មណ៍ (Emotional Intelligence) គឺ​ជា​អ្វី?

ភាពឆ្លាតវៃផ្លូវអារម្មណ៍ (Emotional Intelligence) គឺជាឬសគល់នៃជំនាញសំខាន់ៗដូចជា ការធ្វើការសម្រេចចិត្ត ការគ្រប់គ្រងពេលវេលា ការធ្វើការជាក្រុម ការទំនាក់ទំនង ជំនាញសង្គម ការគ្រប់គ្រង់អារម្មណ៍ខឹង ជាដើម។ ភាពវ័យឆ្លាតផ្លូវអារម្មណ៍ (Emotional Intelligence) គឺជាអ្វីមួយដែលមានក្នុងមនុស្សម្នាក់ៗដែលវាពិបាកនឹងពិពណ៌នា។ វាជាអ្វីដែលប៉ះពាល់ទៅដល់ការគ្រប់គ្រងអាកប្បកិរិយា ការទំនាក់ទំនងសង្គម និងការធ្វើការសម្រេចចិត្តរបស់អ្នក នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រវេទិកាសេដ្ឋកិច្ចពិភពលោក។

ភាពវៃឆ្លាតផ្លូវអារម្មណ៍ (Emotional Intelligence) កើតឡើងដោយការរួមផ្សំនូវជំនាញ ៤ផ្សេងគ្នា ដោយជំនាញទាំង៤នោះស្ថិតក្រោមជំនាញ២ធំៗគឺ ជំនាញផ្ទាល់ខ្លួន(Personal competence) និងជំនាញសង្គម (Social competence)។ ជំនាញផ្ទាល់ខ្លួន (Personal competence) បែងចែកជា ២គឺជំនាញនៃការភ្ងាក់រលឹកខ្លួន (self-awareness) និងជំនាញគ្រប់គ្រង់ខ្លួន (self-management)។ ជំនាញផ្ទាល់ខ្លួន (Personal competence)គឺជាសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍និងអាក្បកិរិយារបស់អ្នក។ ការភ្ងាក់រលឹកខ្លួន (self-awareness) គឺជាសមត្ថភាពរបស់អ្នកក្នុងការកត់សំគាល់ពីអារម្មណ៍របស់អ្នកនិងដឹងនៅពេលដែលវាកើតឡើង។ ការគ្រប់គ្រង (self-management) គឺជាសមត្ថភាពរបស់អ្នកក្នុងការប្រើប្រាស់ការភ្ងាក់រលឹកផ្លូវអារម្មណ៍របស់អ្នកដើម្បីឆ្លើយតបទៅនឹងអាកប្បកិរិយារបស់អ្នក។

ជំនាញផ្នែកសង្គម (Social competence) គឺជាការរួមបញ្ចូលគ្នារវាងការភ្ងាក់រលឹកផ្នែកសង្គម (Social Awareness) និងការគ្រប់គ្រងទំនាក់ទំនង (Relationship Management) ។ ជំនាញសង្គម (Social competence) គឺជាសមត្ថភាពក្នុងការយល់ដឹងអារម្មណ៍ អាកប្បកិរិយា និងហេតុផលរបស់អ្នកដ៏ទៃ នឹងបង្កើនចំណងទំនាក់ទំនងជាមួយអ្នកដ៏ទៃ។ ការភ្ងាក់រលឹកផ្នែកសង្គម (Social Awareness) គឺជាសមត្ថភាពក្នុងការសម្គាល់អារម្មណ៍របស់អ្នកដ៏ទៃ។ ការគ្រប់គ្រងទំនាក់ទំនង (Relationship Management) គឺជាសមត្ថភាពក្នុងការប្រើប្រាស់ភាពភ្ងាក់រលឹកនៃអារម្មណ៍របស់អ្នក និងអារម្មណ៍របស់អ្នកដ៏ទៃដើម្បីគ្រប់គ្រងការប្រាស្រ័យទាក់ទងដោយជោគជ័យ។

ភាពវៃឆ្លាតផ្លូវអារម្មណ៍ (Emotional Intelligence) ខុសពី ភាពឆ្លាតវៃ (IQ) ដោយភាពវ័យឆ្លាតផ្លូវអារម្មណ៍មិនមែនជាអ្វីដែលអ្នកអាចទស្សទាយដឹងដោយផ្អែកលើភាពឆ្លាតវៃរបស់មនុស្សម្នាក់នោះទេ។ ភាពវ័យឆ្លាតផ្លូវអារម្មណ៍គឺជាបណ្ដុំនៃជំនាញដែលអាចបង្កើនតាមរយៈការអនុវត្ត។ បើទោះបីជាអ្នកមិនមានភាពឆ្លាតវៃផ្លូវអារម្មណ៍ក៏ដោយ ក៏អ្នកអាចអភិវឌ្ឍវាបានដែរ៕

ចុចអាន៖ គន្លឹះដ៏អស្ចារ្យទាំង ៩ដើម្បីក្លាយជាមនុស្ស «មានភាពឆ្លាតវៃផ្លូវអារម្មណ៍»

ដោយ៖ លង់ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កម្រង​គំនិត​សំខាន់ៗ​របស់​ ឡៅ សឺ (​Lao Tzu)​​​ទស្សនវិទូ​របស់​ចិន​

មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​

គន្លឹះ​សម្ងាត់​ទាំង ៦​ ដែល​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ដូច​មហា​សេដ្ឋី

គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត

អត្ថបទពាណិជ្ជកម្ម​

វីង និង ឌី អេហ្វ អាយ សហការគ្នាផ្ដល់ការទូទាត់ ដោយពុំប្រើប្រាស់ក្រដាស់ប្រាក់ ដល់អតិថិជន និងអ្នកផ្គត់ផ្គង់របស់ខ្លួន

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

អានអត្ថបទតាមខែ

March 2019
M T W T F S S
« Feb    
 123
45678910
11121314151617
18192021222324
25262728293031