អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > អាហារទាំង ៥ប្រភេទដែលអាចផ្ដល់ឲ្យនូវជាតិសរសៃចាំបាច់សម្រាប់សុខភាពអ្នក

អាហារទាំង ៥ប្រភេទដែលអាចផ្ដល់ឲ្យនូវជាតិសរសៃចាំបាច់សម្រាប់សុខភាពអ្នក

ប្រ​ភព៖​​ pixabay.com

ផលប្រយោជន៍​នៃ​អាហារ​ដែល​សម្បូរ​ជាតិ​សរសៃ​គឺ​វា​ជួយ​ធ្វើឲ្យ​ការ​បញ្ចេញចោល​របស់​អ្នក​ប្រព្រឹត្ត​ទៅ​បាន​ទៀងទាត់ ជួយ​កាត់បន្ថយ​កម្រិត​កូឡេស្តេរ៉ុល ជួយ​ធ្វើឲ្យ​អ្នក​ឆ្អែត​បាន​យូរ និង​អាច​ការពារ​អ្នក​ពី​ជំងឺ​មហារីក​ពោះវៀនធំ។ តើ​ធ្វើ​ដូចម្ដេច​ទើប​អាច​ទទួល​បាន​ជាតិ​សរសៃ​ពី​អាហារ​បាន​គ្រប់គ្រាន់ ដើម្បី​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ទាំងនេះ ? ខាងក្រោម​នេះ​គឺជា​អាហារ​ដែល​សម្បូរ​ជាតិ​សរសៃ​ទាំង​ប្រភេទ​ដែល​អ្នក​អាច​ទទួលទាន​បាន៖

១) ពោត៖ ពោត​គឺជា​ប្រភព​នៃ​វីតាមីនA,B,E និង​សារធាតុ​រ៉ែ​ដទៃ​ទៀត។ វា​ក៏​សម្បូរ​ជាតិ​សរសៃ​ដែល​អាច​ជួយ​ទប់ទល់​ជាមួយ​អាការ​ទល់​លាមក និង​មហារីក​ពោះវៀនធំ ព្រម​ទាំង​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដែល​អាច​ការពារ​ពី​ជំងឺ​វង្វេង​ភ្លេចភ្លាំង​ផង​ដែរ។

២) សណ្ដែក​ខ្មៅ៖ សណ្ដែក​ខ្មៅ​មាន​វត្តមាន​ជាតិ​សរសៃ​ចំនួន​១៥ក្រាម​និង​ប្រូតេអ៊ីន​១៥ក្រាម​ក្នុង​១​កំប៉ុង។ វា​ក៏​សម្បូរ​សមាសធាតុ​ម្យ៉ាង​ហៅថា flavonoids ដែល​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដ៏​ខ្លាំងក្លា​មួយ។

៣) អាវ៉ូកាដូ៖ បរិមាណ​ផ្លែ​អាវ៉ូកាដូ​ចំនួន​២​ស្លាបព្រា​កាហ្វេ​មាន​ជាតិ​សរសៃ​ចំនួន​២​ក្រាម ហើយ​បើ​មួយ​ផ្លែ​ទាំងមូល​មាន​ប្រហែល​១០ក្រាម​នៃ​ជាតិ​សរសៃ។ មិនតែប៉ុណ្ណោះ វា​ក៏​ជា​ប្រភព​ផ្លែឈើ​ដ៏​ល្អ​បំផុត​មួយ​ដែល​ផ្ដល់​ឲ្យ​អ្នក​នូវ​អាស៊ីដ​ខ្លាញ់​ល្អ ដែល​អាច​កាត់បន្ថយ​កម្រិត​កូឡេស្តេរ៉ុល​និង​កាត់បន្ថយ​ហានិភ័យ​ពី​ជំងឺ​បេះដូង។

៤) អង្ករ​សម្រូប៖ ក្នុង​១​កំប៉ុង​អង្ករ​សម្រូប​មាន​ជាតិ​សរសៃ​ប្រហែល​៣.៥ក្រាម។ លើស​ពី​នេះ មាន​ការ​សិក្សា​ពី​អ្នក​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Harvard បាន​រក​ឃើញ​ថា ទទួលទាន​អង្ករ​ពណ៌​ស​ចំនួន​៥​ដង​ឬ​ច្រើន​ជាង​នេះ​ក្នុង​១សប្ដាហ៍ អាច​បង្កើន​ហានិភ័យ​ពី​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​ចំនួន​១៧% ខណៈ​ពេល​ទទួលទាន​អង្ករ​សម្រូប​តែ​ប៉ុន្មាន​ដង​ប៉ុណ្ណោះ​ក្នុង​១​សប្ដាហ៍ អាច​កាត់បន្ថយ​ហានិភ័យ​ពី​ជំងឺ​នេះ​ចំនួន​១១%។

៥) ផ្លែ​ប៉ោម៖ ផ្នែក​ដែល​សំខាន់​ជាង​គេ​របស់​ផ្លែ​ប៉ោម​គឺជា​សម្បក​របស់​វា ព្រោះ​ថា​ត្រង់​នេះ​សម្បូរ​ដោយ​ជាតិ​សរសៃ។ ផ្លែ​ប៉ោម​១​ផ្លែ​ទាំងមូល​អាច​មាន​ជាតិ​សរសៃ​ចំនួន​៤.៤​ក្រាម៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ជំនាញ​សំខាន់​ៗ​ទាំង​ ៦​ របស់​គណនេយ្យករ​ ​Skill Set of Accountant?​ ដឹង​ថា​មាន​អ្វី​ខ្លះ​អត់?​

អ្នក​និពន្ធ​​ដ៏​ល្បី​ លោក​ ​​សន  ខូវិយ៍ (Sean Covey)៖ ​ទម្លាប់​អាក្រក់​៧​យ៉ាង​ ​​ធ្វើ​ឲ្យ​យុវជន​​​រក​មិន​ឃើញ​ភាព​ជោគជ័យ​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728