អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > សកម្មភាព​ទាំង ​៤​ដែល​អ្នក​អាច​ធ្វើ​នៅ​ពេល​ទំនេរ​​ និងមានផលល្អចំពោះ​សុខភាព​របស់​អ្នក

សកម្មភាព​ទាំង ​៤​ដែល​អ្នក​អាច​ធ្វើ​នៅ​ពេល​ទំនេរ​​ និងមានផលល្អចំពោះ​សុខភាព​របស់​អ្នក

ប្រ​ភព៖​​ pixabay.com

សកម្មភាព​ដែល​យើង​ធ្វើ​នៅ​ពេល​ទំនេរ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ជីវិត​របស់​យើង ព្រោះ​ថា​វា​គឺជា​សកម្មភាព​ដែល​អាច​ឲ្យ​យើង​កម្សាន្ត​លំហែ​កាយ​និង​ចិត្ត សម្រាប់​ធ្វើ​អ្វី​ដែល​យើង​ចូលចិត្ត​ធ្វើ បន្ទាប់​ពី​ទំនេរ​ពី​ការងារ​ឬ​ការសិក្សា។ ទោះ​ជាយ៉ាងណា វា​រឹតតែ​ប្រសើរ​ទៅ​ទៀត បើ​សិន​ជា​សកម្មភាព​ដែល​យើង​ចូលចិត្ត​ធ្វើ​នៅ​ពេល​ទំនេរ​ក៏​ជា​សកម្មភាព​ដែល​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ផង​ដែរ​នោះ។ ខាងក្រោម​នេះ​ដែរ​គឺជា​សកម្មភាព​ទាំង​៤​ដែល​អ្នក​អាច​ធ្វើ​នៅ​ពេល​ទំនេរ​និង​ថែមទាំង​ល្អ​ចំពោះ​សុខភាព​របស់​អ្នក៖

១) រាំ៖ ការ​រាំ​គឺជា​សកម្មភាព​ហាត់ប្រាណ​មួយ​បែប​ដែល​មាន​លក្ខណៈ​កម្សាន្ត​រីករាយ និង​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​អ្នក​ទៀត​ផង។ ការ​រាំ​គឺជា​ការ​ធ្វើ​លំហាត់​ប្រាណ​របស់​បេះដូង ដែល​មូលហេតុ​នេះ​ហើយ​វា​នឹង​ធ្វើឲ្យ​បេះដូង​របស់​អ្នក​កាន់តែ​មាន​សុខភាព​ល្អ បង្កើន​ថាមពល និង​ពង្រឹង​ឆ្អឹង​និង​សាច់ដុំ​ឲ្យ​កាន់តែ​រឹងមាំ។ មួយ​វិញ​ទៀត ការ​រាំ​ក៏​ជួយ​បង្កើន​សុខភាព​ខួរក្បាល​ដែរ។ យោង​តាម​ការ​សិក្សា​មួយ​របស់ the New England Journal of Medicine បាន​រក​ឃើញ​ពី​ទំនាក់ទំនង​រវាង​ការ​រាំ​និង​ការ​ធ្លាក់​ចុះ​នៃ​ហានិភ័យ​ពី​ជំងឺ​វង្វេង​ភ្លេចភ្លាំង​ចំនួន​៧៦%។

២) ការ​ដាំ​ដុះ​ដំណាំ៖ ការ​ដាំ​ដុះ​ដំណាំ​អាច​មិនមែន​ជា​ប្រភេទ​នៃ​ការ​ហាត់ប្រាណ ប៉ុន្តែ​សកម្មភាព​ដែល​អ្នក​ដាំដុះ ដក​ស្មៅ ស្រោច​ទឹក និង​លើក​កាន់​សម្ភារ​ផ្សេងៗ ចាត់​ទុក​ថា​ជា​ការ​ធ្វើ​លំហាត់​ប្រាណ​ដៃជើង​របស់​អ្នក​ដែរ ដែល​សកម្មភាព​ទាំងនេះ​នឹង​ជួយ​បង្កើន​ភាព​រហ័សរហួន​របស់​អ្នក ជួយ​សាច់ដុំ​និង​បង្កើន​ថាមពល​របស់​អ្នក។ ម្យ៉ាងទៀត ការ​ចេញ​ទៅ​ខាងក្រៅ​ក៏​ល្អ​សម្រាប់​អ្នក​ដែរ ហើយ​ការ​ដាំដុះ​ដំណាំ​ជា​ប្រចាំ​ថ្ងៃ​ក៏​ត្រូវ​បាន​ការ​សិក្សា​មួយ​រក​ឃើញ​ពី​ទំនាក់ទំនង​របស់​វា​ជាមួយ​នឹង​ការ​ចុះ​ថយ​នៃ​ហានិភ័យ​ពី​ជំងឺ​វង្វេង​ភ្លេចភ្លាំង​ប្រមាណ​៣៦%​ដែរ។

៣) ការ​សរសេរ៖ មាន​មនុស្ស​ជាច្រើន​បាន​ប្រើប្រាស់​ការ​សរសេរ​ដើម្បី​បញ្ចេញ​អារម្មណ៍​របស់​ពួកគេ ដែល​មិន​អាច​បញ្ចេញ​ទៅ​កាន់​អ្នកដទៃ​ដោយ​ការ​និយាយ​បាន។ ការ​សរសេរ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​អាច​ជួយ​បន្ធូរ​ភាព​តានតឹង​ឬ​ស្ត្រេស និង​វិបត្តិ​ផ្លូវ​ចិត្ត​ដែល​មាន​ដូចជា​ការ​ធ្លាក់​ទឹកចិត្ត​ជាដើម​នេះ។

៤) ចិញ្ចឹម​សត្វ៖ ការ​ចិញ្ចឹម​សត្វ​អាច​កាត់បន្ថយ​សម្ពាធ​ឈាម កម្រិត​កូឡេស្តេរ៉ុល កាត់បន្ថយ​អារម្មណ៍​ឯកា​របស់​អ្នក​ចិញ្ចឹម​សត្វ​បាន។ ពួក​វា​អាច​ធ្វើ​ជា​មិត្ត​សំឡាញ់​ដ៏​ល្អ​របស់​អ្នក ដែល​អាច​ជួយ​បន្ធូរ​អារម្មណ៍​អ្នក​ឲ្យ​ល្អ​បាន៕

ដោយ៖ ស្រីពៅ

សូមអាន៖ ទាំងនេះគឺជា​ទម្លាប់​៤យ៉ាង​ដែល​អ្នក​គួរ​មាន​ចំពោះ​ហិរញ្ញវត្ថុ​របស់​អ្នក

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់

កម្រងសម្ដីទាំង ៦ឃ្លាដែលនិយាយអំពីការលំបាកក្នុងជីវិត

កម្រងគតិចំនួន ៦ឃ្លារបស់ក្រិកបុរាណដែលពោរពេញដោយគតិបណ្ឌិត

ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031