អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ចិត្តវិទូ៖ ការរស់នៅម្នាក់ឯងធ្វើឲ្យអ្នកក្លាហាន រឹងប៉ឹង និងរីករាយ

ចិត្តវិទូ៖ ការរស់នៅម្នាក់ឯងធ្វើឲ្យអ្នកក្លាហាន រឹងប៉ឹង និងរីករាយ

មនុស្សម្នាក់ៗកំពុងតែស្វែងរកដៃគូជីវិតដើម្បីចំណាយពេលរបស់ពួកគេរស់នៅជាមួយគ្នាអស់មួយជីវិត។ ចុះបើសិនបើអ្នកមិនចង់មានដៃគូដើម្បីចំណាយពេលមួយជីវិតជាមួយគេវិញ? អ្នកវិទ្យាសាស្រ្តសង្គមម្នាក់បានចំណាយពេល ២០ឆ្នាំ ក្នុងការសិក្សាស្រាវជ្រាវដោយបានរកឃើញថាមនុស្សអាចរស់នៅដោយម្នាក់ឯងដោយភាពរីករាយ ដោយគ្មានការព្រួយបារម្ភ។ លោកស្រី Bella DePaulo អ្នកជំនាញចិត្តសាស្រ្តនៅសកលវិទ្យាល័យកាលីហ្វញ៉ា និងជាអ្នកស្រាវជ្រាវដ៏ល្បីល្បាញម្នាក់ផងដែរ បានធ្វើការសិក្សាទៅលើការរស់នៅម្នាក់ឯងថាតើអាចផ្ដល់អត្ថប្រយោជន៍ដល់បុគ្គលខ្លួនផ្ទាល់ សហគមន៍ និងសង្គមជាតិដោយរបៀបណា?

១) ការចូលរួម៖ ការសិក្សាស្រាវជ្រាវមានបង្ហាញថាមនុស្សដែលនៅលីវមានភាពជិតស្និទ្ធជាមួយអ្នកជិតខាង អាចបង្កើតមិត្តភក្ដិថ្មីៗ ចូលរូមក្នុងសកម្មភាពសង្គម និងចូលរួមជួយសហគមន៍បានច្រើន។ ពួកគេស្ម័គ្រចិត្តចូលរួមក្នុងការងារសង្គមផ្សេងៗ ខណៈអ្នកដែលមានគ្រួសារមិនសូវបានចូលរួម ពីព្រោះពួកគេចំណាយពេលនៅជាមួយក្រុមគ្រួសារច្រើនជាង។ មនុស្សដែលនៅលីវចំណាយពេលស្ម័គ្រចិត្តជួយក្នុងមន្ទីពេទ្យ ការអប់រំ សិល្បៈច្រើនជាងអ្នកដែលមានគ្រួសារ។

២) ជីវិតមានន័យ៖ មនុស្សដែលនៅលីវមានឱកាសអភិវឌ្ឍខ្លួន និងមានជីវិតដ៏មានអត្ថន័យ ជាងអ្នកដែលមានគ្រួសារ។ ពួកគេតែងតែទទួលបាននូវបទពិសោធន៍ថ្មីៗ និងការសិក្សារៀនសូត្រកាន់តែច្រើនក្នុងជីវិត។ ពួកគេមានភាពរឹងមាំពេលប្រឈមមុខនឹងបញ្ហា ឬឧបសគ្គក្នុងជីវិតរបស់គេ។ ប៉ុន្តែ អ្នកដែលមានគ្រួសារមានសុខភាពផ្លូវចិត្តទន់ខ្សោយ មិនសូវមានភាពរីករាយ ពេញចិត្តជាមួយជីវិតរបស់គេដោយសារតែពួកគេមានការរំពឹងទុកខ្ពស់ទៅលើដៃគូរបស់គេខ្លាំងពេក។ មនុស្សដែលនៅលីវមានជីវិតរស់នៅដ៏មានន័យ ដោយគ្មានការព្រួយបារម្ភជាងអ្នកមានគ្រួសារ។

៣) មានពេលវេលា៖ មនុស្សដែលមានគ្រួសារខ្វាយខ្វល់ពីដៃគូរបស់គេច្រើនពេក ដូចនេះពួកគេបាត់បង់ឱកាសក្នុងការទទួលយកបទពិសោធន៍ថ្មីៗ ការផ្សងព្រេង និងការជួបមនុស្សថ្មីៗដែលអាចផ្លាស់ប្ដូរជីវិតរបស់ពួកគេ។ ប៉ុន្តែមនុស្សដែលនៅលីវមានពេលវេលាច្រើនសម្រាប់មិត្តភក្តិចាស់ៗរបស់គេ និងពួកគេចូលចិត្តបង្កើតចំណងទំនាក់ទំនងមិត្តភក្តិថ្មីៗជាច្រើន។ ពួកគេមានឱកាសច្រើនដើម្បីរៀនសូត្រពីមនុស្សថ្មីៗ និងបង្កើនចំណងទំនាក់ទំនងច្រើន៕

ចុចអាន៖   គន្លឹះសំខាន់ៗ ៩យ៉ាង ដែលនាំឲ្យជីវិតរបស់អ្នកមានភាពរីករាយ ស្រស់ថ្លា

ដោយ៖ លង់ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930