អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ទាំងនេះគឺជា​ទម្លាប់​៤យ៉ាង​ដែល​អ្នក​គួរ​មាន​ចំពោះ​ហិរញ្ញវត្ថុ​របស់​អ្នក

ទាំងនេះគឺជា​ទម្លាប់​៤យ៉ាង​ដែល​អ្នក​គួរ​មាន​ចំពោះ​ហិរញ្ញវត្ថុ​របស់​អ្នក

ប្រ​ភព៖​​ pixabay.com

ទម្លាប់​ល្អ​ឬ​អាក្រក់​របស់​មនុស្ស​ម្នាក់ ​ពិត​ជា​សំខាន់​ណាស់ ព្រោះ​ថា​ទម្លាប់​ទាំងនោះ ​នឹង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំងក្លា​ទៅលើ​ជីវិត​របស់​គេ។ ដូច្នេះ​ហើយ​បាន​ជា​ការ​បណ្ដុះ​ទម្លាប់​ណា​ដែល​មាន​ប្រយោជន៍ គឺជា​រឿង​ដែល​អ្នក​ត្រូវ​ផ្ដល់​ការ​យកចិត្តទុកដាក់​ទៅលើ។ ខាងក្រោម​នេះ ​គឺជា​ទម្លាប់​ ៤យ៉ាង​ដែល​អ្នក​គួរ​មាន​ចំពោះ​ហិរញ្ញវត្ថុ​របស់​អ្នក៖

១) ចែករំលែក​គំនិត៖ ថ្វី​បើ​ការ​ចូលរួម​ចែករំលែក​គំនិត មិន​បាន​ផ្ដល់​ប្រាក់​ចំណេញ​អ្វី​មក​ឲ្យ​អ្នក​វិញ​ក៏​ពិត​មែន ប៉ុន្តែ​នៅ​ពេល​អ្នក​ចែករំលែក​គំនិត អ្នក​នឹង​អាច​ជួយ​មនុស្ស​មួយ​ចំនួន​បាន ហើយ​ក៏​អាច​កសាង​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​អ្នក​បាន​កាន់តែ​ច្រើន។ នៅ​ពេល​មាន​មនុស្ស​ច្រើន​ស្គាល់​អ្នក នោះ​អ្នក​ណា​ទៅ​ដឹង​ថា​តើ​អ្នក​អាច​ទទួល​បាន​នូវ​ឱកាស​ល្អៗ​អ្វី​នៅ​ថ្ងៃ​ខាង​មុខ​បាន​នោះ។

២) ដក​លុយ​ចេញ​ខ្លះ​សម្រាប់​សន្សំ​ទុក៖ គ្មាន​នរណា​អាច​ដឹង​បាន​ទេ​ថា​នឹង​មាន​រឿងរ៉ាវ​គ្រោះថ្នាក់​អ្វីខ្លះ​ដែល​កើតឡើង​នៅ​ខណៈ​ពេល​បន្ទាប់។ នៅ​ពេល​នោះ​ឯង​ដែល​លុយ​ដែល​អ្នក​បាន​សន្សំ​ទុក នឹង​អាច​ជួយ​ដោះស្រាយ​បញ្ហា​របស់​អ្នក​ក្នុង​ពេល​នោះ​បាន។ តែ​បើ​អ្នក​មិន​បាន​សន្សំ​ទុក និង​គិត​តែ​ពី​ចាយ​អស់ៗ​រហូត នោះ​អ្នក​ប្រាកដ​ជា​មាន​បញ្ហា​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​ចៀស​មិន​ផុត​ឡើយ។

៣) ឧស្សាហ៍​ត្រួតពិនិត្យ​លើ​ការ​ចំណាយ​នានា៖ ការ​ត្រួតពិនិត្យ​លើ​ការ​ចំណាយ​របស់​ខ្លួនឯង មាន​ប្រយោជន៍​និង​សារសំខាន់​នៅ​ត្រង់​ថា អ្នក​នឹង​អាច​ដឹង​បាន​ថា​តើ​អ្នក​បាន​ចំណាយ​ទៅលើ​អ្វីខ្លះ ថា​តើ​ការ​ចំណាយ​នោះ​មាន​ប្រយោជន៍​ឬ​ចាំបាច់​ឬ​អត់ ដូចនេះ​អ្នក​នឹង​អាច​ផ្លាស់ប្ដូរ​ទម្លាប់​ក្នុង​ការ​ចាយវាយ​របស់​អ្នក​បាន នោះ​អ្នក​នឹង​អាច​សន្សំ​ទុក​បាន​ទៀត​ផង។ ពុំ​នោះ​ទេ​អ្នក​នឹង​ចាយវាយ​ដោយ​មិន​ដឹង​ថា​លុយ​ត្រូវ​បាន​រត់​ចេញ​ទៅ​ណា​អស់​ក្នុង​មួយ​ពព្រិច​ភ្នែក​មិនខាន ដែល​វា​ជា​ទម្លាប់​ដ៏​អាក្រក់​មួយ​យ៉ាង​ខ្លាំង។

៤) ធ្វើ​ទាន៖ ទឹក​បឹង​ទឹក​ទន្លេ​ដែល​គ្មាន​ការ​ហូរ​នាំ​ទឹក​ចេញ​ចូល​ទេ​នោះ នោះ​ទឹក​បឹង​ទឹក​ទន្លេ​នោះ​ប្រាកដ​ជា​ស្អុយ​កខ្វក់​មិនខាន។ អ្នក​មិន​អាច​ក្រ​ដោយ​ការ​ចែករំលែក​ដល់​អ្នកដទៃ​នោះ​ឡើយ។ មាន​មនុស្ស​ច្រើន​ណាស់​ដែល​កំពុងតែ​ជួប​ការ​លំបាក​ខ្វះខាត ហេតុនេះ​បើ​អ្នក​បាន​ខ្ពង់ខ្ពស់​ឬ​គ្រាន់បើ​ហើយ អ្នក​មិនគួរ​ភ្លេច​គិត​ពី​សុខទុក្ខ​របស់​អ្នកដទៃ​ដែល​លំបាក​នោះ​ឡើយ បើ​ទោះ​ជា​ពួកគេ​មិន​អាច​ជួយ​អ្នក​អ្វី​បាន​វិញ​ក៏​ដោយ ហើយ​អ្នក​ក៏​មិន​ត្រូវ​ជួយ​ដោយ​រំពឹង​ការ​តបស្នង​អ្វី​មក​វិញ​នោះ​ដែរ៕

ដោយ៖ ស្រីពៅ

សូមអាន៖ ទម្លាប់ចំនួន ៣នៅក្នុង​ជីវិតសម័យទំនើប ផ្ដល់​ផលប៉ះពាល់អវិជ្ជមានចំពោះអ្នក

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930