អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > តើអាហារអ្វីខ្លះដែលអ្នកគួរចៀសវាងទទួលទានជាមួយគ្នា?

តើអាហារអ្វីខ្លះដែលអ្នកគួរចៀសវាងទទួលទានជាមួយគ្នា?

ជា​រៀងរាល់​ពេល​ទទួល​អាហារ​នីមួយៗ ពួក​យើង​តែងតែ​ទទួលទាន​អាហារ​ច្រើន​មុខ​លាយ​បញ្ចូល​គ្នា​ក្នុង​ពេល​តែ​មួយ។ ប៉ុន្តែ អាហារ​ប្រភេទ​ខ្លះ​មិន​អាច​ទទួលទាន​ក្នុង​ពេល​ដំណាល​គ្នា​បាន​នោះ​ទេ ព្រោះ​វា​អាច​មាន​ផល​ប៉ះពាល់​ដល់​ដំណើរការ​រំលាយ​អាហារ​របស់​អ្នក ដែល​អាច​នាំ​ទៅ​រក​បញ្ហា​ធ្ងន់ធ្ងរ​ជាង​នេះ​ក្នុង​រយៈពេល​វែង​បាន។ ដូច្នេះ​ហើយ ខាងក្រោម​នេះ​គឺជា​អាហារ​ដែល​គួរ​ចៀសវាង​ទទួលទាន​លាយ​បញ្ចូល​គ្នា៖

១) ពិសា​ទឹក​ឬ​ទឹក​ផ្លែឈើ​ជាមួយ​អាហារ៖ ទឹក​ស​ធម្មតា​ឬ​ទឹក​ផ្លែឈើ​អាច​ធ្វើឲ្យ​អាស៊ីដ​ក្រពះ​របស់​អ្នក​ប្រែ​ជា​រាវ ហើយ​កាត់បន្ថយ​ប្រសិទ្ធភាព​របស់​វា​នៅ​ក្នុង​ការ​រំលាយ​ប្រូតេអ៊ីន កាបូអ៊ីដ្រាត និង​អាស៊ីដ​ខ្លាញ់​ដែល​មាន​នៅ​ក្នុង​អាហារ​ដែល​អ្នក​បរិភោគ​បាន។ ហេតុនេះ​អ្នក​គួរតែ​ពិសា​ទឹក​១០នាទី​មុន​ពេល​ទទួលទាន​អាហារ ដើម្បី​ការពារ​ការ​ញាំុ​អាហារ​ច្រើន​ជ្រុល និង​ការពារ​កុំ​ឲ្យ​អាស៊ីដ​ក្រពះ​រាវ។

២) ទទួលទាន​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ច្រើន​មុខ​ក្នុង​ពេល​ដំណាល​គ្នា៖ ជាក់ស្ដែង​ដូចជា​ការ​ទទួលទាន​អាហារ​គ្រឿង​សមុទ្រ​និង​សាច់​សត្វ​ក្នុង​ពេល​ដំណាល​គ្នា ឬ​សាច់​បី​ជាន់​និង​ស៊ុត​ក្នុង​ពេល​ដំណាល​គ្នា។ ទាំងនេះ​សុទ្ធតែ​ជា​អាហារ​ដែល​សម្បូរ​ដោយ​ប្រូតេអ៊ីន​ខ្ពស់ ដែល​អ្នក​គួរ​ចៀសវាង​ទទួលទាន​ទាំងអស់​ក្នុង​ពេល​ដំណាល​គ្នា ព្រោះ​ថា​ពួក​វា​នឹង​ធ្វើឲ្យ​ការ​រំលាយ​អាហារ​របស់​អ្នក​ប្រព្រឹត្ត​ទៅ​យឺត​បាន។

៣) បឺហ្កឺ​និង​ដំឡូង​បំពង៖ អាស៊ីដ​ខ្លាញ់​ដែល​មាន​នៅ​ក្នុង​អាហារ​ដែល​ជាទី​ចំណង់​ចំណូល​ចិត្ត​របស់​មនុស្ស​ដ៏​ច្រើន​នេះ អាច​ធ្វើឲ្យ​កម្រិត​ស្ករ​ក្នុង​ឈាម​កើន​ឡើង ព្រម​ទាំង​កម្រិត​កូឡេស្តេរ៉ុល​ផង​ដែរ ហើយ​ក៏​ធ្វើឲ្យ​អ្នក​ឆាប់​អស់​កម្លាំង​និង​ងងុយគេង​ទៀត​ផង។

៤) ភីហ្សា​និង​សូដា៖ សារធាតុ​ផ្សំ​ដែល​មាន​នៅ​ក្នុង​ភីហ្សា​សុទ្ធតែ​ប្រើប្រាស់​ថាមពល​រាងកាយ​របស់​យើង​ច្រើន​ដើម្បី​រំលាយ។ បន្ថែម​ជាមួយ​នឹង​ជាតិ​ស្ករ​ដែល​មាន​នៅ​ក្នុង​សូដា​ផង​នោះ ជាតិ​ស្ករ​នេះ​នឹង​ពន្យឺត​ការ​រំលាយ​អាហារ​របស់​អ្នក​និង​ដំណើរការ​ដទៃ​ទៀត​របស់​ក្រពះ​ឲ្យ​កាន់តែ​យូរ​ជាង​មុន​ទៅ​ទៀត។

៥) សាច់​សត្វ​និង​ដំឡូង​បារាំង៖ ដំឡូង​បារាំង​ជាមួយ​នឹង​សាច់​នៅ​ពេល​ដាក់​ចូល​ជាមួយ​គ្នា អាច​បង្ក​នូវ​បញ្ហា​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​បាន ព្រោះ​ថា​ពួក​វា​ខ្វះ​នូវ​ជាតិ​សរសៃ ដែល​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ដល់​ក្រពះ៕

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ តើអាហារអ្វីខ្លះដែលស្ត្រីមានផ្ទៃពោះត្រូវចៀសវាងទទួលទាន?

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចំណុច​ខុស​គ្នា​សំខាន់ៗ​​​រវាង​គំនិត​​អ្នក​មាន​ ​និង ​គំនិត​អ្នក​ក្រ​ ​នំា​ឲ្យ​មាន​វាសនា​ផ្សេង​គ្នា​

​​គន្លឹះ​សំខាន់ៗ​ដែល​អ្នក​ត្រូវ​ចាំ​​​​ដាច់ខាត​ ​ដើម្បី​​ធ្វើ​ជំនួញ​​​ដោយ​ជោគជ័យ​ ​ទោះបីជា​​មាន​ដើមទុន​តិចតួច​ក្តី​!

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកចុងក្រោយសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ​ ២០១៧-២០១៨ និងបើករដូវកាលថ្មីជូនគូស្វាមីភរិយាថ្មីឆ្នាំ​២០១៨-២០១៩

Cambodia Green Will Festival បានវិលមកជួបលោកអ្នកសារជាថ្មី តើមានអ្វីប្លែក? តោះអាន!!!

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031