អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ជិតពាក់កណ្ដាលនៃប្រជាជនពិភពលោកនៅមិនទាន់មានគណនីធនាគារប្រើប្រាស់នៅឡើយ

ជិតពាក់កណ្ដាលនៃប្រជាជនពិភពលោកនៅមិនទាន់មានគណនីធនាគារប្រើប្រាស់នៅឡើយ

រូបតំណាង

ប្រ​ភព៖​​ pixabay.com

ធនាគារពិភពលោក (The World Bank) បានបញ្ចេញទិន្នន័យរបស់ខ្លួនដែលរកឃើញក្នុងការធ្វើការវាស់ស្ទង់មតិរយៈពេល៣ឆ្នាំម្ដងរបស់ខ្លួន ដែលបានរកឃើញថាចំនួនប្រជាជនក្នុងពិភពលោកដែលមានគណនីធនាគារប្រើប្រាស់មានការកើនឡើងពី ៦១% ក្នុងឆ្នាំ ២០១៤ ទៅ ៦៧%ក្នុងឆ្នាំ ២០១៧ ដែលចំនួននេះហាក់មានការកើនឡើងតិចតួចបំផុត។ ជាង ៨០%នៃការកើនឡើងនេះគឺដោយសារតែការគិតបញ្ចូលរួមទាំងគណនីអសកម្មផងដែរ។ ប្រសិនបើគិតក្នុងគណនីសកម្មវិញ វាមានការកើនឡើងពី ៥២% ទៅ ៥៣% តែប៉ុណ្ណោះ។ ទិន្នន័យនេះគឺយោងទៅតាមការធ្វើការវាស់ស្ទង់មតិទៅលើមនុស្សជាង ១៥០ ០០០នាក់ ក្នុងទូទាំងពិភពលោក។

ក្នុងប្រទេសដែលមានចំនូលទាប និងមធ្យម ស្ថានភាពកាន់តែធ្ងន់ធ្ងរដោយសារមានប្រជាជនតិចជាងពាក់កណ្ដាលនៃប្រជាជនក្នុងប្រទេសទាំងនោះប៉ុណ្ណោះដែលមានគណនីធនាគារសកម្មប្រើប្រាស់។ បើទោះបីជាមានកំណើនជាប្រចាំពីឆ្នាំ ២០១៤ ដលឆ្នាំ ២០១៧យ៉ាងណាក៏ដោយ ចំនួននៃអ្នកប្រើប្រាស់ពេញវ័យមានការកើនឡើងពី ៤៤,៤% ទៅដល់ ៤៥,៤% ប៉ុណ្ណោះក្នុងប្រទេសក្រីក្រ ហើយចំនួននៃអ្នកប្រើប្រាស់គណនីសន្សំមានការធ្លាក់ចុះជាលំដាប់។

របាយការណ៍របស់ Center for Financial Inclusion បានបង្ហាញថាប្រជាជនឥណ្ឌាប្រមាណ ៣៧០ លាននាក់ មានគណនីធនាគារអសកម្មបណ្ដោះអាសន្ន។ ប្រជាជនឥណ្ឌា ៨០%ប្រើប្រាស់គណនីធនាគារ ដែលចំនួននេះកើនឡើងពី ៥៣%ក្នុងឆ្នាំ ២០១៤ ប៉ុន្តែមានតិចជាងពាក់កណ្ដាលនៃអ្នកទាំងនោះដែលប្រើប្រាស់គណនីសកម្ម។

មានប្រទេសមួយចំនួនទៀតដែលចំនួនអ្នកប្រើប្រាស់គណនីធនាគារមានការធ្លាក់ចុះ រួមទាំងគណនីសកម្មនិងអសកម្ម។ ប្រទេសនីស៊េរីយ៉ា និងប្រទេសម៉ិកស៊ិកគឺស្ថិតក្នុងចំណោមប្រទេសធំៗជាច្រើនដែលមានការធ្លាក់ចុះនៃចំនួនអ្នកប្រើប្រាស់គណនីធនាគារក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។

ដូចនេះវាជាពេលដែលធនាគារជាច្រើនត្រូវពិនិត្យពិច័យរកមូលហេតុ និងផ្នត់គំនិតរបស់អ្នកប្រើប្រាស់ឡើងវិញ ពីព្រោះការជំរុញឲ្យពួកគេប្រើប្រាស់គណនីធនាគារតែមួយមុខនោះមិនគ្រប់គ្រាន់ទេ៕

ចុចអាន៖ ហេតុផលល្អៗ៦យ៉ាង ដែលអ្នកគួរចេះខ្ចីប្រាក់ពីធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយកមកវិនិយោគ ឬរកស៊ី​ ចាប់ពីពេលមានការងារធ្វើដំបូង

ដោយ៖ លង់ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ជំនាញ​សំខាន់​ៗ​ទាំង​ ៦​ របស់​គណនេយ្យករ​ ​Skill Set of Accountant?​ ដឹង​ថា​មាន​អ្វី​ខ្លះ​អត់?​

អ្នក​និពន្ធ​​ដ៏​ល្បី​ លោក​ ​​សន  ខូវិយ៍ (Sean Covey)៖ ​ទម្លាប់​អាក្រក់​៧​យ៉ាង​ ​​ធ្វើ​ឲ្យ​យុវជន​​​រក​មិន​ឃើញ​ភាព​ជោគជ័យ​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728