អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > សញ្ញាទាំង ៧ដែលបញ្ជាក់ថា អ្នកជាមនុស្សមានបុគ្គលិកលក្ខណៈរឹងប៉ឹង មានឥទ្ធិពលលើអ្នកដទៃ

សញ្ញាទាំង ៧ដែលបញ្ជាក់ថា អ្នកជាមនុស្សមានបុគ្គលិកលក្ខណៈរឹងប៉ឹង មានឥទ្ធិពលលើអ្នកដទៃ

ប្រសិនបើអ្នកជាមនុស្សដែលមានបុគ្គលិកលក្ខណៈរឹងប៉ឹង មានគំនិតអស្ចារ្យ ប្រហែលជាមានមនុស្សជាច្រើន មើលអ្នកថាជាមនុស្សក្រអឺតក្រទោមជាមិនខាន។ មនុស្សមួយចំនួនមើលអ្នកថា ជាមនុស្សឈ្លើយ និងមានមនុស្សមួយចំនួនទៀតគិតថាអ្នកជាមនុស្សដែលមានឥទ្ធិពលទៅវិញ។ ខាងក្រោមនេះគឺជាសញ្ញាទាំង ៨ដែលបញ្ជាក់ថាអ្នកជាមនុស្សដែលមានបុគ្គលិកលក្ខណៈរឹងប៉ឹង មានអំណាចលើអ្នកដទៃ៖

១) មិនព្យាយាមបំពេញចិត្តអ្នកដទៃ៖
អ្នកមិនព្យាយាមធ្វើអ្វីមួយដើម្បីតែអ្នកដ៏ទៃ។ ប៉ុន្តែអ្នកហ៊ានទទួលយកអ្វីដែលជារបស់អ្នក ហើយមិនព្យាយាមបិទបាំងចរិត​ពិតរបស់អ្នក។ អ្នកតែងតែគោរព ឲ្យតម្លៃដល់អ្នកដទៃដោយមិនព្យាយាមបន្ទាបខ្លួនដើម្បីបំពេញចិត្តអ្នកដទៃនោះឡើយ។

២) មិនព្យាយាមស្វែងរកការចាប់អារម្មណ៍៖
មនុស្សជាច្រើនមានភាពមមាញឹកជាមួយនឹងការងារនិងគោលដៅរបស់ពួកគេ ដោយមិនមានពេលវាលាខ្វាយខ្វល់ក្នុងធ្វើអ្វីមួយឲ្យដើម្បីឲ្យអ្នកដទៃចាប់អារម្មណ៍នោះឡើយ។ ពួកគេប្ដេជ្ញាចិត្តក្នុងការធ្វើអ្វីមួយដោយមានទំនុកចិត្តក្នុងខ្លួន។ ដូចនេះ អ្នកមិនត្រូវការការកោតសរសើរ ឬការចាប់អារម្មណ៍ពីអ្នកដទៃនោះឡើយ។ បើទោះបីជាអ្នកមិនមែនជាមនុស្សដែលស្វែងរកការចាប់អារម្មណ៍ក៏ដោយ ក៏នៅតែមានមនុស្សជាច្រើនដែលពេញចិត្តនិងចូលចិត្តអ្នក ពីព្រោះឥទ្ធិពលរបស់អ្នកក្នុងការទាក់ទាញពួកគេ។

៣) ហ៊ានទទួលយកកំហុស៖
កុំគិតថាអ្នកជាមនុស្សដែលល្អឥតខ្ចេះ ពីព្រោះតែលើលោកនេះគ្មានមនុស្សដែលល្អឥតខ្ចេះនោះឡើយ។ មនុស្សតែងតែមានចំណុចល្អនិងចំណុចអាក្រក់រៀងៗខ្លួន។ នៅពេលដែលអ្នកបង្កើតកំហុស អ្នកមិនមែនជាមនុស្សដែលរឹងរូស ទម្លាក់កំហុសលើអ្នកដទៃ ឬស្ថានការណ៍នោះទេ តែអ្នកជាមនុស្សដែលមានភាពស្មោះត្រង់ក្នុងការហ៊ានទទួលយកកំហុសដែលអ្នកបានបង្កើត។

៤) មានក្រមសីលធម៌៖
ខណៈអ្នកកំពុងតែឈរលើពិភពលោកនេះ អ្នកនឹងជួយប្រទៈនូវព្យុះបោកបក់ជីវិតរបស់អ្នកជាមិនខាន។ អ្នកត្រូវតែរក្សាភាពស្មោះត្រង់របស់អ្នក។ គ្មាននរណាម្នាក់អាចបញ្ចុះបញ្ចូលអ្នកឲ្យធ្វើអ្វីមួយដែលប្រាសចាកពីក្រមសីលធម៌របស់អ្នកបានជាដាច់ខាត។

៥) មិនចូលចិត្តយក​លេស​និយាយ​ដោះសារ៖
លេសដោះសារគឺជារឿងដែលឥតប្រយោជន៍។ ប្រសិនបើអ្នកចង់ចាកចេញពីស្ថានភាពដដែលៗ អ្នកត្រូវតែព្យាយាមធ្វើវាឲ្យអស់ពីលទ្ធភាព ដោយមិនដោះសារនោះឡើយ។

៦) មានការគិតពិចារណា៖
អ្នកមិនចូលចិត្តមនុស្សដែលធ្វើអ្វីមួយដែលមិនមានការគិត ត្រិះរិះពិចារណាមានហេតុផលត្រឹមត្រូវនោះឡើយ។ ប៉ុន្តែអ្នកជាមនុស្សដែលមានអត្ត​ចរិត​ចេះភ្ងាក់រលឹក មានការគិតពិចារណាវែងឆ្ងាយ និងចេះយល់អារម្មណ៍របស់អ្នកដទៃ។

៧) មិនចូលចិត្តរឿងមិនបានការ៖
អ្នកមិនចូលចិត្តការនិយាយដែលគ្មានប្រយោជន៍។ ប៉ុន្តែអ្នកជាមនុស្សដែលចូលចិត្តការសន្ទនាអំពីអារម្មណ៍ ចំណេះដឹង អំពីសកលលោកជាដើម ពីព្រោះវាជួយបង្កើនភាពឆ្លាតវៃ។

៨) មានអក្បបកិរិយារឹងប៉ឹង៖
អ្នកដទៃអាចវាយតម្លៃអ្នកថា ជាមនុស្សក្រអឺតក្រទម ពីព្រោះតែអ្នកជាមនុស្សដែលចូលចិត្តនិយាយពីគំនិតអស្ចារ្យ។ ប៉ុន្តែអ្នកនឹងមិនផ្លាស់ប្ដូរអត្តចរិករបស់អ្នកឡើយ បើទោះបីជាអ្នកដទៃគិតយ៉ាងម៉េចក៏ដោយ៕

ចុចអាន៖ សម្រង់គំនិតសំខាន់ៗ ១0ឃ្លាជួយលើកទឹកចិត្តឲ្យអ្នកមានភាពក្លាហាន និងក្លាយជាមនុស្សរឹងប៉ឹង​

ដោយ៖ លង់ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​ណាៗ ឲ្យ​​តែ​​ចេញ​រក​ស៊ី​លើក​ទី​១​តែង​បរាជ័យ ដោយ​សារ​មូលហេតុ​ទាំង​៤​នេះ

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

អាថ៌កំបាំងនៃ​ផលិតភាព​​នៅ​​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ Bill Gates

ដើម្បី​​​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ ​​កុំ​ភ្លេច​អនុវត្ត​ចំណុច​ទាំង​នេះ

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031