អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > អ្វីខ្លះគឺជាគុណវិបត្តិពីការទទួលទានទឹកក្រូចឆ្មារ?

អ្វីខ្លះគឺជាគុណវិបត្តិពីការទទួលទានទឹកក្រូចឆ្មារ?

ប្រ​ភព៖​​ pixabay.com

ទឹក​ក្រូច​ឆ្មារ​មាន​គុណប្រយោជន៍​ជាច្រើន ចាប់​តាំង​ពី​ជួយ​សម្រក​ទម្ងន់ រក្សា​តុល្យភាព​កម្រិត pH ធ្វើឲ្យ​ខ្យល់​ដង្ហើម​ល្អ និង​ជួយ​ព្យាបាល​ការ​ឆ្លង​មេរោគ​ផ្សេងៗ​ជាដើម។ យ៉ាងណាមិញ ទឹក​ក្រូចឆ្មារ​ក៏​មាន​គុណវិបត្តិ​របស់​វា​មក​ជាមួយ​ដែរ​នៅ​ពេល​អ្នក​ទទួលទាន​វា​ច្រើន​លើស​កំណត់ និង​មិន​សមស្រប​ទៅ​តាម​ស្ថានភាព​របស់​រាងកាយ​អ្នក។ ខាងក្រោម​នេះ​គឺជា​ចំណុច​៤​យ៉ាង​ដែល​បង្ហាញ​ពី​គុណវិបត្តិ​នៃ​ការ​ទទួលទាន​ទឹក​ក្រូចឆ្មារ៖

១) ឆាប់​ខូច​ធ្មេញ៖ ទឹក​ក្រូច​ឆ្មារ​មាន​ឥទ្ធិពល​ធ្វើឲ្យ​ធ្មេញ​របស់​អ្នក​សឹក​បាន ព្រោះ​ថា​ក្រូចឆ្មារ​មាន​វត្តមាន​របស់​អាស៊ីដ​ខ្ពស់។ ប៉ុន្តែ​បើ​អ្នក​ទទួលទាន​វា​១​កែវ​នៅ​ពេល​ព្រឹក ហើយ​ធ្មេញ​របស់​អ្នក​បាន​ទទួល​ការ​សម្អាត​យ៉ាងតិច​២​ដង​ក្នុង​១ថ្ងៃ នោះ​វា​អាច​នឹង​មិន​នាំ​មក​នូវ​ផល​ប៉ះពាល់​អវិជ្ជមាន​ចំពោះ​ធ្មេញ​អ្នក​វិញ​បាន។

២) ធ្វើឲ្យ​អាការ​ពង​បែក​មាត់​កាន់តែ​យ៉ាប់យ៉ឺន៖ នៅ​ពេល​អ្នក​មាន​អាការ​ពង​បែក​មាត់ អ្នក​គួរតែ​ចៀសវាង​ការ​ទទួលទាន​ទឹក​ក្រូច​ឆ្មារ​រហូត​ទាល់តែ​ជា​សះស្បើយ​សិន។ អាស៊ីដ​ស៊ីទ្រិក​នៅ​ក្នុង​ក្រូចឆ្មារ អាច​ធ្វើឲ្យ​អាការ​របស់​អ្នក​កាន់តែ​យ៉ាប់យ៉ឺន និង​អាច​ឈាន​ដល់​ស្ថានភាព​ធ្ងន់ធ្ងរ​ជាង​នេះ​បាន។ ហេតុនេះ អ្នក​គួរតែ​ចៀសវាង​ទទួលទាន​ទឹក​ក្រូច​ឆ្មារ ព្រម​ទាំង​បណ្ដា​ផ្លែឈើ​ទាំងឡាយ​ដែល​មាន​អាស៊ីដ​ស៊ីទ្រិក​នេះ​ផង​ដែរ។

៣) អាច​បណ្ដាល​ឲ្យ​ក្អួតចង្អោរ៖ ការ​ទទួលទាន​ទឹក​ក្រូចឆ្មារ​ច្រើន​ហួស​កម្រិត ដូចជា​ចាប់​ពី​២​កែវ​ឡើង​ទៅ អាច​ធ្វើឲ្យ​កម្រិត​វីតាមីនC​នៅ​ក្នុង​រាងកាយ​អ្នក​លើស ហើយ​រាងកាយ​របស់​អ្នក​នឹង​ព្យាយាម​បញ្ចេញ​ចោល​នូវ​ការ​លើស​របស់​វីតាមីនC​នេះ ដោយ​តាមរយៈ​ការ​ក្អួត​ចង្អោរ។ ហេតុនេះ អ្នក​គួរតែ​ប្រុងប្រយ័ត្ន​មិន​ត្រូវ​ទទួលទាន​វា​ច្រើន​ពេក​នោះ​ទេ។

៤) អាច​នាំ​ទៅ​រក​ការ​លើស​បរិមាណ​ជាតិ​ដែក​នៅ​ក្នុង​រាងកាយ៖ វា​អាច​កើតឡើង​បាន​ដោយសារតែ វីតាមីនC​គឺជា​វីតាមីន​ដែល​ជួយ​ជំរុញ​ឲ្យ​មាន​ការ​ស្រូប​យក​ជាតិ​ដែក​ទុក​ក្នុង​រាងកាយ​របស់​អ្នក ហើយ​កាល​ដែល​ទទួលទាន​វីតាមីនC​ច្រើន​ពេក អាច​នាំ​ឲ្យ​បរិមាណ​ជាតិ​ដែក​កើន​ឡើង​ច្រើន​ដូចគ្នា​ដែរ។ ការ​លើស​បរិមាណ​ជាតិ​ដែក​អាច​មាន​គ្រោះថ្នាក់​និង​បណ្ដាល​ឲ្យ​សរីរាង្គ​ខាងក្នុង​ខូច​បាន៕

ដោយ៖ ស្រីពៅ

សូមអាន៖ តើទឹកក្រូចឆ្មារមួយកែវមានអត្ថប្រយោជន៍អ្វីខ្លះចំពោះសុខភាពរបស់អ្នក ?

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930