អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ចាប់អារម្មណ៍ចង់ឡើងតំណែងមែនទេ? ទាំងនេះគឺជាអ្វីដែលអ្នកគួរធ្វើ និងមិនគួរធ្វើ

ចាប់អារម្មណ៍ចង់ឡើងតំណែងមែនទេ? ទាំងនេះគឺជាអ្វីដែលអ្នកគួរធ្វើ និងមិនគួរធ្វើ

ដោយយោងតាម Muse បានឱ្យដឹងថាការស្នើសុំឡើងតំណែង គឺជាដំណាក់កាលដ៏គួរឱ្យព្រួយបារម្ភមួយដែលអ្នកស្វែងរកការងារធ្វើជាទូទៅនឹងត្រូវឆ្លងកាត់។ ដោយសារតែវាមានសារសំខាន់សម្រាប់អ្នកដើម្បីមានការរីកចម្រើនក្នុងអាជីពការងាររបស់អ្នកនោះទើបបុគ្គលិកជាច្រើនភ័យខ្លាចក្នុងការទៅជួបជាមួយចៅហ្វាយរបស់ពួកគេ និងស្នើសុំការតម្លើងតំណែងនេះព្រោះថា “តើគួរធ្វើយ៉ាងណាប្រសិនបើពួកគេនិយាយថាទេ?”

ប៉ុន្តែតើអ្នកដឹងទេថាការទទួលបានការតម្លើងតំណែង គឺជាផ្នែកសំខាន់មួយនៅក្នុងភាពជោគជ័យរបស់អ្នក? អ្នកស្វែងរកការងារធ្វើភាគច្រើនដែលមិនហ៊ានស្នើសុំការតម្លើងតំណែង គឺតែងតែមិនសប្បាយចិត្ត ឬ មិនមានលទ្ធផលល្អក្នុងការងារ។ ហើយនេះមិនមែនជារឿងល្អនោះទេ។ មិនថាសម្រាប់អ្នកឬក្រុមហ៊ុនដែលអ្នកកំពុងធ្វើការនោះទេ។

ប៉ុន្ដែតើអ្នកដែលទទួលជោគជ័យធ្វើបានយ៉ាងដូចម្ដេច? ហើយនេះគឺជាគន្លឺះក្នុងការបានឡើងតំណែង! សួរខ្លួនឯង ថាតើខ្ញុំបានត្រៀមខ្លួនរួចរាល់ក្នុងការទទួលបានការតម្លើងតំណែងហើយឬនៅ?

អ្នកមិនអាចទទួលបានការតម្លើងតំណែងដោយងាយស្រួលនោះទេ។ អ្នកត្រូវខំធ្វើការដើម្បីឈានទៅសម្រេចវា។ តើអ្នកកំពុងបំពេញការងាររបស់អ្នកបានល្អដែរឬទេ? តើអ្នកពិតជាសាកសមនឹងទទួលបានការតម្លើងតំណែងទេ? ដោយសារតែប្រសិនបើអ្នកមិនត្រៀមខ្លួនជាស្រេចនោះទេ​ ឱកាសដែលអ្នកអាចត្រូវបានគេបដិសេធឬអ្នកអាចប្រឈមនឹងលទ្ធផលជាអវិជ្ជមានដោយទទួលបានការងារលំបាកជាងមុនដែលអ្នកមិនត្រៀមខ្លួនដើម្បីទទួលយកវា។

រឿងមួយសំខាន់បំផុតដែលអ្នកស្វែងរកការងារទាំងអស់គួរតែស្វែងយល់នោះគឺថាដើម្បីទទួលបានការតម្លើងតំណែង អ្នកត្រូវតែទទួលបានទំនុកចិត្តពីនិយោជករបស់អ្នក។ អ្នកគួរបង្ហាញពួកគេថាអ្នកមានសមត្ថភាពក្នុងការបំពេញការងារបន្ថែមនិងការទទួលខុសត្រូវខ្ពស់។ នេះជាមូលហេតុដែលការរៀបចំខ្លួនរួចរាល់មុនពេលអ្នកស្នើសុំការតម្លើងតំណែងមានសារសំខាន់ណាស់មិនថាអ្នកកំពុងស្ថិតក្នុងមុខតំណែងណាក៏ដោយនៅពេលនេះ។

ធ្វើឱ្យចៅហ្វាយរបស់អ្នកជឿជាក់ អ្នកអាចចាប់ផ្តើមដោយចងក្រងតារាងអំពីសមិទ្ធផលការងាររបស់អ្នក។ ការធ្វើបែបនេះប្រហែលមិនមែនជាវិធីតែមួយក្នុងការបង្ហាញវាទៅកាន់ចៅហ្វាយរបស់អ្នកទេ។ ប៉ុន្តែការមានគំនិតច្បាស់លាស់អំពីស្នាដៃរបស់អ្នកនឹងអាចជួយអ្នកឱ្យងាយស្រួលក្នុងការធ្វើឱ្យចៅហ្វាយរបស់អ្នកជឿជាក់មកលើអ្នក។ តើមានគម្រោងបន្ថែមណាខ្លះដែលអ្នកបានធ្វើកន្លងមកដែលបាននាំមកនូវប្រាក់ចំណូលបន្ថែមមកឱ្យក្រុមហ៊ុន? តើអ្នកលក់បានប៉ុន្មានខែកាលពីខែកន្លងមកនេះ? តើអ្នកអាចនាំអតិថិជនថ្មីមកកាន់ក្រុមហ៊ុនបានឬទេ?

និយោជកនឹងមិននិយាយថាយល់ព្រមទៅកាន់អ្នកភ្លាមៗនោះទេ។ ទោះបីជាពួកគេមិនផ្ដល់ឱ្យតាមសំណើររបស់អ្នកតែពួកគេនឹងផ្តល់ឱ្យអ្នកនូវចម្លើយដែលប្រសើរជាងមុនមកកាន់អ្នកថា “គ្រាន់តែព្យាយាមបំពេញការងាររបស់អ្នកទៅ” ដូច្នេះអ្នកត្រូវបង្ហាញពួកគេថាតើអ្នកមានតម្លៃយ៉ាងណា និងអ្វីដែលអ្នកអាចធ្វើផ្ដល់ជូនក្រុមហ៊ុនដើម្បីទទួលបានមុខតំណែងថ្មីដែលខ្ពស់និងល្អជាងមុន។

តើនៅពេលណាដែលគួរស្នើរសុំ? នៅពេលដែលនិយាយអំពីការស្នើសុំឡើងតំណែង ការចូលរួមក្នុងគម្រោងណាមួយ ឬសូម្បីតែការស្នើសុំតម្លើងប្រាក់ខែ សូមចងចាំថាការជ្រើសរើសពេលវេលាត្រឹមត្រូវពិតជាមានសារសំខាន់ណាស់។ និយោជក គឺជាបុគ្គលដែលរវល់ខ្លាំងណាស់។ ពួកគេប្រហែលជាមិនមានពេលគិតក្នុងការបំពេញតាមតម្រូវការរបស់អ្នកគ្រប់ពេលវេលានោះទេ។ ដូច្នេះអ្នកត្រូវកំណត់ពេលវេលារបស់អ្នកក្នុងរបៀបមួយដែលមានប្រយោជន៍សម្រាប់អ្នកដែលជានិយោជិកហើយវាក៏ងាយស្រួលសម្រាប់ចៅហ្វាយរបស់អ្នកជានិយោជកដែលកំពុងអនុវត្តភារកិច្ចជាច្រើនក្នុងពេលតែមួយ។

អ្នកត្រូវប្រាកដថាចៅហ្វាយរបស់អ្នកមានពេលគ្រប់គ្រាន់ដើម្បីអង្គុយជជែក និងនិយាយអំពីប្រធានបទនេះ ហើយគាត់មានពេលគ្រប់គ្រាន់ដើម្បីពិភាក្សាពីការបំពេញការងាររបស់អ្នក វាយតម្លៃ និងឈានដល់ធ្វើការសម្រេចចិត្ត។

បំពេញការងារឱ្យដូចជាក្រុមហ៊ុនរបស់អ្នក វាជាទូទៅដែលថាការបានឡើងតំណែងអាចជួយបន្ថែមតម្លៃដល់អាជីព ប្រវត្តិរូប មុខតំណែង និងលើកកំពស់ទំនុកចិត្តលើខ្លួនឯងរបស់អ្នក។ ប៉ុន្តែការធ្វើឱ្យវាផ្អែកទៅលើអ្នកតែម្នាក់ឯងអាចជាទង្វើអត្មានិយម។ សូមចងចាំថានៅពេលដែលចៅហ្វាយរបស់អ្នកសម្រេចចិត្តថាតើត្រូវផ្តល់ឱ្យអ្នកនូវតំណែងដែលល្អជាងមុន ឬតម្លើងប្រាក់ខែរបស់អ្នក គាត់តែងមានការព្រួយបារម្ភច្រើនដល់ក្រុមហ៊ុន។ ហើយប្រសិនបើគាត់គិតថាអ្នកមិនសាកសមនឹងការងារដែលអ្នករំពឹងនោះ គាត់នឹងពិចារណាផ្លាស់ប្ដូរអ្នកឱ្យកាន់កាប់តំណែងនោះទេ។ ដូច្នេះអ្នកត្រូវបង្ហាញឱ្យឃើញជានិច្ចថាអ្វីដែលអ្នកធ្វើគឺផ្ដោតទៅលើភាពប្រសើរឡើងរបស់ក្រុមហ៊ុន។

អ្នកត្រូវប្រាកដថាក្រុមហ៊ុនបានដឹងថាអ្នកពិតជាស្រឡាញ់ការងារបច្ចុប្បន្នរបស់អ្នក ហើយអ្នកកំពុងស្វែងរកវិធីដើម្បីកែលំអយ៉ាងខ្លាំងដើម្បីនាំមកនូវប្រាក់ចំណូលបន្ថែមទៀតដល់ស្ថាប័ននេះ។ វិធីនេះអាចធ្វើឱ្យនយោជករបស់អ្នកនឹងមិនស្ទាក់ស្ទើរក្នុងការផ្តល់ឱ្យអ្នកនូវអ្វីដែលអ្នកចង់បានឡើយ។

ត្រូវចេះចរចារជាមួយពួកគេ ចូរអ្នកត្រូវប្រឈមមុខជាមួយនឹងស្ថានការណ៍នេះ។ អ្នកបានខិតខំធ្វើការអស់រយៈពេលពីរបីឆ្នាំកន្លងមកនេះហើយអ្នកសមនឹងទទួលបានការផ្ដល់តំណែងនេះ។ ប៉ុន្តែការបានតំឡើងតំណែង គឺមិនត្រឹមតែការទទួលមានឋានៈដែលល្អជាងមុននោះទេ។ វាក៏មានន័យផងដែរថាប្រាក់ខែរបស់អ្នកនឹងត្រូវបានកើនឡើង។ ដូច្នេះអ្នកត្រូវរៀនពីរបៀបដើម្បីចរចាជាមួយពួកគេ។ ប្រសិនបើអ្នកមិនបានសាកសួរអំពីអ្វីដែលអ្នកសមនឹងទទួលបាន ដែលជាសំណងសម្រាប់ការខិតខំប្រឹងប្រែងបំពេញការងាររបស់អ្នក នយោជករបស់អ្នកនឹងមិនធ្វើការសំរេចចិត្តសម្រាប់អ្នកនោះទេ។

The Washington post បានបង្ហាញថាបុរសមានទំនោរចរចាប្រាក់បៀវត្សរ៍លើកដំបូងរបស់ខ្លួនបួនដងជាងស្ត្រី។ បុរស និងស្ត្រីជាទូទៅមិនគួរភ័យខ្លាច ឬមានអារម្មណ៍ស្ទាក់ស្ទើរចំពោះការស្នើសុំប្រាក់ខែច្រើននោះទេ។ វាជាការពិតដែលថាការលើកទឹកចិត្តផ្នែករូបិយវត្ថុផ្ដោតសំខាន់ទៅលើរបៀបដែលបុគ្គលម្នាក់បំពេញការងារ និងរបៀបដែលពួកគេបានលើកទឹកចិត្តក្នុងកំឡុងពេលធ្វើការ។ ដូច្នេះប្រសិនបើអ្នកចង់ធ្វើការបានល្អប្រសើរនិងពង្រីកអាជីពរបស់អ្នកនោះ អ្នកត្រូវចេះចរចាដើម្បីទទួលបានប្រាក់ខែល្អប្រសើរជាងមុនដែលនឹងធ្វើឱ្យអ្នកសប្បាយចិត្តនិងមានទឹកចិត្តធ្វើការ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចំណុច​ខុស​គ្នា​សំខាន់ៗ​​​រវាង​គំនិត​​អ្នក​មាន​ ​និង ​គំនិត​អ្នក​ក្រ​ ​នំា​ឲ្យ​មាន​វាសនា​ផ្សេង​គ្នា​

​​គន្លឹះ​សំខាន់ៗ​ដែល​អ្នក​ត្រូវ​ចាំ​​​​ដាច់ខាត​ ​ដើម្បី​​ធ្វើ​ជំនួញ​​​ដោយ​ជោគជ័យ​ ​ទោះបីជា​​មាន​ដើមទុន​តិចតួច​ក្តី​!

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកចុងក្រោយសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ​ ២០១៧-២០១៨ និងបើករដូវកាលថ្មីជូនគូស្វាមីភរិយាថ្មីឆ្នាំ​២០១៨-២០១៩

Cambodia Green Will Festival បានវិលមកជួបលោកអ្នកសារជាថ្មី តើមានអ្វីប្លែក? តោះអាន!!!

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031