អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > តើ​អ្នក​នឹង​ប្រឈម​មុខ​​​គ្រោះថ្នាក់ធ្ងន់ធ្ងរ​អ្វី​ខ្លះ ​ប្រសិន​បើ​អង្គុយ​ធ្វើការ​រាប់ម៉ោង​ក្នុង​មួយ​ថ្ងៃ​?

តើ​អ្នក​នឹង​ប្រឈម​មុខ​​​គ្រោះថ្នាក់ធ្ងន់ធ្ងរ​អ្វី​ខ្លះ ​ប្រសិន​បើ​អង្គុយ​ធ្វើការ​រាប់ម៉ោង​ក្នុង​មួយ​ថ្ងៃ​?

កំណើត​នៃ​ជំងឺ​កាច​សាហាវ​ផ្សេងៗ​មិន​ចាំបាច់​តែ​មាន​ប្រភព​ដោយ​ផ្ទាល់​ជាក់ស្ដែង​ចេញ​មក​ពី​ការ​ទទួលទាន​ទឹក​និង​អាហារ​កខ្វក់​មិន​មាន​អនាម័យ ឬ​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ​អ្វី​នោះ​ទេ ប៉ុន្តែ​គ្រាន់តែ​ចំណាយ​ពេល​អង្គុយ​ច្រើន​ម៉ោង​ក្នុង​១ថ្ងៃៗ គ្រប់គ្រាន់​នឹង​អាច​ឲ្យ​សុខភាព​របស់​អ្នក​ទ្រុឌទ្រោម​បង្ក​ជា​ជំងឺ​ផ្សេងៗ​ទៀត​បាន។

មាន​ការ​សិក្សា​ជាច្រើន​បាន​រក​ឃើញ​ពី​ទំនាក់ទំនង​គ្នា​រវាង​ទម្លាប់​អង្គុយ​ច្រើន​ម៉ោង​ជាមួយ​នឹង​ជំងឺ​ជាច្រើន​រួម​មាន​ជំងឺ​ធាត់ ជំងឺ​បេះដូង ប្រព័ន្ធ​រំលាយ​អាហារ​មិន​ដំណើរការណ៍​ប្រក្រតី និង​ជំងឺ​មហារីក​ផង​ដែរ។ ភាព​អសកម្ម​ដែល​ចេញ​មក​ពី​ការ​អង្គុយ​ច្រើន​ម៉ោង​នៅ​កន្លែង​ធ្វើការ​ឬ​សម្លឹង​មុខ​កញ្ចក់​ទូរទស្សន៍​ជាដើម បាន​ផ្ដល់​សម្ពាធ​ដល់​ដំណើរការណ៍​ខាង​ក្នុង​សារពាង្គកាយ​របស់​អ្នក​មិន​ឲ្យ​ប្រព្រឹត្ត​បាន​ស្រួល ដែល​នាំ​លទ្ធផល​ទៅ​រក​ស្ថានភាព​អវិជ្ជមាន​ដូចជា​កម្រិត​សម្ពាធ​ឈាម​ឡើង​ខ្ពស់ កម្រិត​ជាតិ​ស្ករ​ឡើង​ខ្ពស់ ជាតិ​ខ្លាញ់​ផ្ដុំ​គ្នា​នៅ​ត្រង់​ចង្កេះ និង​កើន​ឡើង​កម្រិត​កូឡេស្តេរ៉ុល​ខុស​ប្រក្រតី​ផង​ដែរ។

ការ​សិក្សា​នេះ​បាន​បង្ហាញ​ជា​ការ​ដាស់តឿន​ដល់​អ្នក​ក្នុង​ការ​គិតគូរ​ឡើង​វិញ​ពី​របៀប​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក ដែល​សូម្បី​តែ​ទម្លាប់​មិន​ល្អ​ប្រចាំ​ថ្ងៃ​តូចតាច​មួយ​ប៉ុណ្ណោះ​ក៏​អាច​ប្រមូល​ផ្ដុំ​គ្នា​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​របស់​អ្នក​ក្នុង​រយៈពេល​វែង​បាន​ដែរ។ ហេតុនេះ​អ្នក​គួរតែ​ឆ្លៀត​ពេល​បញ្ចេញ​ភាព​សកម្ម​ដល់​រាងកាយ​របស់​អ្នក​តាម​តែ​អាច​ធ្វើ​បាន ដូចជា​នៅ​ពេល​ជិះ​ឡាន​ក្រុង ជំនួស​ឲ្យ​អង្គុយ​អ្នក​អាច​ផ្លាស់​មក​ឈរ​វិញ ឬ​ក៏​ងើប​ឈរ​រយៈពេល​១៥​នាទី​អំឡុង​ពេល​១​ម៉ោង​ម្ដង ជាពិសេស​គួរ​ឆ្លៀត​ពេល​ធ្វើ​លំហាត់​ប្រាណ​យ៉ាងហោចណាស់​ក៏​២​ទៅ​៣​ម៉ោង​ក្នុង​១​សប្ដាហ៍​ដែរ។

បើ​ទោះ​ជា​ការ​ផ្លាស់ប្ដូរ​ទាំងនេះ​ហាក់​ដូចជា​តិចតួច​ក្ដី ប៉ុន្តែ​បើ​ប្រៀប​ទៅ​នឹង​ការ​អង្គុយ​ច្រើន​ម៉ោង​ជាប់ៗ​គ្នា ថាមពល​ដែល​អ្នក​ត្រូវ​ប្រើប្រាស់​ដើម្បី​ឈរ​និង​ធ្វើ​ចលនា​ផ្សេង​ទៀត​អាច​នឹង​ជួយ​សម្រួល​ដល់​ដំណើរការណ៍​បំបែក​ខ្លាញ់​និង​ស្ករ​ដែល​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​រាងកាយ​របស់​អ្នក​បាន​មួយ​ផ្នែក​ខ្លះ​ដែរ៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31