អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > វិធីសាស្ត្រ​​សំខាន់ៗ​ ​ក្នុង​ការ​ទន្ទេញ​មេរៀនឱ្យ​ ​​​ឆាប់​ចាំ​​ ​​និង ​ចាំ​បាន​​យូរ​​​

វិធីសាស្ត្រ​​សំខាន់ៗ​ ​ក្នុង​ការ​ទន្ទេញ​មេរៀនឱ្យ​ ​​​ឆាប់​ចាំ​​ ​​និង ​ចាំ​បាន​​យូរ​​​

ការ​ចង​ចាំ​  ​ពិត​ជា​សំខាន់​ណាស់​សម្រាប់​មនុស្ស​ទូទៅ​ ពិសេស​បំផុត​ ​សម្រាប់​អ្នក​សិក្សា ថ្វីត្បិត​តែ​មេរៀនតម្រូវ​ឱ្យ​យល់ ប៉ុន្តែ​ការ​​ចង​ចាំ​គឺ​ជា​ចំណុច​មិន​អាច​ខ្វះបាន​។ ​ការ​ពិត​មួយ​គឺ​ថា​ ដើម្បី​ឈាន​ដល់​ការ​បង្ហាញ​អំពី​វិធីសាស្ត្រ​​ ​​ចង​ចាំ​យ៉ាង​ឆាប់​រហ័ស និង​​​រក្សា​ការ​ចង​ចាំ​ឲ្យ​បាន​យូរ​ គឺ​ទាម​ទារ​ឲ្យ​ស្វែង​យល់​អំពី​ខ្លួន​អ្នក​ជា​មុខ​សិន​ ថា​តើ​អ្នក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​របៀប​ណា​ កាល​ដែល​យើង​ព្យាយាម​យក​តម្រាប់​តាម​វិធីសាស្ត្រ​អ្នក​ដទៃ​​ដែល​អ្នក​ឃើញ​ថា​​គេ​មាន​ការ​ចងចាំ​បាន​ល្អ​យក​មក​អនុវត្ត​​​គឺ​វា​មិន​ប្រាកដ​ថា​ទទួល​បាន​ការ​ចង​ចាំ​បាន​ល្អ​ដូច​គេ​នោះ​ទេ​ ព្រោះ​ថា​មនុស្ស​ម្នាក់ៗ​មាន​របៀប​នែ​ការ​សិក្សា​​ដើម្បី​ទទួល​បាន​ការ​ចង​ចាំ​ល្អ​ខុសៗ​គ្នា។ ​​ដូច​នេះ​ហើយ​អត្ថបទ​ខាង​ក្រោម​នេះ​ នឹង​បង្ហាញ​អំពី​វិធីសាស្ត្រ ៤​ដើម្បី​ងាយ​ស្រួល​ដល់​អ្នក​យក​ទៅ​អនុវត្ត​៖

១)​ ការ​រៀប​ចំ​ទីកន្លែង​៖ ដើម្បី​ធ្វើ​ឲ្យ​ការ​ចង​ចាំ​អ្នក​ដំណើរ​ការ​បាន​ឆាប់​រហ័ស អ្នក​ត្រូវ​គិត​អំពី​បរិស្ថាន​ដែល​នៅ ​ជុំវិញ​អ្នក​ហើយ​ត្រូវ​​​សម្លឹង​​​មើល​ខ្លួន​អ្នក​ថា​តើ​អ្នក​ចូល​ចិត្ត​ទីកន្លែង​​ដែល​ស្ងប់ស្ងាត់ ​​ឬ​ក៏​មនុស្ស​អ៊ូអរ​​ ដើម្បី​​អាច​ផ្ដោត​​អារម្មណ៍​របស់​អ្នក​បាន​ល្អ​មិន​ទទួល​ការ​រំខាន។ ​​បន្ទាប់​មក​ទៀត​អ្នក​គួរ​តែ​រៀន​ទទួល​ទាន​ប្រភេទ​តែ​មួយ​​ចំនួន​ដែល​តាម​ការ​សិក្សា​​របស់​អ្នក​វិទ្យាសាស្ត្រ​បាន​បង្ហាញ​ថា ​​ប្រភេទ​នៃ​តែ​បៃតង​​បាន​ជួយ​ពន្លឿន​ការ​ចង​ចាំ​បាន​ល្អ​និង​ឆាប់រហ័ស​ មិន​ថា​មនុស្ស​ក្នុង​វ័យ​ណា​នោះ​ទេ។

២) ប្រើ​ប្រាស់​ម៉ាស៊ីន​ថត​សម្លេង​៖​ ចំណុច​នេះ​គឺ​ពិត​ជា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​​ក្នុង​ការ​ជួយ​អ្នក​ឲ្យ​​ទទួល​បាន​ភាព​ងាយ​ស្រួល​នៅ​ពេល​ដែល​អ្នក​កំពុង​ស្តាប់​លោក​គ្រូ​​ពន្យល់​អ្នក​ប្រហែល​ជា​ពិបាក​ក្នុង​ការ​កត់​ត្រា​ព្រោះ​អាច​និង​មាន​ការ​យឺត​យាវ​ ​ដោយ​សម័យ​បច្ចុប្បន្ន​ជា​សម័យ​បច្ចេកវិទ្យា​ទំនើប​ដែល​មនុស្ស​មាន​ទូរស័ព្ទ​ទំនើប​​ហេតុ​នេះ​ហើយ​ការ​ថត​សម្លេង​ទុក​គឺ​ធ្វើ​ឲ្យ​អ្នក​​ចាប់​បាន​រាល់​ពាក្យ​សម្ដី​​ដែល​គ្រូ​បាន​និយាយ​​។​លើស​ពី​នេះ​ទៅ​ទៀត​​វា​ធ្វើ​​​ឲ្យ​​អ្នក​ដែល​ចូល​ចិត្ត​ស្តាប់​មាន​ភាព​​​ងាយ​​ចង​ចាំ​។​

៣) កត់ត្រា៖ ការ​កត់ត្រា​ទុក​អ្វី​ដែល​អ្នក​កំពុង​ចង​ចាំ​ក៏​ជា​ផ្នែក​មួយ​បន្ថែម​ដើម្បី​ឲ្យ​អ្នក​មាន​ភាព​ច្បាស់​លាស់​ និង​អាច​ប្រើស​ប្រាស់​ពាក្យ​សម្ដី​របស់​អ្នក​ផ្ទាល់​ដែល​ជា​​​ភាព​ងាយ​ស្រួល​មួយ​​ក្នុង​ការ​ចង​ចាំ​ ដែល​វា​មាន​ភាព​ប្រសើរ​ជាង​អ្វី​ដែល​អ្នក​ព្យាយាម​ចង​ចាំ បាន​ត្រឹម​តែ​រយៈ​ពេល​ខ្លី។​ ​​ការ​កត់​ត្រា​ពី​ការ​ថត​សម្លេង​នឹង​រឹត​តែ​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​រាល់​ព័ត៌មាន​ដែល​​គ្រូ​បាន​បង្រៀន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៤)​ចែក​រំលែក​ជា​មួយ​អ្នក​ដទៃ៖ ការ​ចែក​រំលែក​ជា​មួយ​អ្នក​ដទៃ​ក៏​ជា​ផ្នែក​មួយ​ដែល​អាច​ធ្វើ​ឲ្យ ​​ការ​ចង​ចាំ​របស់​អ្នក​មាន​ភាព​ល្អ​ និង​មាន​ភាព​រីក​ចម្រើន​ក្នុង​ការ​ទទួល​បាន​សំនួរ​ផ្សែងៗ​ពី​សំណាក់​មិត្តភក្ដិ​​​​ដែល​អ្នក​បាន​ចែក​​រំលែក​ជាមួយ​​នោះ​អ្នក​ព្យាយាម​ពន្យល់​ពួក​គេ​ដើម្បី​ឲ្យ​ពួក​គេ​ងាយ​យល់​នោះ​ក៏​ដូច​ជា​ផ្តល់​​ការ​ចង​ចាំ​ដែល​មិន​ងាយ​និង​ភ្លេច​បាន៕​​
​​ដោយ​៖ អ៊ុន ​ស្រី​នាង

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​មិន​ចង់​អាយុ​ខ្លី​ទេ ​អ្នក​គួរ​អនុវត្ត​គន្លឹះ​សុខភាព​ទាំង​នេះ

គន្លឹះទាំង ១០យ៉ាងរបស់សង្ឃសៅលិញពីរបៀបថែរក្សាសុខភាព

គតិទាំង៨ឃ្លាដែល​ពោរពេញដោយអត្ថន័យសម្រាប់សិក្សានៅក្នុងជីវិត

សកម្មភាពចំនួន ៣ដែលអ្នកគួរចៀសវាងធ្វើមុនពេលចូលគេង

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031