អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ចំណុច​ ៥​យ៉ាង​ជួយ​អ្នក​ឲ្យ​រស់​នៅ​​​​ដោយ​មាន​​ន័យ​ជាង

ចំណុច​ ៥​យ៉ាង​ជួយ​អ្នក​ឲ្យ​រស់​នៅ​​​​ដោយ​មាន​​ន័យ​ជាង

ជីវិត​មនុស្ស​យើង​គឺ​ខ្លី​ណាស់។ បើ​​អ្នក​មិន​ប្រើ​ប្រាស់​ពេលវេលា​ទៅ​ធ្វើ​អ្វី​ដែល​មាន​ន័យ​​​ឬ​សំខាន់​សម្រាប់​ខ្លួន​ឯង​ទេ តើ​​​អ្នក​​រស់​នៅ​មាន​​ន័យ​អ្វី​ទៅ? ដូច្នេះ​ហើយ វា​ពិត​ជា​សំខាន់​ដែល​អ្នក​រក​ឃើញ​នូវ​អ្វី​ដែល​អ្នក​ចង់​បាន​ក្នុង​ជីវិត។ ក្រោយ​ពេល​​អ្នក​រក​ឃើញ​នូវ​គោល​បំណង​ អ្នក​ពុំ​ចាំ​បាច់​ម៉ោង​រោទ៍​​នៅ​ពេល​ព្រឹក​នោះ​ទេ អ្នក​​មាន​កម្លាំង​ចិត្ត​យ៉ាង​​ពេញលេញ​ទៅ​​ធ្វើ​ការ​ដោយ​ខ្លួន​ឯង​​តែ​ម្ដង។ ខាង​ក្រោម​នេះ​ជា​ចំណុច​៥​យ៉ាង​ដែល​ជួយ​អ្នក​រស់​​នៅ​​​ឲ្យ​មាន​ន័យ​​​​​​ក្នុង​ជីវិត៖

១) ​​ដឹង​ថា​អ្វី​ដែល​សំខាន់​សម្រាប់​អ្នក៖
ជា​​ដំបូង អ្នក​ត្រូវ​ដឹង​ពី​ខ្លួន​ឯង​សិន​ តើ​​អ្វី​ដែល​អ្នក​គិត​ថា​សំខាន់​ក្នុង​ជីវិត​របស់​អ្នក។ ​វា​អាច​ជា​«​ពេលវេលា​​ផ្ទាល់​ខ្លួន​សម្រាប់​មនុស្ស​សំខាន់ ដើរ​លេង​ជា​មួយ​មិត្តភ័ក្ដិ​ឬ​ធ្វើ​លំហាត់​ប្រាណ​សម្រាប់​ជីវិត​របស់​អ្នក​។ល។​ ក្រោយ​ដឹង​ហើយ លៃលក​ពេលវេលា​សម្រាប់​វា​ព្រោះ​វា​ជួយ​អ្នក​​សប្បាយ​ចិត្ត​បាន។

២) ធ្វើ​អ្វី​ដែល​អ្នក​ស្រឡាញ់៖ មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​មាន​ចំណង់​ចំណូលចិត្ត​។ ​មិន​ថា​ចំណង់​ចំណូល​ចិត្ត​​របស់​អ្នក​ជា​អ្វី​នោះ​ទេ អ្នក​គួរ​តែ​ធ្វើ​វា​ព្រោះ​វា​​ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​មាន​ន័យ។ ម៉្យាង​វិញ​ទៀត ចំណង់​ចំណូល​ចិត្ត​​នេះ​ហើយ​ដែល​​ជួយ​អ្នក​​​មាន​កម្លាំង​ចិត្ត​​រស់​នៅ​ប្រចាំ​ថ្ងៃ​ព្រោះ​​ពេល​ដែល​អ្នក​ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ស្រឡាញ់ វា​នាំ​យក​នូវ​ភាព​រីករាយ​​ឲ្យ​អ្នក​​ដូចគ្នា។

៣) ផ្ដោត​អារម្មណ៍៖ ប្រសិន​អ្នក​ធ្វើ​រឿង​​ច្រើន​ក្នុង​មួយ​ថ្ងៃ អ្នក​អាច​មាន​អារម្មណ៍​តានតឹង ធុញថប់​​ហើយ​អ្នក​ត្រូវ​ចំណាយ​ពេល​យូរ​​ទៀត។ ផ្ទុយ​ទៅ​វិញ អ្នក​គួរ​តែ​ផ្ដោត​អារម្មណ៍​របស់​អ្នក​ទាំង​អស់​ទៅ​ធ្វើ​​​រឿង​តែ​​​មួយ​​បាន​ហើយ​ព្រោះ​អ្នក​ផ្ចង់​អារម្មណ៍​បាន​ល្អ​និង​សម្រេច​បាន​ឆាប់​ទៀត​ផង។

៤) ចំណាយ​ពេល​ជា​មួយ​មនុស្ស​ឲ្យ​បាន​ច្រើន៖ មនុស្ស​ខ្លះ​ឲ្យ​តម្លៃ​ទៅ​លើ​សម្ភារៈ​និយម​។ ហើយ​ពួក​គេ​មិន​ហ៊ាន​ចេញ​ក្រៅ​ដើរ​លេង​នោះ​ទេ​ព្រោះ​ចង់​សន្សំ​លុយ​ដើម្បី​ទិញ​សម្ភារៈ​ទំនើប​ៗ។ ប៉ុន្តែ​ ការ​ចំណាយ​លុយ​និង​ពេលវេលា​ជា​មួយ​ក្រុម​គ្រួសារ​និង​មិត្តភ័ក្ដិ​​គឺ​មាន​តម្លៃ​កាត់​ថ្លៃ​​ពុំ​បាន​ព្រោះ​ពួក​គាត់​នេះ​ហើយ​ដែល​ផ្ដល់​នូវ​បទ​ពិសោធន៍​ជីវិត​ពិត​ប្រាកដ​ដល់​អ្នក​​។​​

៥) កំណត់​កិច្ច​ការ​ប្រចាំ​ថ្ងៃ៖ ជា​រៀង​រាល់​ព្រឹក​មុន​ពេល​​អ្នក​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​របស់​អ្នក កំណត់​កិច្ច​ការ​៣​យ៉ាង​ដែល​អ្នក​គិត​ថា​សំខាន់​ឬ​មាន​ន័យ។ ​ត្រឹម​តែ​៣​ចំណុច​បាន​ហើយ ហើយ​សម្រេច​កិច្ច​ការ​ដែល​អ្នក​គិត​ថា​​លំបាក​​មុន​និង​សម្រេច​កិច្ច​ការ​​ស្រួល​តាម​ក្រោយ​។ ​​ការ​កំណត់​គោល​ដៅ​តិច អ្នក​នឹង​មាន​កម្លាំង​ចិត្ត​នឹង​សម្រេច​កិច្ច​ការ​ឲ្យ​បាន​ច្រើន​លើស​ពី​អ្វី​ដែល​អ្នក​រំពឹង​ទុក​​​​៕
ប្រែ​សម្រួល៖ អឹុង មុយយូ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មាន​មិត្ត​ស្រី​​អាយុ​​បង​​ខ្លួន​ក៏​ល្អ​ម៉្យាង​ដែរ​ ទាំង​នេះ​ជា​ចំណុច​ល្អ!

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

ហេតុ​អ្វី​គេ​ផ្ដល់​តម្លៃ​ លើ​​ការ​បន្ត​ការ​សិក្សា​​​ថ្នាក់​​បរិញ្ញាបត្រ​ឬ​អនុ​បណ្ឌិត​​នៅ​បរទេស​ដល់​ម្ល៉ឹង?

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930