អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ជំនាញ ​៤​យ៉ាង​ដែល​ពិបាក​រៀន តែ​បើ​រៀន​ចេះ​​មិន​ខ្វះ​លុយ​ចូល

ជំនាញ ​៤​យ៉ាង​ដែល​ពិបាក​រៀន តែ​បើ​រៀន​ចេះ​​មិន​ខ្វះ​លុយ​ចូល

មនុស្សណាក៏ចង់ជោគជ័យក្នុងជីវិតដែរ តែវាមិនមែនជារឿងងាយស្រួលនោះទេ ។យ៉ាងណាក៏ដោយវាក៏មិនមែនជារឿងដែលយើងធ្វើមិនបាននោះដែរ។ អ្វីដែលសំខាន់ត្រូវ ព្យាយាមរៀនសូត្រ និង អភិវឌ្ឍណាដែលមានប្រយោជន៍ ហើយខិតខំធ្វើការឲ្យអស់ពីសមត្ថភាព។ ខាងក្រោមនេះ គឺជាជំនាញសំខាន់ៗ ដែលអ្នកគួររៀនសូត្រ ដើម្បីជោគជ័យ ក្នុងជីវិត៖​

១) ការរៀបចំពេលវេលា៖ មិនថាអ្នកបែងចែកពេលវេលារបស់អ្នកទៅជាប៉ុន្មានចំណែកនោះទេ អ្នកមាន២៤ម៉ោងក្នុងមួយថ្ងៃ។ ប្រសិនជាអ្នករៀនចេះបែងចែកពេលវេលាបានល្អ នោះមានន័យថាអ្នកចេះគ្រប់គ្រងពេលវេលាដែរ។ អ្នកអាចនឹងសម្រេចកិច្ចការបានច្រើននិងឆាប់រហ័សថែមទៀតផង

២) ចេះ​ស្នើ​សុំជំនួយ៖ ជាច្រើនលើកច្រើនសារ យើងតែងតែចាត់ទុកថា ការសុំជំនួយបង្ហាញពីភាពទន់ខ្សោយរបស់បុគ្គលម្នាក់ៗ។ នៅពេលដែលយើងមានគំនិតបែបនេះ យើងមិនហ៊ានសុំជំនួយពីអ្នកដទៃឡើយ។ តាមពិតទៅ ការសុំជំនួញពីអ្នកដទៃអាចជាចំណុចខ្លាំងរបស់អ្នកទៅវិញទេ។ មានន័យថា យើងត្រូវតែទទួលស្គាល់ការពិត ថាយើងម្នាក់ឯងមិនអាចទ្រមេឃម្នាក់ឯងបានទេ។​

៣) បន្តធ្វើដោយអំណត់៖ មនុស្សតែងតែដាក់គោលដៅមួយសម្រាប់ខ្លួនឯង។ ប៉ុន្តែចិត្តអំណត់ក្នុងការសម្រេចវាគឺមានតែរយៈពេលខ្លីតែប៉ុណ្ណោះ។ មនុស្សជាច្រើនភ្លេចគិតថាពួកគេត្រូវមានសកម្មភាពជាប្រចាំថ្ងៃដើម្បីឈានដល់គោលដៅរបស់ពួកគេ។​

៤) ចេះ​ស្តាប់ដ៏​ពូកែ៖ ការស្តាប់គឺមានសារៈសំខាន់ណាស់ ពីព្រោះថាវាការពារភាពយល់ច្រឡំ។ ការស្តាប់គឺជាជំនាញមួយដ៏ចំបាច់ក្នុងការទំនាក់ទំនងគ្នា។ មេដឹកនាំជាច្រើនបានចំណាយលុយជាច្រើនសម្រាប់ពង្រឹងការស្តាប់របស់បុគ្គលិករបស់ខ្លួន៕​

ដោយ​៖ អឹុង មុយយូ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930