អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > វិធីសាស្ត្រ ៤យ៉ាងដើម្បីព្យាបាលភ្នែកដែលមានចំណុចខ្មៅអណ្ដែតនៅពីមុខ

វិធីសាស្ត្រ ៤យ៉ាងដើម្បីព្យាបាលភ្នែកដែលមានចំណុចខ្មៅអណ្ដែតនៅពីមុខ

ប្រ​ភព៖​​ www.news-medical.net

តើ​អ្នក​ធ្លាប់​មាន​បញ្ហា​ភ្នែក ដែល​នៅ​ពេល​អ្នក​សម្លឹង​មើល​អ្វី​មួយ អ្នក​ឃើញ​មាន​ភាគ​ល្អិត​អ្វី​ម្យ៉ាង​ឬ​ចំណុច​ខ្មៅ​អ្វីមួយ​នៅ​អណ្ដែត​ពី​មុខ​ចក្ខុប្រសាទ​របស់​អ្នក ហើយ​ស្រាប់តែ​រលាយ​បាត់​វិញ​នៅ​ពេល​អ្នក​សម្លឹង​មើល​ភាគល្អិត​នោះ​ចំ​ដែរ​ឬ​ទេ ? បញ្ហា​បែប​នេះ​ច្រើន​កើត​មាន​ឡើង​ចំពោះ​អ្នក​ដែល​មាន​អាយុ​ច្រើន អ្នក​ដែល​បាន​ប្រើប្រាស់​ថ្នាំ​ភ្នែក​ឬ​បាន​ទទួល​ការ​វះកាត់​ភ្នែក អ្នក​ដែល​មាន​បញ្ហា​សុខភាព​ផ្សេងៗ​ដូចជា​អ្នក​ជំងឺ​ទឹកនោមផ្អែម អ្នក​ជំងឺ​លើស​ឈាម និង​អ្នក​មាន​បញ្ហា​មីញ៉ូប​ភ្នែក​ជាដើម។ ទោះជាយ៉ាងណា វា​មិនមែន​ជា​បញ្ហា​ទៀត​នោះ​ទេ ព្រោះ​ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​៤​យ៉ាង​ដែល​អ្នក​អាច​ប្រើ​ដើម្បី​ព្យាបាល​បញ្ហា​ភ្នែក​នេះ​បាន។

១) វីតាមីន៖ របប​អាហារ​ដែល​អ្នក​ទទួលទាន​ប្រចាំ​ថ្ងៃ​ដើរតួ​សំខាន់​ណាស់​នៅ​ក្នុង​ការ​ថែទាំ​សុខភាព​ភ្នែក​របស់​អ្នក។ បើ​អ្នក​មាន​បញ្ហា​ភ្នែក​បែប​នេះ នោះ​អ្នក​ចាំបាច់​ត្រូវ​ទទួលទាន​អាហារ​ណា​ដែល​សម្បូរ​ជាតិ​វីតាមីនA​និង​វីតាមីនC ព្រោះ​ថា​វីតាមីន​ទាំង​ពីរ​នេះ​សុទ្ធតែ​ជួយ​បង្កើន​សមត្ថភាព​នៃ​ការ​មើល​របស់​ភ្នែក​ឲ្យ​ភ្លឺ​ច្បាស់​ល្អ។ អាហារ​ទាំងនេះ​មាន​ដូចជា ផ្លែ​ការ៉ុត ស៊ុត ផ្លែ​ក្រូច បន្លែ​បៃតង ហើយ​កាន់តែ​ប្រសើរ​ទៅ​ទៀត​បើ​សិន​ជា​អ្នក​អាច​ទទួលទាន​ថ្នាំ​បំប៉ន​បន្ថែម​ខាងក្រៅ​ដូចជា ខ្លាញ់​ត្រី​ឬ​អូមេហ្កា៣​ជាដើម។

២) តែ​បៃតង៖ ថ្វីត្បិតតែ​កាហ្វេអ៊ីន​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ទទួលទាន​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ភ្នែក​បែប​នេះ ហើយ​តែ​បៃតង​ក៏​មាន​ជាតិ​កាហ្វេអ៊ីន​ដែរ ប៉ុន្តែ​តែ​បៃតង​គឺជា​ករណី​លើកលែង​មួយ ព្រោះ​ថា​តែ​បៃតង​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​វា​ជួយ​បង្កើន​សមត្ថភាព​មើល​របស់​ភ្នែក​អ្នក​ឲ្យ​ភ្លឺ​ច្បាស់។ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​នេះ អ្នក​គ្រាន់តែ​ដាក់​កញ្ចប់​តែ​បៃតង​ចូល​ក្នុង​កែវ​ទឹក​ក្ដៅ ហើយ​លាយ​ជាមួយ​ទឹក​ឃ្មុំ​បន្តិច និង​ទទួលទាន​វា​ប្រចាំ​ថ្ងៃ។

៣) ទឹក​ការ៉ុត៖ អ្នក​ប្រាកដ​ជា​ធ្លាប់​ដឹង​រួច​មក​ហើយ​ថា ការ​ទទួលទាន​ការ៉ុត​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ភ្នែក​របស់​អ្នក។ ដូច្នេះ ក្នុង​ការ​ព្យាបាល​បញ្ហា​ភ្នែក​នេះ អ្នក​គួរតែ​ទទួលទាន​ទឹក​ការ៉ុត​ឲ្យ​បាន​រៀងរាល់​ថ្ងៃ​កុំ​ខាន ព្រោះ​ថា​ការ៉ុត​នេះ​សម្បូរ​ដោយ​វីតាមីនA និង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​ជួយ​ផ្ដល់​ជីវជាតិ​បំប៉ន​ដល់​ភ្នែក​របស់​អ្នក ដើម្បី​ឲ្យ​វា​ដំណើរការ​បាន​ប្រក្រតី​និង​ព្យាបាល​បញ្ហា​ភ្នែក។

៤) ទឹក​ប្រទាល​កន្ទុយ​ក្រពើ៖ ទឹក​ប្រទាល​កន្ទុយ​ក្រពើ​មួយ​កែវ មាន​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​សុខភាព​របស់​អ្នក​ទាំងមូល ជាពិសេស​គឺ​សម្រាប់​សុខភាព​ភ្នែក​របស់​អ្នក។ វា​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដែល​អាច​ជួសជុល​ជាលិកា​ខូចខាត​ទាំងឡាយ និង​បង្កើន​សមត្ថភាព​មើល​របស់​ភ្នែក​ទៀត​ផង៕

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ តើ​សកម្មភាព​អ្វីខ្លះ​ដែល​អ្នក​មិន​ត្រូវ​ធ្វើ​ទៅលើ​ភ្នែក​របស់​អ្នក ដែល​អាច​បង្ក​ជា​បញ្ហា​ដល់​វា​បាន?

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930