អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > អគ្គនាយក​ក្រុមហ៊ុ​ន​ស្រមោច​ ត្រេឌីង សូលូសិនលោក កែវ ឡង់ឌី​៖«ខ្ញុំ​ចង់​ឲ្យ​កូន​ខ្មែរ​មាន​ឱកាស​បាន​ប្រើ​របស់​​​មាន​គុណ​ភាព​ដូច​ក្មេងៗ​បរទេស​ហើយ​​​តម្លៃ​ដូច​គ្នា»

អគ្គនាយក​ក្រុមហ៊ុ​ន​ស្រមោច​ ត្រេឌីង សូលូសិនលោក កែវ ឡង់ឌី​៖«ខ្ញុំ​ចង់​ឲ្យ​កូន​ខ្មែរ​មាន​ឱកាស​បាន​ប្រើ​របស់​​​មាន​គុណ​ភាព​ដូច​ក្មេងៗ​បរទេស​ហើយ​​​តម្លៃ​ដូច​គ្នា»

ផលិតផល​និង​របស់​ប្រើប្រាស់​​ភាគ​ច្រើន​​​​នៅ​កម្ពុជា​ត្រូ​វ​បាន​គេ​មើល​ឃើញ​ថា​ ​មាន​ការ​នាំចូល​ពី​បណ្ដា​ប្រទេស​​​​ផ្សេង​ៗ​ដើម្បី​ផ្គត់​ផ្គង់​​តម្រូវ​ការ​ក្នុង​ស្រុក។ ​ផលិតផល​នាំចូល​មួយ​ចំនួន​ហាក់​មាន​តម្លៃ​ខ្ពស់​ជាង​ទីផ្សារ​ក្រៅ ប្រទេស​​ ​ក្នុងនោះ​ផង​ដែរ​ផលិតផល​សម្រាប់​កុមារ​ដូច​ជា​របស់​ក្មេង​លេង​ជា​ពិសេស​នុំ​ចំណី​មួយ​ចំនួន​គឺ​មិនមាន​ការ​ធានា​ជូន​​នូវ​​សុវត្ថិភាព​ត្រឹមត្រូវ​នោះ​ឡើយ​ជាពិសេស​មាន​តម្លៃ​ថ្លៃ​ទៀត​ផង។ នេះ​ជា​ហេតុផល​ពិសេស​មួយ​ក្នុង​ចំណោម​ហេតុផល​ផ្សេង​ទៀត​ដែល​ លោក កែវ ឡង់ឌី អគ្គនាយក​ក្រុមហ៊ុន​​ស្រមោច​ ត្រេឌីង សូលូសិន និង​អគ្គនាយក​អភិវឌ្ឍ​ធុរកច្ច​នៃ​ហាង​លក់​ទំនិញ​កុមារ​ Baby Outlet បង្កើត ក្រុមហ៊ុន​ស្រមោច​ ត្រេឌីង សូលូសិន ។ ខាង​ក្រោម​នេះ​កិច្ច​សម្ភាសន៍ ​រវាង​ Bizkhmer និង​ស្ថាបនិក​ក្រុមហ៊ុន​ស្រមោច៖

Bizkhmer៖ តើ​មូល​ហេតុ​អ្វី​ដែល​ជម្រុញ​ឲ្យ​លោក​បង្កើត​ក្រុមហ៊ុន​ចែក​ចាយ​ផលិត​ផល​កុមារ​ ស្រមោច​ត្រេឌីង​សូលូសិន​នេះឡើង?
លោក កែវ ឡង់ឌី៖ ខ្ញុំ​បង្កើត​ស្រមោច​ឡើង​ដោយ​សារ​តែ​ក្រុមហ៊ុន​នេះ​គឺ​ស្រប​ទៅ​នឹង​ការ​រីក​ចម្រើន​របស់​កុមារ​នៅ​ក្នុង​ស្រុក​ខ្មែរ​ហើយ​ពួកគាត់​គឺ​មាន​តម្រូវ​ការ​ច្រើន​ជាង​មុន​ ម្យ៉ាង​វិញ​ទៀត​ផ្អែក​តាម​បទពិសោធន៍​ដែល​ខ្ញុំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ច្រើន​ ខ្ញុំ​សង្កេត​ឃើញ​ថា​ ក្មេង​ដែល​នៅ​ស្រុក​គេទិញ​តុក្កតា​លេង​តម្លៃ​១០ដុល្លា​ហើយ​គុណ​ភាព​គឺ​ល្អ​មែន​ទែន​ ប៉ុន្តែ​នៅ​ខ្មែរ​យើង​ទី១​ គឺ​មិន​ទាន់​មាន​តុក្កតា​តម្លៃ​ ១០ដុល្លា​នឹង​ទេ ទី២​បើ​សិន​ជា​ខ្មែរ​មាន​គឺ​យើង​មិន​អាច​ទិញ​ក្នុង​តម្លៃ​ ១០​ដុល្លា​នឹង​ទេ ​គឺ​អាច​ទិញ​ក្នុង​តម្លៃ​១៥​ដុល្លា​ដោយ​សារត្រូវ​នាំ​មក​ឆ្ងាយ​ ដូច្នេះ​ដោយ​សារ​បញ្ហា​ទាំង​អស់​នេះ​ទើប​ខ្ញុំ​ចង់​ឲ្យ​ស្រមោច​នាំ​យក​ផលិតផល​ដែល​មាន​គុណ​ភាព​ដែល​អាច​ឲ្យ​កូន​ខ្មែរ​មាន​ឳកាស​ប្រើ​ដូច​កូន​គេ​ដែរ​ហើយ​ទិញ​នៅ​ក្នុង​តម្លៃ​ដែល​ដូច​គ្នា។

Bizkhmer៖ តើ​អ្វី​ទៅ​ជា​លក្ខណៈ​ពិសេស​របស់​ក្រុមហ៊ុន​ស្រមោច​ត្រេឌីងសូលូសិន​?
លោក កែវ ឡង់ឌី៖ ក្រុមហ៊ុន​ស្រមោច ​គឺ​យើងជា​​ឯក​ទេស​ តែ​ទៅ​លើ​ការ​ចែក​ផលិត​ផល​របស់​កុមារ​ទេ​នេះ​ជា​លក្ខណៈ​ពិសេស​មួយ​ ទី​២​ក្រុម​ហ៊ុន​ស្រមោច​ជា​ក្រុមហ៊ុន​ដែល​ចែ​ចាយ​តែ​ផលិត​ផល​ដែល​មាន​គុណ​ភាព​ខ្ពស់​ប៉ុណ្ណោះ​ ទី​៣​ក្រុម​ហ៊ុន​ស្រមោច​យើង​ទទួល​សេវាកម្ម​ចែក​ចាយ​ដែរ ទី​៤​ថ្វី​ត្បិត​តែ​យើង​ជា​ក្រុមហ៊ុន​ចែក​ចាយ​ពិត​មែន​ប៉ុន្តែ​យើង​មាន​ភាព​ច្បាស់​លាស់​នៅ​ក្នុង​ការ​កំណត់​តម្លៃ​ទីផ្សារ គឺ​ដូច​អ្វី​ដែល​ខ្ញុំ​បាន​លើក​ឡើង​ខាង​លើ​គឺ​​​យើង​មិន​ចង់​ឲ្យ​កូន​ខ្មែរ​ប្រើ​របស់​ដែល​មាន​គុណ​ភាព​ដូច​គេ​ប៉ុន្តែ​ទិញ​នៅ​ក្នុង​តម្លៃ​ថ្លៃ​ជាង​​គេ​នោះ​ទេ ដូច្នេះ​ក្រុមហ៊ុន​យើង​គឺ​យក​ចិត្ត​ទុក​ដាក់​មែន​ទែន​ទៅ​លើ​តម្លៃ​ទីផ្សារ។

Bizkhmer៖ ដោយ​សារ​លោក​ផ្ទាល់​គឺ​ជា​បុរស​ តើ​មូល​ហេតុ​អ្វី​ទើប​បាន​ជា​លោក​ចាប់​អារម្មណ៍​ទៅ​នឹង​ការ​នាំ​ចូល​ផលិត​ផល​បែប​កុមារ​ទៅ​វិញ?
លោក កែវ ឡង់ឌី៖ ដោយ​សារ​ខ្ញុំ​ជា​បុរស​ដែល​មាន​កូន​បី​ហើយ​ដៃ​គូ​ពាណិជ្ជកម្ម​របស់​ខ្ញុំ​គឺ​សុទ្ធ​តែ​ជា​បុរស​ដែល​មាន​កូន​រួច​ហើយ​ដូច​គ្នា​ ​ដូច្នេះ​ពួក​យើង​យល់​ច្បាស់​មែន​ទែន​ពី​តម្រូវ​ការ​កូន​តូច ហើយ​ពួក​យើង​ក៏​យល់​ច្បាស់​អំពី​ទឹក​ចិត្ត​ស្រលាញ់​របស់​ឪពុក​ម្ដាយ​ចំពោះ​កូន​ដូច្នេះ​យើង​ជា​ឪពុក​ជា​ម្ដាយ​យើង​ប្រាកដ​ជា​ចង់​បាន​ផលិតផល​ដែល​មាន​គុណភាព​និង​សុវត្ថិភាព​ចំពោះ​កូន យើង​ចង់​ផ្ដល់​អ្វី​មួយ​ដែល​ល្អ​បំផុត​សម្រាប់​ពួក​គាត់​ហើយ​ជួយ​ដល់​សុខភាព​របស់​ពួកគាត់​ ដូច្នេះ​ខ្ញុំ​ជា​បុរស​មែន​ប៉ុន្តែ​ខ្ញុំ​យល់​ពី​តម្រូវ​ការ​របស់​កូន​ខ្ញុំ ខ្ញុំ​​ដឹង​ពី​ទឹកចិត្ត​ស្រលាញ់​របស់​ឪពុកម្ដាយ​។

Bizkhmer៖ អាច​និយាយ​បាន​ថា​ក្រុមហ៊ុន​ស្រមោច​ជា​ក្រុមហ៊ុន​ដែល​កំពុង​តែ​ទទួល​បាន​ជោគជ័យ​។ ដូច្នេះ​មុន​នឹង​ទទួល​ជោគ​ជ័យ​ដូច​សព្វ​ថ្ងៃ​នេះ​តើ​លោក​ធ្លាប់​ជួប​បញ្ហា​អ្វី​ខ្លះ​ដែរ?
លោក កែវ ឡង់ឌី៖ ខ្ញុំ​ធ្លាប់​ជួប​ច្រើន​ដែរ​ ពីព្រោះ​ថា​ធម្មតា​ដំណើរការ​នៅ​ក្នុង​អាជីវកម្ម​មួយៗ​គឺ​វា​មិន​ស្រួល​ទេ​ វា​តែង​តែ​មាន​ឧបសគ្គ​ ដូចជា​យើង​ធ្លាប់​ជួប​គេ​បោក​លុយ​ គេ​យក​ទំនិញ​ហើយ​គេ​អត់ឲ្យ​លុយ​យើង​វិញ បញ្ហា​បុគ្គលិក​មួយ​ចំនួន​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ទាំង​នេះ​គឺ​វា​ជា​រឿង​សាមញ្ញ​នៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម ដែល​យើង​មិន​អាច​គេច​ផុត​ទេ​ដែល​យើង​ដើរ​ក្រោម​ភ្លៀង​ហើយ​ខ្លាច​សើម​ ប៉ុន្តែ​សំខាន់​យើង​មាន​វិធី​សាស្រ្ត​ក្នុង​ការ​ដោះ​ស្រាយ​៕

គួរ​បញ្ជាក់​ផង​ដែរ​ថា​ស្រមោច​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៧​ ដោយ​គិត​មក​ពេល​បច្ចុប្បន្ន​ស្រមោច​ទើប​តែ​មាន​អាយុ​ជាង​មួយ​ឆ្នាំ​ប៉ុណ្ណោះ​ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​គឺ​ស្រមោច​​ជា​ក្រុមហ៊ុន​ខ្មែរ​ដែល​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​ដៃ​គូរ​សហការ​ ដោយ​ក្នុង​នោះ​ផលិត​ផល​មួយ​ដែល​មាន​ឈ្មោះ​ថា ​hegen របស់​សង្ហបុរី​បាន​អនុញ្ញាត​ឲ្យ​ស្រមោច​នាំ​ចូល​មក​កម្ពុជា​ខណៈប្រទេស​ជិត​ខាង​មួយ​ចំនួន​ដែល​ធ្លាប់​តែ​នាំ​មុខ​មិន​ទាន់​មាន​វត្តមាន​នៅ​ឡើយ​ព្រម​ទាំង​មាន​ការ​អញ្ជើញ​ចូលរួម​ដោយ​ឯកអង្គរាជទូត​សង្ហបុរី​នៅ​ក្នុង​ថ្ងៃ​សម្ភោធ​ទៀត​ផង៕

ដោយ៖ ជួប ស្រីរ័ត្ន

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930