អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > អាហារ​ទាំង​ ៤​យ៉ាង​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​សុខភាព​បេះដូង​របស់លោក​​អ្នក

អាហារ​ទាំង​ ៤​យ៉ាង​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​សុខភាព​បេះដូង​របស់លោក​​អ្នក

ប្រ​ភព៖​​ pixabay.com

ជំងឺ​បេះដូង​ គឺជា​ជំងឺ​ដ៏​ពេញ​និយម​មួយ​ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក។ ការ​មិន​ហាត់ប្រាណ ជក់​បារី និង​ឧស្សាហ៍​មាន​បញ្ហា​ស្ត្រេស​ច្រើន មិន​ត្រឹមតែ​បង្កើន​ឱកាស​ពី​ការ​កើត​ជំងឺ​បេះដូង​នោះ​ទេ តែ​តាមរយៈ​របប​អាហារ​ដូចជា​ការ​ទទួលទាន​អាហារ​ដែល​មាន​អាស៊ីដ​ខ្លាញ់​ខ្ពស់ កូឡេស្តេរ៉ុល​ខ្ពស់ និង​សូដ្យូម​ឬ​អំបិល សុទ្ធតែ​នាំ​មក​នូវ​លទ្ធផល​មិន​ល្អ​ចំពោះ​សុខភាព​បេះដូង។ ខាងក្រោម​នេះ​គឺជា​អាហារ​ទាំង​៤​យ៉ាង​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​សុខភាព​បេះដូង​របស់​អ្នក៖

១) គ្រាប់​ធញ្ញជាតិ៖ គ្រាប់​អាល់មន គ្រាប់​កៅឡាក់ សណ្ដែកដី ទាំងនេះ​សុទ្ធតែ​គ្រាប់ធញ្ញជាតិ​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ល្អ​ចំពោះ​សុខភាព​បេះដូង​របស់​អ្នក។ ពួក​វា​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ប្រូតេអ៊ីន សារធាតុ​រ៉ែ វីតាមីន និង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​ពី​ជំងឺ​បេះដូង​បាន។

២) ត្រី​ដែល​មាន​សមាសធាតុ​ផ្សំ​ពី​អាស៊ីដ​អូមេហ្កា​៣​ខ្ពស់៖ អ្នក​ជំងឺ​ដែល​កំពុងតែ​ប្រឈម​មុខ​នឹង​ហានិភ័យ​ពី​ជំងឺ​បេះដូង ឬ​កំពុងតែ​មាន​ជំងឺ​បេះដូង ជាញឹកញាប់​តែង​ទទួល​បាន​ការ​ណែនាំ​ឲ្យ​បង្កើន​ការ​ទទួល​យក​ជាតិ​អូមេហ្កា៣​តាមរយៈ​ការ​ទទួលទាន​ត្រី។ នេះ​ក៏​ដោយសារ​តែ​ត្រី​អាច​ផ្ដល់​អូមេហ្កា​៣​ដែល​អាច​កាត់បន្ថយ​ហានិភ័យ​ពី​ភាព​មិន​ប្រក្រតី​នៃ​ចង្វាក់​បេះដូង ហើយ​វា​ថែម​ទាំង​ជា​ប្រភព​អាហារ​ដ៏​ល្អ​សម្រាប់​ទទួល​យក​ជាតិ​អូមេហ្កា៣​និង​ប្រូតេអ៊ីន និង​មាន​អាស៊ីដ​ខ្លាញ់​ឆ្អែត​ទាប។ ត្រី​ដែល​សម្បូរ​ជាតិ​អូមេហ្កា៣​មាន​ដូចជា​ត្រី​សាលមុន ត្រី​ធូណា ត្រី​សាឌីន​ជាដើម។

៣) សូកូឡា​ខ្មៅ៖ វិទ្យាសាស្ត្រ​មាន​ការ​ជឿជាក់​ថា សូកូឡា​ខ្មៅ​មាន​អត្ថប្រយោជន៍​ក្នុង​ការ​ជួយ​ការពារ​ពី​ជំងឺ​ត្បៀត​សរសៃ​ឈាម ដែល​កើតឡើង​នៅ​ពេល​មាន​មេរោគ​បាក់តេរី​ផ្ដុំ​គ្នា​នៅ​ក្នុង​សរសៃ​ឈាម ដែល​អាច​បង្កើន​ហានិភ័យ​ពី​ជំងឺ​គាំង​បេះដូង​និង​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​បាន។

៤) ផ្កា​ខាត់ណា​ប្រូកូលី​និង​ទំពាំង​បារាំង(Asparagus)៖ មាន​ការ​សិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ថា ការ​ទទួល​ទាន​ផ្កា​ខាត់ណា​ប្រូកូលី​ស្ងោរ​ឬ​ចំហុយ អាច​កាត់បន្ថយ​កម្រិត​កូឡេស្តេរ៉ុល​និង​ការពារ​ពី​ជំងឺ​បេះដូង។ ចំណែក​ឯ​ទំពាំង​បារាំង​វិញ គឺជា​ប្រភព​ធម្មជាតិ​សម្រាប់​ទទួល​បាន​នូវ​ជាតិ​អាស៊ីដ​ហ្វូលិក ដែល​សមាសធាតុ​នេះ​អាច​ជួយ​ការពារ​ពី​ការ​ប្រមូល​ផ្ដុំ​របស់​អាស៊ីដ​អាមីណូ​ម្យ៉ាង​ឈ្មោះ​ថា homocysteine នៅ​ក្នុង​រាងកាយ។ កម្រិត​នៃ​អាស៊ីដ​អាមីណូ​មួយ​នេះ​ច្រើន​ពេក ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ការ​កើន​ឡើង​នូវ​ហានិភ័យ​ពី​ជំងឺ​បេះដូង​ដូចជា ជំងឺ​ត្បៀត​សរសៃ​ឈាម​និង​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល៕

ដោយ៖ ស្រីពៅ

សូមអាន៖ អាហារ ៣ប្រភេទដែលអាចកាត់បន្ថយអ្នកពីហានិភ័យជំងឺបេះដូង ដោយមិនចាំបាច់ប្រើប្រាស់ថ្នាំពេទ្យបាន

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930