អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

នាយក​ប្រតិបត្តិក្រុមហ៊ុន Sabay Digital Plus លោកជី សិលា​

ប្រលោម​លោក​ «បាតដៃ​ខ្មៅ»​ ដែល​ត្រូវ​បាន​ប្រិតប្រៀង​មក​ជា​ភាពយន្ត​ដ៏​ថ្មី​សន្លាង​សម្រាប់​វ័យ​ជំទង់​ពេល​នេះ​រួច​រាល់​នឹង​ដំណើរការ​ចាក់​បញ្ចាំង​តាម​បណ្តា​រោងភាពយន្ត​នានា​ហើយ។

នាយក​ប្រតិបត្តិក្រុមហ៊ុន Sabay Digital Plus លោកជី សិលា​ ប្រាប់ Bizkhmer យ៉ាង​ខ្លីថា Sabayកំពុង​ប្រឹងប្រែង​មិន​ឈប់ឈរ​ក្នុង​ការ​ធ្វើ​ឱ្យ​វិស័យ​សិល្បៈ​កម្សាន្ត​រីកចម្រើន​ដោយ​​ការ​ចូលរួម​ពី​គ្រប់​ចលករ​។

«យើងបានព្យាយាម​ជ្រើសរើស​រឿងជាច្រើន​មក​ ប្រមើលមើល​ពីលទ្ធភាព​ក្នុងការ​ធ្វើជាភាពយន្ត​ក្នុងស្រុក! កាលពីឆ្នាំ២០១៣ យើង​បាន​បង្កើត Sabay ប្រលោមលោក ហើយ​ពេលនេះ​និន្នាការ​យក​ប្រលោម​លោក​មកបំឡែង​ជាភាពយន្ត​កំពុង​មានសន្ទុះ​ធ្វើ​ឱ្យ​គុណភាពនៃ​សាច់រឿង​កាន់តែ​ឈាន​ឡើង​! មាន​សាច់រឿង​ល្អ​យើងត្រូវការការវិនិយោគនិង​ក្រុមផលិតដែលល្អហើយយើងត្រូវការ​ ជំនួយពីបណ្តាញ​ផ្សព្វផ្សាយ ដើម្បីជំរុញគ្នាទៅវិញទៅមក!»។​

លោក មាស រស្មី​ អ្នក​ដឹកនាំ​រឿង«បាត​ដៃ​ខ្មៅ»មក​ពី​ស្ទូឌីយោ៤​ បានអះអាងថា​ទោះបី​ភាព​យន្ត​នេះ​ ៨០ ភាគរយនិយាយអំពី​វ័យ​ជំទង់ តែ​ក៏​មាន​បង្កប់​នូវ​ជំនឿ​អរូបិយ​ជ្រាលជ្រៅ ដែលជាជំនឿ​ជាយូរឆ្នាំ​របស់បងប្អូន​ជនជាតិភាគតិច ដែលធ្វើ​ឱ្យ​ផ្ទៃរឿងមានភាព​ប្លែក​ និងគួរ​ឱ្យ​​ចង់​តាមដាន។

«យើង​ថត​នៅ​ភាគ​​ឦសាន​និង​តាកែវ ​៧០%នៃ​ផ្ទៃ​រឿងហើយចុះ​ដល់តំបន់ដែលនិយាយឡាវ​និង​ភាសា​ជនជាតិ ! យើងដឹងហើយថា​តាកែវ​និង​ស្ទឹងត្រែងជាបណ្តុំនៃមូលដ្ឋាន​ជំនឿ​ប្រពៃណី គួរ​ឱ្យ​ស្ញប់ស្ញែង​​និងស្វែងយល់! រឿងនេះយើង​មានការចូលរួមពីអ្នកបច្ចេកទេស​ពូកែៗ ហើយ​ព្យាយាម​ធ្វើយ៉ាងណា​​ឱ្យ​មាន​រូបភាព​សំឡេង​ច្បាស់ល្អតាមបទដ្ឋាន!»

ចាប់តំាងពី​ពាក់កណ្តាល​ខែមិថុនា​នេះ បណ្តាញ​ផ្សព្វផ្សាយធំៗ​ផ្នែកកម្សាន្ត​ក្នុងប្រទេស​កម្ពុជា​បាននាំគ្នា​និយាយ​អំពីរឿង​​ «បាត​ដៃ​ខ្មៅ»នេះ ហើយ​មួយភាគធំ ពួកគេផ្តោតទៅលើតួអង្គសំខាន់ៗក្នុងរឿង​ដែល​សម្ដែង​​ដោយ​ក្រុម​តារាសំណព្វរបស់វ័យជំទង់ជាក្រុមតារា Originalរួមមាន រតនៈ សាយ ចែឡេង ជេន ។ល។ បទចម្រៀង «មិន​ព្រាត់»របស់​ភាពយន្ត​បាត​ដៃខ្មៅ​ ដែលត្រូវ​បាន​តាក់តែង​ឡើង​ដោយ​តន្រ្តីករ​ល្បី កង ពិសិដ្ឋ កំពុង​ល្បីផ្ទុះក្នុង​ចំណោម​​អ្នកលេងហ្វេសប៊ុក តាមរយៈការ​ច្រៀង​ត្រាប់តាម​និងចែកចាយ។

កញ្ញា ​ប៊ុន សុជាតា អ្នក​គ្រប់គ្រង​ផ្នែកទីផ្សារ ​និង​ទំនាក់ទំនង​សាធារណៈ​នៃភាពយន្តនេះ​ឱ្យ​ដឹងថា អ្នក​មុខ​អ្នកការ​ជាច្រើន​ត្រូវបាន​អញ្ជើញ​នៅ​ក្នុង​ពិធី​បើក​សម្ពោធ​នា​ល្ងាច​ថ្ងៃ​អង្គារ ​ជា​សក្ខីភាព​នៃ​ការ​គំាទ្រ​របស់​មជ្ឈដ្ឋាន​​ទូទៅ​លើការប្រឹងប្រែង​ជា​បន្ត​បន្ទាប់​របស់​ភាពយន្តក្នុងស្រុក។

«ដោយសារ​ចំនួនកៅអី​ ​និង​ទំហំសាលយើង​មាន​ការកំណត់ក្នុងការ​ទទួល​ភ្ញៀវ​ហើយ​ពេលនេះគឺពេញ​អស់រលីង​បង្ហាញពី​ចំណាប់អារម្មណ៍​ និង​ការ​គាំទ្រ​ដ៏​ធំ​លើក​ទឹកចិត្ត​ពួកយើង​ដែលជាអ្នកផលិត!»​

​Sabayគឺជាក្រុមហ៊ុន​នាំមុខ​ផ្នែក​កម្សាន្ត​និង​មាតិកា​កីឡា​តាមរយៈ​វែបសាយ​ដ៏ល្បីរបស់​ខ្លួន​ ហើយ​ចុង​ក្រោយ​ក្រុមហ៊ុន​នេះ​បាន​នាំមុខ​លើផ្នែក​ភាពយន្តនិង​វីដេអូ​គម្រោង​កម្សាន្ត​ប្លែក​ជាច្រើន ហើយ​គម្រោង​ចុងក្រោយ​គេ​ឈ្មោះ​ថា Soyoជា​កម្មវិធី​ទូរសព្ទ​ដែល​កំពុង​បង្កើត​ការងារ​ជាច្រើន​សម្រាប់​អ្នក​ភាពយន្ត​ក្នុងស្រុក ពិសេស​ក្រុម​អ្នក​ផលិត​ភាពយន្ត​ដែល​ជាយុវវ័យ។

លោកស្រី ​ម៉ីសន​ សុធារី ​អ្នកនិពន្ធ​និង​ជា​អ្នកគ្រប់គ្រង​ការផលិតភាពយន្ត​នេះ​បាន​ឱ្យ​ដឹង ស្ទូឌីយោ៤​ បាន​ធ្វើការ​យ៉ាង​ល្អក្នុង​ពេល​៦ខែនេះហើយ​ភាគ​ច្រើន​នៃ​កម្លាំង​ពួកគេ​គឺ​ជាយុវវ័យ។ លោក ជី សិលា ​បន្ថែម​ថា ​ ការវិនិយោគ​ទៅលើវ័យជំទង់គឺ​ជា​ការវិនិយោគ​ដ៏ល្អ​មួយ​ដោយ​សារពួក​គេ​មាន​​​គំនិត​ច្នៃប្រឌិត​ខ្ពស់ មាន​ទេពកោសល្យ​ ហើយ​មុះមុត​នឹងការងារ​។

«មិនថា ស្ទូឌីយោ៤ឬអ្នកណាផ្សេងទេ ពួក​គេ​អាចបង្ហាញគម្រោង​ភាពយន្ត​ថ្មីរបស់​ពួកគេមក​ហើយ​យើង​ត្រៀម​ក្នុង​ការជួយដល់ពួកគេ​​ឱ្យ​ជ្រើសរើស​រឿងដែលត្រឹមត្រូវ និងការផលិតដែលអាចនឹងប្រឈមហានិភ័យ​ទាប!»៕​

​​​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ជំនាញ​សំខាន់​ៗ​ទាំង​ ៦​ របស់​គណនេយ្យករ​ ​Skill Set of Accountant?​ ដឹង​ថា​មាន​អ្វី​ខ្លះ​អត់?​

អ្នក​និពន្ធ​​ដ៏​ល្បី​ លោក​ ​​សន  ខូវិយ៍ (Sean Covey)៖ ​ទម្លាប់​អាក្រក់​៧​យ៉ាង​ ​​ធ្វើ​ឲ្យ​យុវជន​​​រក​មិន​ឃើញ​ភាព​ជោគជ័យ​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728