អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > អត្ថប្រយោជន៍ទាំង៣ដែលអ្នកនឹងទទួលបានពីសារាយសមុទ្រ

អត្ថប្រយោជន៍ទាំង៣ដែលអ្នកនឹងទទួលបានពីសារាយសមុទ្រ

ប្រ​ភព៖​​ pixabay.com

សារាយ​សមុទ្រ​គឺជា​បន្លែ​សមុទ្រ ដែល​លូតលាស់​នៅ​ក្នុង​សមុទ្រ ហើយ​កកើត​ឡើង​នៅ​ក្នុង​ទម្រង់​ជា​ច្រើន​ប្រភេទដូចជា nori, wakame, kelpជាដើម។ វា​គឺជា​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព ដែល​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​សម្រាប់​ធ្វើ​ស៊ូស៊ី ឬ​ស៊ុប​។ ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​៣យ៉ាង​ដែល​ទទួល​បាន​ពី​សារាយ​សមុទ្រ៖

១) ជួយ​ជំរុញ​ដល់​ដំណើរការ​របស់​ក្រពេញ​ទីរ៉ូអ៊ីត៖ ក្រពេញ​ទីរ៉ូអ៊ីត​មាន​មុខងារ​បញ្ចេញ​អ័រម៉ូន​សម្រាប់​ជួយ​គ្រប់គ្រង​ទៅលើ​ការ​លូតលាស់ ការ​ផលិត​ថាមពល និង​ការ​ជួសជុល​ឡើង​វិញ​នូវ​កោសិកា​ខូចខាត​នៅ​ក្នុង​រាងកាយ។ ក្រពេញ​ទីរ៉ូអ៊ីត​ចាំបាច់​ត្រូវការ​ជាតិ​អ៊ីយ៉ូដ​ដើម្បី​ផលិត​អ័រម៉ូន​របស់​វា។ ហេតុនេះ​ហើយ​ទើប​សារាយ​សមុទ្រ​គឺជា​ប្រភព​អាហារ​ដ៏​ល្អ​មួយ ដែល​អាច​ផ្ដល់​នូវ​ការ​ត្រូវការ​នេះ​ទៅ​ដល់​ក្រពេញ​ទីរ៉ូអ៊ីត​បាន។ មិនត្រឹមតែ​សម្បូរ​ជាតិ​អ៊ីយ៉ូដ​ប៉ុណ្ណោះ​ទេ តែ​សារាយ​សមុទ្រ​ថែម​ទាំង​ផ្សំ​ឡើង​ដោយ​ប្រភេទ​អាមីណូ​អាស៊ីដ​ម្យ៉ាង​ឈ្មោះ​ថា tyrosine ដែល​វា​ជាមួយ​នឹង​អ៊ីយ៉ូដ​ជួយ​គ្នា​ជំរុញ​ក្រពេញ​ទីរ៉ូអ៊ីត​ឲ្យ​ធ្វើការ​កាន់តែ​ល្អ។

២) ប្រភព​អាហារ​ដ៏​ល្អ​សម្រាប់​ទទួល​បាន​វីតាមីន​និង​ជាតិ​រ៉ែ៖ សារាយ​សមុទ្រ​ផ្សំ​ដោយ​វីតាមីនA, C, E និង K អាស៊ីដ​ហ្វូលិក ស័ង្កសី សូដ្យូម កាល់ស្យូម​និង​ម៉ាញេស្យូម។ លើស​ពី​នេះ វា​ក៏​មាន​អាស៊ីដ​អូមេហ្កា៣​និង​វីតាមីនB១២​ចូល​ផ្សំ​ជាមួយ​គ្នា​ទាំងអស់​ផង​ដែរ។

៣) មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ចូល​ផ្សំ៖ សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​អាច​ធ្វើឲ្យ​ពពួក​រ៉ាឌីកាល់​សេរី​នៅ​ក្នុង​រាងកាយ​របស់​អ្នក​មាន​ភាព​សកម្ម​តិច​ជាង​មុន ដែល​មានន័យ​ថា​ការ​ធ្វើឲ្យ​ខូចខាត​ដល់​កោសិកា​របស់​អ្នក​ក៏​មាន​តិច​ជាង​មុន​ដែរ។ សារាយ​សមុទ្រ​មាន​វីតាមីនA, C និងE ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​អាច​ការពារ​អ្នក​ពី​ជំងឺ​កាច​សាហាវ​ផ្សេងៗ​បាន៕

ដោយ៖ ស្រីពៅ

សូមអាន៖ ទាំងនេះគឺជាអាហារដែលសម្បូរជាតិប្រូតេអ៊ីនចំនួន៥ ដែលអ្នកអាចរកបានដោយមិនចាំបាច់ចំណាយច្រើន

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930