អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > វិធី​ទាំង​៤ ដែល​អ្នក​អាច​ចំណាយ​ពេល​ធ្វើ​នៅ​ពេល​សម្រាក​ចុង​សប្ដាហ៍

វិធី​ទាំង​៤ ដែល​អ្នក​អាច​ចំណាយ​ពេល​ធ្វើ​នៅ​ពេល​សម្រាក​ចុង​សប្ដាហ៍

ការ​រវល់​ជាប់​រហូត​មិន​ប្រាកដ​ថា​ការងារ​របស់​អ្នក​បាន​ប្រកប​ដោយ​ប្រសិទ្ធភាព​នោះ​ទេ។ មាន​ការ​សម្រាក​កម្សាន្ត​ខ្លះ​មាន​ការ​ធ្វើការ​ខ្លះ នោះ​វា​នឹង​ជួយ​បំផុស​ភាព​ច្នៃប្រឌិត​របស់​អ្នក​និង​ថាមពល​របស់​អ្នក​ទៅលើ​ការ​បំពេញ​ការងារ​បាន។ ខាងក្រោម​នេះ​គឺជា​វិធី​ទាំង​៤ ដែល​អ្នក​អាច​ចំណាយ​ពេល​ធ្វើ​នៅ​ពេល​សម្រាក​ចុង​សប្ដាហ៍៖

១) ស្វែងរក​ចំណង់ចំណូលចិត្ត​ក្រៅ​ពី​ការងារ៖ ការ​ងប់ងុល​ធ្វើការ​ជាប់​រហូត ហើយ​មិន​មាន​ពេល​សម្រាប់​ការ​សម្រាក​និង​ការ​កម្សាន្ត​សោះ នោះ​វា​នឹង​ធ្វើឲ្យ​អ្នក​មាន​ភាព​តានតឹង​និង​ភាព​ធុញថប់​នៅ​ក្នុង​អារម្មណ៍​កាន់តែ​ខ្លាំង​បន្តិច​ម្ដងៗ​បាន។ ហេតុនេះ​ហើយ​នៅ​ពេល​សម្រាក​ពី​ការងារ​ចុង​សប្ដាហ៍ អ្នក​គួរតែ​ស្វែងរក​សកម្មភាព​ណា​ដែល​អ្នក​ចូលចិត្ត​សម្រាប់​ការ​កម្សាន្ត។ វា​អាច​ជា​ការ​គូរ​រូប ការ​លេង​កីឡា ការ​លេង​តន្ត្រី ឬ​ជា​ការ​ធាក់​កង់​លំហែ​នោះ​ទេ ដរាប​ណា​វា​ធ្វើឲ្យ​អ្នក​បាន​ធូរស្បើយ​ពី​ភាព​ធុញថប់​ពី​ការងារ។

២) ផ្ដាច់​ការ​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក៖ សារ​លោត​ចុះ​ឡើង​ជា​ញឹកញាប់​អាច​ជា​ភាព​រំខាន​យ៉ាង​ខ្លាំង​ដែល​រារាំង​ខួរក្បាល​របស់​អ្នក​មិន​ឲ្យ​សម្រាក និង​លាង​ជម្រះ​ចោល​នូវ​ភាព​ស្មុគស្មាញ​ទាំងឡាយ​បាន។ នៅ​ពេល​ចុង​សប្ដាហ៍​សម្រាក​ពី​ការងារ អ្នក​គួរតែ​ផ្ដាច់​ការ​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក ហើយ​ចំណាយ​ពេល​ដើម្បី​អង្គុយ​ពិចារណា​ឡើង​វិញ​ពី​សកម្មភាព​អ្វីខ្លះ​ដែល​អ្នក​ត្រូវ​ធ្វើ​បន្ត ហើយ​សកម្មភាព​ណា​ខ្លះ​វិញ​ដែល​អ្នក​គួរ​លះបង់​ចោល ដើម្បី​បោះ​ជំហាន​ដើរ​ទៅ​មុខ​ទៀត។

៣) ចំណាយ​ពេល​ជាមួយ​ក្រុម​គ្រួសារ​ឬ​ជួបជុំ​មិត្ត​ចាស់៖ នៅ​ពេល​អ្នក​រវល់​តែ​ជាមួយ​កិច្ចការ​របស់​អ្នក អ្នក​អាច​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​អ្នក​ជាមួយ​នឹង​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក​នៅ​ឆ្ងាយ​ពី​គ្នា​បាន។ ការ​ចំណាយ​ពេល​ទទួលទាន​អាហារ​ជួបជុំ​គ្រួសារ​ឬ​ជាមួយ​មិត្ត​ចាស់ៗ​របស់​អ្នក នឹង​បង្កើន​ចំណង​ទំនាក់ទំនង​របស់​អ្នក​ឲ្យ​នៅ​តែ​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់។

៤) ចែក​រំលែក៖ សេចក្ដី​សុខ​ដែល​មាន​តែ​ទៅលើ​ខ្លួនឯង ហើយ​មិន​ចេះ​ចែក​រំលែក​ឲ្យ​អ្នកដទៃ មាន​សភាព​អាក្រក់​មើល​ណាស់។ បើទោះជា​អ្នក​អាច​នឹង​មិន​មាន​ទ្រព្យសម្បត្តិ​អ្វី​ច្រើន​ដែល​អាច​បរិច្ចាគ​ជួយ​អ្នកដទៃ​បាន តែ​យ៉ាងហោចណាស់​ត្រឹមតែ​ស្នាម​ញញឹម ឬ​ការ​ជួយ​យក​ទុក​អាសា​បន្តិចបន្តួច​ទៅ​កាន់​មនុស្ស​ក្បែរ​ៗ​អ្នក ក៏​មាន​អត្ថន័យ​ណាស់​សម្រាប់​ជីវិត​អ្នក​និង​ជីវិត​អ្នកដទៃ​ទៀត៕

ដោយ៖ ស្រីពៅ

សូមអាន៖ តើសកម្មភាពអ្វីខ្លះដែលបុគ្គលជោគជ័យចៀសវាងធ្វើនៅពេលព្រឹក?

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930