អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ច្បាស់​ណាស់​​ ​បើ​មាន​ចំណុច​ទាំង​៥​នេះ ​មាន​ន័យ​ថា ​អ្នក​ជា​​អ្នកដឹកនាំ​​ដ៏​គម្រក់​ម្នាក់​​

ច្បាស់​ណាស់​​ ​បើ​មាន​ចំណុច​ទាំង​៥​នេះ ​មាន​ន័យ​ថា ​អ្នក​ជា​​អ្នកដឹកនាំ​​ដ៏​គម្រក់​ម្នាក់​​

ប្រ​ភព៖​​ www.pexels.com

បុគ្គលិក​គ្រប់​រូប​តែង​តែ​ប្រាថ្នា​ចង់​បាន​​មេ​ដឹក​នាំ​ល្អ​ ដើម្បី​ជួយ​បង្ហាត់​បង្ហាញ​​​ ​​កែលំអ​​និង​ផ្តល់​យោបល់​ជាដើម។ប៉ុន្តែ​ក៏​មាន​ប្រភេទ​នៃ​អ្នក​ដឹកនាំ​ដែល​គ្រប់​បុគ្គលិក​ទាំង​អស់​មិន​ចង់​​ជួប​ និង​រួម​ដំណើរ​ការងារ​ជា​មួយ​ផង​ដែរ។​ ហេតុ​នេះ​ហើយ​​នៅ​ក្នុង​អត្ថបទ​ខាង​ក្រោម​នេះ​​នឹង​ប្រាប់​អំពី​លក្ខណៈ​​៥​យ៉ាង​​​នៃ​មេ​ដឹក​នាំ​អាក្រក់​៖

១)មិន​ស្តាប់​៖ ស្តាប់​ការ​បកស្រាយ និង​ការ​​បញ្ចេញមតិ​យោបល់​​ពីសំណាក់​​បុគ្គលិក​គឺ​ជា​រឿង​ដ៏​សំខាន់​សម្រាប់​​​អ្នក​ដឹក​នាំ​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​បុគ្គលិក​មាន​ការ​អភិវឌ្ឍន៍​ខ្លួន​​ នឹង​មាន​ឱកាស​ផ្លាស់​ប្តូរ​គំនិត​​ដើម្បី​ឆ្ពោះ​ទៅ​រក​គំនិត​ដ៏​ល្អ​ប្រសើរ​មួយ​​​ ដើម្បី​ទទួល​បាន​ភាព​ជោគ​ជ័យ​។ ​​ផ្ទុយ​ទៅ​វិញ​អ្នក​ដឹក​នាំ​អាក្រក់​មិន​ដែល​ខ្វល់ខ្វាយ​ស្តាប់​ការ​បញ្ចេញ​មតិ​យោបល់​ពីសំណាក់​បុគ្គលិក​ឡើយ។

២) គ្មាន​ការ​លើក​ទឹក​​ចិត្ត៖ អ្នក​ដឹក​នាំ​ត្រូវ​តែ​យល់​អំពី​បញ្ហា​ដែល​កើត​មាន​ឡើង​ក្នុង​ដំណើរ​ការ​ក្នុង​ការ​ធ្វើ​ការងារ​របស់​បុគ្គលិក ដូច្នោះ​អ្នក​ដឹក​នាំ​ត្រូវ​ជួយ​ដោះស្រាយ​បញ្ហា​ដែល​កំពុង​ជួប​ប្រទះ នឹង​ជួយ​​លើក​ទឹក​ចិត្ត​​ ដើម្បី​សម្រេច​ការងារ។​ ​​ការ​លើក​ទឹក​ចិត្ត​គឺ​ពិត​ជា​សំខាន់​ណាស់​នា​សម័យ​បច្ចុប្បន្ន​នេះ​ ប៉ុន្តែ​អ្នក​ដឹក​នាំ​អាក្រក់​មិន​ដែល​គិត​ពី​ចំណុច​នេះ​ឡើយ​មាន​តែ​ភាព​មួម៉ៅ​​ និង​ការ​ស្តី​បន្ទាស មិន​យល់​អំពី​បញ្ហា​កំពុង​កើត​មាន​ឡើង។

៣) គិត​តែ​ពី​ខ្លួន​ឯង៖ អ្នក​ដឹក​នាំ​ល្អ​តែ​តែង​ទទួល​យក​រឿង​ទាំង​ពីរ​​គឺ ចេះ​ទទួល​យក​កំហុស​ដែល​ខ្លួន​​បាន​ធ្វើ​ខុស​ និង​ទទួល​យក​ភាព​ត្រឹម​ត្រូវ​ដែល​ខ្លួន​បាន​ខិត​ខំ​ប្រឹង​ប្រែង​។ម្យ៉ាង​វិញ​ទៀត​អ្នក​ដឹក​នាំ​មាន​តួ​នាទី​សំខាន់​ណាស់​ក្នុង​ការ​ផ្តល់​ភាព​កក់​ក្តៅ​​​ និង​ភាព​ជឿជាក់​ដល់​បុគ្គលិក​មិន​មែន​មាន​បញ្ហា​​រត់​ចោល​ដោយ​មិន​ខ្វល់ ​​​មិន​ទទួល​ខុស​ត្រូវ​ ​​និង​​​ទំលាក់​កំហុស​ទៅលើ​អ្នក​នៅ​ក្រោម​បង្គាប់​​នោះ​ទេ​។បើ​បែប​នេះ​ច្បាស់​ណាស់​ថា​​ជា​អ្នក​ដឹក​នាំ​ដែល​​គិត​តែ​ខ្លួន​​ឯង និង ​​​ជា​លក្ខណៈ​នៃ​អ្នក​ដឹក​នាំ​អាក្រក់។

៤) គ្មាន​ការ​សម្រេច​ចិត្ត​ច្បាស់​លាស់៖ អ្នក​ដឹកនាំ​ជោគ​ជ័យ​តែង​តែ​ ​​មាន​ការ​សម្រេច​ចិត្ត​ច្បាស់​លាស់​​មួយ​​ក្នុង​ការ​ធ្វើ​អ្វីមួយ។ចំណែក​ឯ​អ្នក​ដឹក​នាំ​អាក្រក់​​ចូល​ចិត្ត​និយាយ​អួត​អាង​ ​​ចចេស​​រឹងរូស​ នៅ​ពេល​ដែល​មាន​ការសម្រេច​មក​ដល់​តែង​តែ​មាន​ភាព​រារែក​មិន​​ច្បាស់​លាស់​ព្រោះ​មិន​​សូវ​មាន​ចំណេះ​មាន​តែ​ការ​និយាយ​អត់​ប្រយោជន៍។

៥)គ្មាន​ការ​​អភិវឌ្ឍន៍​ភាព​ជា​អ្នក​ដឹកនាំ៖​ ការអប់រំ​ដោយ​មាន​ចំណេះដឹង​ ​នឹង​នាំ​ឲ្យ​គម្រោង​មួយ​មាន​ភាព​រីក​ចម្រើន​​​ ហើយ​បុគ្គលិក​ក៏​ជាផ្នែក​មួយ​ដ៏​សំខាន់​​ក្នុង​ការ​ធ្វើ​ឲ្យ​គ្រោង​នោះ​រីកចម្រើន​​​លូត​លាស់​ទៅ​មុខ​ផង​ដែរ ហេតុ​នេះ​ហើយ​អ្នក​ដឹក​នាំ​ត្រូវ​មាន​ភាព​វៃ​ឆ្លាត​ក្នុង​ការ​​អភិវឌ្ឍន៍​បុគ្គលិក​ខ្លួន។ ​​មិន​មែន​គ្រាន់​តែ​​មាន​គំនិត​ដដែល និង​ ​​មិន​ព្រម​អភិវឌ្ឍន៍​ខ្លួន​ ហើយ​គិត​ថា​ខ្លួន​គេ​ល្អ​គ្រប់​គ្រាន់​​​​​​​​​នោះ​ឡើយ​​៕

​ដោយ​៖ អ៊ុន ​ស្រីនាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031