អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ការមានមិត្តភក្ដិច្រើនលើបណ្ដាញទំនាក់ទំនងសង្គម ប្រឈមមុខនឹងបញ្ហាសុខភាពផ្លូវចិត្ត

ការមានមិត្តភក្ដិច្រើនលើបណ្ដាញទំនាក់ទំនងសង្គម ប្រឈមមុខនឹងបញ្ហាសុខភាពផ្លូវចិត្ត

តើអ្នកធ្លាប់ចង់ធ្វើជាមនុស្សដែលមានគេស្គាល់ច្រើននៅក្នុងសាលា ឬទេ? តើអ្នកខ្វល់ខ្វាយពីចំនួនមិត្តភក្តិដែលអ្នកមាននៅលើ Facebook ឬទេ? ការសិក្សាស្រាវជ្រាវថ្មីមួយ បានបង្ហាញថា ក្មេងវ័យជំទង់ដែលមានមិត្តភក្តិច្រើនលើបណ្ដាញទំនាក់ទំនងសង្គមទំនងជាមានបញ្ហាសុខភាពផ្លូវចិត្ត ពេលដែលពួកគេឈានចូលពេញវ័យ ជាងមនុស្សដែលមានមិត្តភក្តិតិចតែជិតស្និទ្ធ។

អ្នកសិក្សាស្រាវជ្រាវនៅ សាកលវិទ្យាល័យវីជីនា (University of Virginia) បានធ្វើការសិក្សាទៅលើមនុស្សចំនួន ១៦៩នាក់ ដែលមានអាយុ ១៥ឆ្នាំ ក្នុងរយៈពេល១០ឆ្នាំ រហូតដល់ពួកគេមានអាយុ ២៥ឆ្នាំ។ អ្នកស្រាវជ្រាវទាំងនោះបានរកឃើញថាក្មេងវ័យជំទង់ដែលផ្ដល់អាទិភាពទៅលើមិត្តភាពខ្ពស់នៅពេលពួកគេមានអាយុ ១៥ឆ្នាំ មានភាពភ័យខ្លាចនៃការទទួលស្គាល់ក្នុងសង្គម (social anxiety)ទាប មានការផ្ដល់តម្លៃដល់ខ្លួនខ្ពស់ និងមិនសូវមានរោគសញ្ញានៃជំងឺតប់ប្រមល់ផ្លូវអារម្មណ៍ នៅពេលដែលពួកគេមានអាយុ២៥ឆ្នាំ ជាជាងអ្នកដែលមានអាយុប្រហែលគ្នា។ ផ្ទុយទៅវិញ ក្មេងវ័យជំទង់ដែលមានគេស្គាល់ច្រើនតាមបណ្ដាញទំនាក់ទំនងសង្គមមានកម្រិតភ័យខ្លាចនៃការទទួលស្គាល់ក្នុងសង្គម (social anxiety)ខ្ពស់នៅពេលពួកគេពេញវ័យ។

ការសិក្សាស្រាវជ្រាវដែលចំនាយពេលអស់ ១០ឆ្នាំ ដែលបានធ្វើការសម្ភាសក្មេងវ័យជំទង់ចំនួន ១៦៩នាក់ដែលមកពីក្រុមផ្សេងៗគ្នា បានធ្វើការឲ្យនិយមន័យមិត្តភាពជិតស្និទ្ធថាជាមិត្តភាពដែលល្អ។ អ្នកសិក្សាស្រាវជ្រាវបានប្រាប់ថាមិត្តភាពជិតស្និទ្ធពេលអ្នកមានវ័យជំទង់អាចជួយឲ្យអ្នកមានសុខភាពផ្លូវចិត្តរឹងប៉ឹង ពីព្រោះថាបទពិសោធន៍វិជ្ជមានជាមួយនឹងមិត្តភក្តិអាចជួយបង្កើតជាអារម្មណ៍វិជ្ជមានចំពោះខ្លួនអ្នក។

ការសិក្សាស្រាវជ្រាវមុនៗបានបង្ហាញថាបណ្ដាញទំនាក់ទំនងសង្គមកំពុងតែធ្វើឲ្យយុវជនជាច្រើនមិនពេញចិត្តនឹងជីវិតរបស់ពួកគេ ប្រឈមមុខនឹងការធ្វើបាបតាមប្រព័ន្ធអ៊ិនធឺណែត និងភាពភ័យខ្លាចពីការកាត់ផ្ដាច់ខ្លួនពីទូរស័ព្ទ។

ការចំណាយទៅលើសុខភាពផ្លូវចិត្តត្រូវគេទស្សទាយថានឹងមានការកើនឡើងច្រើនជាងការចំណាយទៅលើជំងឺមហារីក ទឹកនោមផ្អែម និងជំងឺផ្លូវដង្ហើមទៅទៀត។ ការសិក្សាស្រាវជ្រាវមួយដែលធ្វើឡើងដោយ វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum)និងសាលាសុខភាពសាធារណៈហាវឺដ (Harvard School of Public Health) បានបង្ហាញថាការចំណាយផ្ទាល់និងមិនផ្ទាល់ទៅលើសុខភាពផ្លូវចិត្តនឹងមានការកើនឡើងពី ២.៥ ពាន់លាន់ដុល្លារ (ប៊ីលលានដុល្លារ) ទៅ ៦ ពាន់លានដុល្លារ (ប៊ីលលានដុល្លារ) ក្នុងឆ្នាំ ២០៣០៕

ចុចអាន៖ ធ្វើ​ម៉េច​ទើប​យើង​ដឹង​ថា friend ម្នាក់​ណា​ជា​គណនី Facebook ​ក្លែងក្លាយ ហើយ​​ត្រូវ​ប្រុងប្រយ័ត្ន​ដូច​ម្ដេច

ដោយ៖ លង់ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រឿង​ដ៏​អស្ចារ្យ​ទាំង​៦​ នឹង​កើត​មាន​ឡើង ​ប្រសិន​បើ​អ្នក​ទម្លាប់​ខ្លួនអាន​មុន​ពេល​គេង​រាល់​យប់

​ទម្លាប់​​ប្រចាំ​ថ្ងៃ​១​​ដែលអ្នក​គួរ​ធ្វើ​រាល់​ថ្ងៃ​ដើម្បី​​​អាច​ក្លាយ​ជា​អ្នក​មាន​បាន​

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

វិធី ៤យ៉ាងដើម្បីធ្វើការងារឱ្យកាន់តែឆ្លាតជាងមុន មិន​មែន​កាន់តែលំបាកជាងមុន (Work Smarter, Not Harder)

អត្ថបទពាណិជ្ជកម្ម​

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

សាលា​អន្តរជាតិ​រៀប​ចំ​កម្មវិធី​សប្បាយ​ៗ​សម្រាប់​​កុមារ​​​ចូល​រួម​ដោយ​សេរី​ ថ្ងៃទី១៤-១៥-១៦ ខែកញ្ញា

គេទំព័រលក់ទំនិញ Original 100% ថ្មី១ ចាប់ផ្ដើមដំណើរការនៅកម្ពុជាហើយ

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930