អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > តិកនិក ៤យ៉ាងធ្វើឲ្យអ្នកក្លាយជាអ្នកនិយាយសាធារណៈ (Public Speaker) ពោរពេញដោយទំនុកចិត្តក្នុងខ្លួន

តិកនិក ៤យ៉ាងធ្វើឲ្យអ្នកក្លាយជាអ្នកនិយាយសាធារណៈ (Public Speaker) ពោរពេញដោយទំនុកចិត្តក្នុងខ្លួន

ការធ្វើបទបង្ហាញ (Presentation) គឺមិនមែនជារឿងងាយស្រួលនោះទេ ហើយការធ្វើបទបង្ហាញមួយដែលល្អនោះទៀតសោត គឺជារឿងដែលរឹតតែពិបាក។ បើយោងតាមការសិក្សាស្រាវជ្រាវ ៧៥ភាគរយនៃអ្នកធ្វើបទបង្ហាញសុទ្ធតែមានបទពិសោធន៍ភ័យខ្លាចនៅពេលពួកគេឡើងធ្វើបទបង្ហាញ។ ហើយមានការសិក្សាស្រាវជ្រាវមួយចំនួនបានរកឃើញថាភាពភ័យខ្លាចនៃការធ្វើបទបង្ហាញជាសាធារណៈខ្លាំងជាងការភ័យខ្លាចនៃសេចក្ដីស្លាប់ទៅទៀត។ ខាងក្រោមនេះគឺជាបច្ចេកទេស ៤យ៉ាងធ្វើឲ្យអ្នកក្លាយជាអ្នកនិយាយសាធារណៈដែលមានទំនុកចិត្ត ដកស្រង់ពី inc.com៖

១) សរសេរ៖
អ្នកអាចសរសេរអំពីការធ្វើបទបង្ហាញរបស់អ្នកនៅលើក្រដាល និងការអនុវត្តម្ដងហើយម្ដងទៀតធ្វើឲ្យអ្នកអាចនិយាយបានយ៉ាងរលូន មានទំនុកចិត្ត និងធ្វើឲ្យការធ្វើបទបង្ហាញកាន់តែមានទម្ងន់។ បើទោះបីជាអ្នកប្រើប្រាស់ផ្ទាំងធ្វើបទបង្ហាញ (Slide)ក៏ដោយ អ្នកគួរតែសរសេរអ្វីដែលអ្នកត្រូវនិយាយ ពីព្រោះថាវាអាចជួយឲ្យអ្នកបន្ថែមសាច់រឿងដែលអ្នកចង់ប្រាប់ទៅដល់អ្នកស្ដាប់ដោយការប្រើប្រាស់ភាសាយ៉ាងស៊ីជំរៅ។ ប៉ុន្តែអ្នកត្រូវប្រយ័ត្ន អ្នកមិនត្រូវឈរនៅមុខអ្នកស្ដាប់របស់អ្នកហើយអានអ្វីដែលអ្នកបានសរសេរទាំងអស់ទៅកាន់ពួកគេនោះទេ។

២) ថតសកម្មភាព៖
អ្នកអាចថតសម្លេងរបស់អ្នកពេលកំពុងហាត់សមធ្វើបទបង្ហាញ ឬអ្នកអាចថតជាវីឌីអូ ដើម្បីមើលពីភាសាកាយវិការ និងរបៀបនៃការនិយាយធ្វើបទបង្ហាញរបស់អ្នក។ ពេលអ្នកបានឃើញពីសកម្មភាពរបស់អ្នកហើយ អ្នកអាចកំណត់សម្គាល់បញ្ហាទាំងអស់នោះ ហើយរកវិធីកែប្រែឲ្យល្អប្រសើរ។

៣) ឲ្យអ្នកដទៃជួយផ្ដល់មតិ៖
អ្នកអាចឲ្យមិត្តភក្តិរបស់អ្នក ឬអ្នកណាម្នាក់មើលការធ្វើហាត់សមរបស់អ្នក ហើយឲ្យពួកគេផ្ដល់ជាមតិយោបល់។ វាប្រហែលជាធ្វើឲ្យអ្នកមានអារម្មណ៍ថាពិបាកពីដំបូង ប៉ុន្តែយ៉ាងហោចណាស់អ្នកអាចមានឱកាសដឹងពីកំហុសរបស់អ្នកតាមរយៈការផ្ដល់មតិយោបល់របស់អ្នកដទៃ មុននឹងឡើងធ្វើបទបង្ហាញ។

៤) ទាក់ទាញអ្នកស្ដាប់៖
ជាទូទៅពេលអ្នកស្ដាប់ការធ្វើបទបង្ហាញរបស់នរណាម្នាក់ គេតែងតែធ្វើការទាក់ទាញអ្នកស្ដាប់ដើម្បីបង្កើតជាការចាប់អារម្មណ៍រវាងអ្នកស្ដាប់នឹងអ្នកធ្វើបទបង្ហាញ។ ជាឧទារហណ៍ គេអាចឲ្យអ្នកស្ដាប់ធ្វើការពិភាក្សាគ្នាអំពីរឿងអ្វីមួយ ឬសួរសំនួរជាដើមដើម្បីទាក់ទាញការចាប់អារម្មណ៍ពីអ្នកស្ដាប់៕

ចុចអាន៖ នៅពេលអ្នក​​ឡើង​ធ្វើបទបង្ហាញ​(Presentation) ​តើ​សម្គាល់​លើ​អ្វី​​ដើម្បី​​ដឹង​ថា​គេ​យល់​ពី​អ្នក?

ដោយ៖ លង់ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31