អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ហេតុអ្វីសម្បកស៊ុតមានអត្ថប្រយោជន៍សម្រាប់អ្នក?

ហេតុអ្វីសម្បកស៊ុតមានអត្ថប្រយោជន៍សម្រាប់អ្នក?

ប្រ​ភព៖​​ pixabay.com

ស៊ុត​ផ្ដល់​នូវ​ជីវជាតិ​បំប៉ន​ដ៏​ច្រើន​សម្រាប់​ទ្រទ្រង់​រាងកាយ​របស់​អ្នក និង​ផ្ដល់​ថាមពល​សម្រាប់​អ្នក​ពេញ​១ថ្ងៃ​ផង​ដែរ។ ប៉ុន្តែ សូម្បី​តែ​សម្បក​របស់​វា​ក៏​មាន​អត្ថប្រយោជន៍​ជាច្រើន​ទៀត​ដែល​អ្នក​មិន​ធ្លាប់​នឹក​ស្មាន​ដល់​ដែរ។ សម្បក​ស៊ុត​មាន​ធាតុ​ផ្សំ​ដូចជា កាល់ស្យូម​កាបូណាត ដែល​ជា​ទម្រង់​មួយ​ប្រភេទ​របស់​កាល់ស្យូម ជាមួយ​នឹង​ប្រូតេអ៊ីន​ក្នុង​បរិមាណ​តិចតួច និង​សមាសធាតុ​សរីរាង្គ​ដទៃ​ទៀត។ តើ​សម្បក​ស៊ុត​មាន​អត្ថប្រយោជន៍​អ្វីខ្លះ​ដែល​អ្នក​មិន​គួរ​មើល​រំលង ?

១) ជា​ប្រភព​ដ៏​ល្អ​សម្រាប់​ទទួលយក​ជាតិ​កាល់ស្យូម៖ សម្បក​ស៊ុត​មិន​ត្រឹមតែ​មាន​តម្លៃ​ថោក​សមរម្យ​ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ទាំង​ផ្ទុក​នូវ​ជីវជាតិ​បំប៉ន​ដ៏​សំខាន់​ដែល​ជា​ជាតិ​កាល់ស្យូម​នេះ​ទៀត​ផង។ រាងកាយ​របស់​យើង​ត្រូវការ​កាល់ស្យូម​សម្រាប់​ផ្ដល់​ការ​លូតលាស់​ដល់​ឆ្អឹង​ថ្មីៗ ការពារ​ពី​ជំងឺ​ពុក​ឆ្អឹង ហើយ​ជួយ​រក្សា​លំនឹង​ចង្វាក់​បេះដូង ជួយ​គាំទ្រ​ដល់​ដំណើរការ​របស់​បេះដូង និង​គ្រប់គ្រង​កម្រិត​ជាតិ​ប៉ូតាស្យូម ម៉ាញេស្យូម និង​ផូស្វ័រ​នៅ​ក្នុង​ឈាម​ផង​ដែរ។

២) ម្សៅ​សម្បក​ស៊ុត​គឺជា​ថ្នាំ​ជំនួយ​ដ៏​មាន​ប្រសិទ្ធភាព៖ អ្នក​អាច​ធ្វើ​ម្សៅ​សម្បក​ស៊ុត​នេះ​ដោយ​ខ្លួនឯង​បាន ដោយ​គ្រាន់តែ​យក​សម្បក​ស៊ុត​ទៅ​ដាក់​នៅ​ក្នុង​ទឹក​ដាំ​ពុះ​ដើម្បី​សម្លាប់​មេរោគ បន្ទាប់​មក​យក​វា​ទៅ​ហាល​ថ្ងៃ​ឲ្យ​ស្ងួត រួម​សឹម​យក​ត្បាល់​មក​បុក​សម្បក​ស៊ុត​នោះ​ឲ្យ​ល្អិត​ម៉ត់​ជាទី​បំផុត​តាម​តែ​អាច​ធ្វើ​បាន ពុំ​នោះ​ទេ​វា​អាច​ធ្វើឲ្យ​បំពង់ក​របស់​អ្នក​របួស​បាន។ នៅ​ពេល​អ្នក​ទទួល​បាន​ម្សៅ​សម្បក​ស៊ុត​នេះ​ហើយ អ្នក​អាច​លាយ​វា​ញាំុ​ជាមួយ​ទឹក​ដាំ​ឬ​ទឹក​ផ្លែឈើ នំប៉័ង ស្ប៉ាហ្កេទី និង​សាច់​ឆា​របស់​អ្នក​បាន។ ប៉ុន្តែ​អ្នក​មិន​ត្រូវ​ទទួលទាន​ម្សៅ​សម្បក​ស៊ុត​ច្រើន​ពេក​នោះ​ទេ ត្រឹមតែ​១​ចំហៀង​សម្បក​ស៊ុត​ជា​រៀងរាល់​ថ្ងៃ​គឺ​សម​ល្មម​សម្រាប់​មនុស្ស​ជំទង់ ពុំ​នោះ​ទេ​ការ​ទទួលទាន​ជាតិ​កាល់ស្យូម​លើស​អាច​នាំ​ឲ្យ​មាន​បញ្ហា​ក្រួស​ក្នុង​តម្រង​នោម និង​អាច​បង្កើន​ហានិភ័យ​ពី​ជំងឺ​បេះដូង​ថែម​ទៀត​ផង។

៣) ប្រើប្រាស់​នៅ​ក្នុង​ការ​ដាំ​ដំណាំ៖ ក្រៅ​ពី​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ហើយ សម្បក​ស៊ុត​នៅ​មាន​អត្ថប្រយោជន៍​ចំពោះ​ការ​ដាំ​ដុះ​ដំណាំ​របស់​អ្នក​ទៀត​ផង។ ប្រភេទ​រុក្ខជាតិ​មួយ​ចំនួន​ដូចជា ប៉េងប៉ោះ ត្រប់ ដើម​ប៉ោម ម្ទេស​ប្លោក និង​ដើម​ផ្កា​កុលាប ចូលចិត្ត​ជាតិ​កាល់ស្យូម​បន្ថែម​សម្រាប់​ការ​លូតលាស់​របស់​វា​ណាស់។ អ្នក​គ្រាន់តែ​យក​សម្បក​ស៊ុត​ទៅ​កិន រួច​យក​វា​មក​រោយ​នៅ​ក្បែរ​ដី​ដំណាំ​របស់​អ្នក​ជា​រៀងរាល់​២​សប្ដាហ៍​ម្ដង គឺ​ជា​ការ​ស្រេច៕

ដោយ៖ ស្រីពៅ

សូមអាន៖ វិធីសាស្ត្រ ៤យ៉ាងដើម្បីព្យាបាលភ្នែកដែលមានចំណុចខ្មៅអណ្ដែតនៅពីមុខ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930