អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ទាំងនេះគឺជាមូលហេតុ ៥យ៉ាងដែលនាំឲ្យអ្នកចេះតែអស់កម្លាំងពេញមួយថ្ងៃ

ទាំងនេះគឺជាមូលហេតុ ៥យ៉ាងដែលនាំឲ្យអ្នកចេះតែអស់កម្លាំងពេញមួយថ្ងៃ

ការ​គេង​មិន​បាន​ឆ្អែត​មិនមែន​ជា​មូលហេតុ​តែ​ម្យ៉ាង​ដែល​នាំឲ្យ​អ្នក​ឆាប់​អស់​កម្លាំង​នៅ​ពេល​ថ្ងៃ​បន្ទាប់​នោះ​ទេ។ តាម​ពិត​ទៅ មាន​កត្តា​ជាច្រើន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​របប​អាហារ​របស់​អ្នក និង​របៀប​រស់នៅ​ជាដើម ដែល​សុទ្ធតែ​អាច​ជា​មូលហេតុ​នៃ​ការ​អស់​កម្លាំង​របស់​អ្នក​ពេញ​មួយ​ថ្ងៃ។ ខាងក្រោម​នេះ​គឺជា​មូលហេតុ​ចំនួន​៥​ដែល​នាំឲ្យ​អ្នក​ឧស្សាហ៍​អស់​កម្លាំង៖

១) មិន​ធ្វើ​លំហាត់​ប្រាណ៖ ការ​មិន​ធ្វើ​លំហាត់​ប្រាណ​ដើម្បី​សំចៃ​ថាមពល ពុំ​មែន​ជា​វិធី​ដ៏​ល្អ​មួយ​ដែល​អាច​ទប់ស្កាត់​អ្នក​មិន​ឲ្យ​ឆាប់​អស់​កម្លាំង​បាន​នោះ​ឡើយ។ ផ្ទុយទៅវិញ​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ អាច​បង្កើន​ថាមពល​របស់​អ្នក ជួយ​ឲ្យ​ប្រព័ន្ធ​បេះដូង​ដំណើរការ​បាន​រលូន​និង​មាន​ប្រសិទ្ធភាព​ជាង​មុន និង​អាច​ចែកចាយ​អុកស៊ីហ្សែន​និង​ជីវជាតិ​បំប៉ន​ផ្សេងៗ​ទៅ​កាន់​ជាលិកា។

២) ទទួលទាន​ទឹក​មិន​គ្រប់គ្រាន់៖ បើ​កាល​ណា​អ្នក​ខ្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ នោះ​វា​នឹង​ធ្វើឲ្យ​មាន​ការ​ថយ​ចុះ​នូវ​បរិមាណ​ឈាម ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​បេះដូង​ធ្វើការ​មិន​សូវ​មាន​ប្រសិទ្ធភាព​ដូច​មុន និង​កាត់បន្ថយ​ល្បឿន​ដែល​អុកស៊ីហ្សែន​និង​ជីវជាតិ​បំប៉ន​ត្រូវ​បាន​ចែក​ចាយ​ទៅ​កាន់​សាច់ដុំ​និង​សរីរាង្គ​របស់​អ្នក។ ហេតុនេះ​វា​ជា​ការ​ល្អ​បំផុត​ដែល​អ្នក​គួរតែ​រំលឹក​ខ្លួនឯង​ឲ្យ​ទទួលទាន​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​រាងកាយ​អ្នក។

៣) ខ្វះ​ជាតិ​ដែក៖ កង្វះ​ជាតិ​ដែក​គឺជា​មូលហេតុ​ដែល​នាំឲ្យ​អ្នក​ទន់ខ្សោយ​អស់​កម្លាំង និង​ពិបាក​នៅ​ក្នុង​ការ​ផ្ចង់​ស្មារតី ពី​ព្រោះ​ថា​អុកស៊ីហ្សែន​ដែល​ត្រូវ​បាន​ចែកចាយ​ទៅ​កាន់​កោសិកា​និង​សាច់ដុំ​មាន​តិចតួច​ជាង​ធម្មតា។ ដើម្បី​បង្កើន​ជាតិ​ដែក​មក​វិញ អ្នក​អាច​ទទួលទាន​សណ្ដែក​ក្រហម តៅហ៊ូ ស៊ុត បន្លែ​បៃតង គ្រាប់ធញ្ញជាតិ ហើយ​ទទួលទាន​វា​ផ្គួប​ជាមួយ​អាហារ​ដែល​សម្បូរ​វីតាមីនC ព្រោះ​វីតាមីនC​នឹង​ជួយ​បង្កើន​ការ​ស្រូប​យក​នូវ​ជាតិ​ដែក​ទុក​ក្នុង​រាងកាយ​របស់​អ្នក។

៤) ទទួលទាន​អាហារ​មិន​ល្អ​ចំពោះ​សុខភាព​ច្រើន៖ អាហារ​ដែល​មិន​ល្អ​ចំពោះ​សុខភាព តួយ៉ាង​មាន​ដូចជា​អាហារ​ដែល​សម្បូរ​ជាតិ​ស្ករ​ច្រើន និង​កាបូអ៊ីដ្រាត​ច្រើន។ ពួក​វា​ធ្វើឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​ឡើង​ខ្ពស់​ហើយ​បន្ទាប់​មក​ក៏​ធ្លាក់​ចុះ​មក​ទាប​វិញ ដែល​ជា​ហេតុ​នាំឲ្យ​អ្នក​ឆាប់​អស់​កម្លាំង​ពេញ​១​ថ្ងៃ​បន្ទាប់​ពី​ទទួលទាន​វា។ ហេតុនេះ​អ្នក​គួរតែ​ចៀសវាង​ទទួលទាន​អាហារ​ទាំងនេះ ហើយ​ងាក​មក​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​ស្ករ​ល្មម​ដើម្បី​រក្សា​លំនឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​កុំ​ឲ្យ​ឡើង​ចុះ​ខ្លាំង​ពេក។

៥) ពឹងផ្អែក​ទៅលើ​ជាតិ​កាហ្វេអ៊ីន​ពេញ​១​ថ្ងៃ៖ ការ​ទទួលទាន​កាហ្វេ​១កែវ​នៅ​ពេល​ព្រឹក​មិនមែន​ជា​បញ្ហា​អ្វី​នោះ​ទេ ហើយ​ថែមទាំង​អាច​ជា​ប្រយោជន៍​ចំពោះ​សុខភាព​របស់​អ្នក​ទៅវិញ។ ប៉ុន្តែ ការ​សិក្សា​របស់ Journal of Clinical Sleep Medicine បាន​ចេញ​ផ្សាយ​ថា បើ​កាល​ណា​ជាតិ​កាហ្វេអ៊ីន​ត្រូវ​បាន​ទទួលទាន​៦ម៉ោង​មុន​ពេល​ដំណេក​របស់​អ្នក នោះ​វា​នឹង​ជះ​ឥទ្ធិពល​ដល់​ការ​គេង​របស់​អ្នក ដែល​ជា​លទ្ធផល​នៃ​ការ​អស់​កម្លាំង​របស់​អ្នក​នៅ​ថ្ងៃ​បន្ទាប់​បាន៕

ដោយ៖ ស្រីពៅ

សូមអាន៖ ទាំងនេះគឺជារោគសញ្ញាទាំង៣ ដែលអាចប្រាប់ពីកង្វះខាតវីតាមីន Cនៅក្នុងរាងកាយ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031