អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > អត្ថប្រយោជន៍​៣​យ៉ាង​របស់​វីតាមីនបេ១២ ​ដែល​អ្នក​គួរ​យល់​ដឹង

អត្ថប្រយោជន៍​៣​យ៉ាង​របស់​វីតាមីនបេ១២ ​ដែល​អ្នក​គួរ​យល់​ដឹង

ប្រ​ភព៖​​ https://thedoctorweighsin.com

រាងកាយ​របស់​យើង​ត្រូវការ​វីតាមីនបេ១២​សម្រាប់​ធ្វើ​រឿង​ជាច្រើន ដូចជា​ជួយ​បង្ក​បង្កើត​កោសិកា​ឈាម​ក្រហម ការពារ​ការ​កើត​មិន​គ្រប់​លក្ខណៈ​របស់​ទារក និង​ការពារ​ពី​ការ​បាត់បង់​កោសិកា​ប្រសាទ​របស់​ខួរក្បាល​ជាដើម។ វីតាមីន​នេះ​អាច​រក​បាន​នៅ​ក្នុង​អាហារ​ដូចជា ទឹកដោះគោ សាច់​ត្រី សាច់​សត្វ ស៊ុត អយស្ទ័រ ថ្លើម​សត្វ និង​អាច​រក​បាន​តាម​ថ្នាំ​បំប៉ន​ខាងក្រៅ និង​ការ​ចាក់​បញ្ចូល។ ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​៣​យ៉ាង​របស់​វីតាមីនបេ១២​ដែល​អ្នក​គួរ​យល់​ដឹង៖

១) ជួយ​ក្នុង​ការ​បង្ក​បង្កើត​កោសិកា​ឈាម​ក្រហម​និង​ការពារ​ពី​ជំងឺ​ខ្វះ​ឈាម​ក្រហម៖ វីតាមីនបេ១២ ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​បង្ក​បង្កើត​កោសិកា​ឈាម​ក្រហម។ បើ​កាល​ណា​វត្តមាន​របស់​វា​មាន​ការ​ខ្វះខាត នោះ​វា​អាច​បណ្ដាល​ឲ្យ​មាន​ការ​ថយ​ចុះ​នៃ​ការ​ផលិត​កោសិកា​ឈាម​ក្រហម និង​រារាំង​វា​ពី​ការ​លូតលាស់​បាន​ប្រក្រតី។ នៅ​ពេល​អ្នក​ខ្វះ​កោសិកា​ឈាម​ក្រហម នោះ​មានន័យ​ថា​កោសិកា​ឈាម​ក្រហម​របស់​អ្នក​មិន​មាន​គ្រប់គ្រាន់​ដើម្បី​បញ្ជូន​អុកស៊ីហ្សែន​ទៅ​កាន់​សរីរាង្គ​ដទៃ​ទៀត។ ជា​លទ្ធផល​អ្នក​អាច​អស់កម្លាំង​ល្ហិតល្ហៃ​និង​ចុះ​ខ្សោយ​កម្លាំង។

២) អាច​ការពារ​ពី​ការ​កើត​មិន​គ្រប់​លក្ខណៈ​របស់​ទារក៖ ការ​សិក្សា​បាន​រក​ឃើញ​ថា ខួរក្បាល​របស់​ទារក​និង​ប្រព័ន្ធ​ប្រសាទ​របស់​ពួកគេ ត្រូវការ​វីតាមីនបេ១២​ឲ្យ​បាន​គ្រប់គ្រាន់​ពី​ម្ដាយ​ដើម្បី​លូតលាស់​បាន​ប្រក្រតី។ កង្វះ​ខាត​វីតាមីនបេ១២​តាំង​ពី​ដំណាក់កាល​ដំបូង​នៃ​ការ​ពពោះ​របស់​ម្ដាយ អាច​បង្កើន​ហានិភ័យ​ពី​ការ​កើត​មិន​គ្រប់​លក្ខណៈ​របស់​ទារក និង​អាច​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​រលូត​កូន​ឬ​ការ​កើត​មិន​គ្រប់​ខែ​ផង​ដែរ។

៣) ការពារ​ពី​ការ​បាត់បង់​កោសិកា​ប្រសាទ​ខួរក្បាល(ណឺរ៉ូន)៖ កង្វះ​វីតាមីនបេ១២​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ការ​ចងចាំ​ចុះ​ខ្សោយ ជាពិសេស​នៅ​ក្នុង​មនុស្ស​ចាស់។ វីតាមីនបេ១២​អាច​ការពារ​ខួរក្បាល​របស់​អ្នក​បាន​ដោយ​ការពារ​ការ​បាត់បង់​កោសិកា​ណឺរ៉ូន ដែល​ជា​មូលហេតុ​នៃ​ការ​ចងចាំ​ចុះ​ខ្សោយ​និង​ជំងឺ​វង្វេង​ភ្លេចភ្លាំង៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ជំនាញ​សំខាន់​ៗ​ទាំង​ ៦​ របស់​គណនេយ្យករ​ ​Skill Set of Accountant?​ ដឹង​ថា​មាន​អ្វី​ខ្លះ​អត់?​

អ្នក​និពន្ធ​​ដ៏​ល្បី​ លោក​ ​​សន  ខូវិយ៍ (Sean Covey)៖ ​ទម្លាប់​អាក្រក់​៧​យ៉ាង​ ​​ធ្វើ​ឲ្យ​យុវជន​​​រក​មិន​ឃើញ​ភាព​ជោគជ័យ​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728