អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > តើ​ទម្លាប់​ទទួលទាន​យ៉ាង​ដូចម្ដេច​ខ្លះ​ទើប​ធ្វើឲ្យ​សុខភាព​របស់​យើង​ល្អ?

តើ​ទម្លាប់​ទទួលទាន​យ៉ាង​ដូចម្ដេច​ខ្លះ​ទើប​ធ្វើឲ្យ​សុខភាព​របស់​យើង​ល្អ?

ប្រ​ភព៖​​ pixabay.com

ក្នុង​ពេល​បច្ចុប្បន្ន​នេះ​មាន​ជំងឺ​ប្លែកៗ​និង​គ្រោះថ្នាក់​ជាច្រើន​បាន​កើតឡើង​ចំពោះ​មនុស្ស ខណៈ​ពេល​ជាមួយ​គ្នា​ទៅ​នឹង​ការ​កើន​ឡើង​នៃ​ឱសថ​ព្យាបាល​រោគ​ពូកែៗ។ ជំងឺ​ទាំងនោះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សារសំខាន់​នៃ​ការ​ទទួលទាន​ឲ្យ​មាន​សុខភាព​ល្អ​នៅ​ក្នុង​ជីវិត​របស់​យើង។ តើ​ទម្លាប់​ទទួលទាន​យ៉ាង​ដូចម្ដេច​ខ្លះ​ទើប​ធ្វើឲ្យ​សុខភាព​របស់​យើង​ល្អ ?

១) ទទួលទាន​តែ​អាស៊ីដ​ខ្លាញ់​ដែល​ល្អ​ចំពោះ​សុខភាព៖ អាស៊ីដ​ខ្លាញ់​ដែល​ល្អ​ចំពោះ​សុខភាព​គឺជា​អាស៊ីដ​ខ្លាញ់​មិន​ទាន់​ឆ្អែត ព្រោះ​វា​ជួយ​កាត់បន្ថយ​កម្រិត​កូឡេស្តេរ៉ុល​ដែល​មិន​ល្អ និង​កាត់បន្ថយ​កម្រិត​សម្ពាធ​ឈាម។ អាស៊ីដ​ខ្លាញ់​អូមេហ្កា​៣​គឺជា​ប្រភេទ​មួយ​នៃ​អាស៊ីដ​ខ្លាញ់​មិន​ទាន់​ឆ្អែត​ដែរ តែ​វា​មិន​អាច​ផលិត​បាន​ដោយ​រាងកាយ​នោះ​ឡើយ។ ដូច្នេះ​ហើយ​ទើប​បាន​ជា​វា​ជា​រឿង​ចាំបាច់​ដែល​អ្នក​ត្រូវ​ទទួល​យក​វា​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ឲ្យ​ពួក​វា​ជួយ​កសាង​ភ្នាស​កោសិកា បង្កើន​ដំណើរការ​ខួរក្បាល និង​ជួយ​ដល់​ការ​ផលិត​អ័រម៉ូន។ អូមេហ្កា​៣​សម្បូរ​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ ត្រី​សាឌីន ត្រី​សាលមន បង្គា ផ្កាស្ពៃ និង​សណ្ដែក​សៀង។

២) ទទួលទាន​ក្នុង​បរិមាណ​សម​ល្មម៖ បើ​សិន​ជា​អ្នក​មិន​យកចិត្តទុកដាក់​ទៅលើ​សញ្ញា​ដែល​រាងកាយ​របស់​អ្នក​ប្រាប់​ថា​ឆ្អែត​ទេ នោះ​អ្នក​នឹង​ទទួលទាន​លើស​ប្រមាណ​មិនខាន។ នៅ​ពេល​អ្នក​ទទួលទាន​លើស​ពី​តម្រូវការ​រាងកាយ​របស់​អ្នក អ្នក​អាច​ប្រឈម​មុខ​នឹង​បញ្ហា​ធាត់​លើស​ទម្ងន់ ដែល​អាច​បណ្ដាល​ឲ្យ​មាន​ភាព​ហេលហល ឡើង​ទម្ងន់ និង​មិន​ស្រណុក​នៅ​ក្នុង​ខ្លួន។

៣) ទទួលទាន​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់៖ ការ​ទទួលទាន​ទឹក​ឲ្យ​បាន​ចន្លោះ​ពី​១លីត្រ​កន្លះ​ទៅ​២លីត្រ​ជា​រៀងរាល់​ថ្ងៃ អាច​ជួយ​នាំ​យក​កាកសំណល់​ផ្សេងៗ​ចេញ​ពី​ក្នុង​រាងកាយ ជួយ​ដល់​ការ​បញ្ចេញ​ចោល រក្សា​កោសិកា​របស់​អ្នក​ឲ្យ​មាន​ជាតិ​ទឹក និង​គាំទ្រ​ដល់​ការ​បញ្ចុះ​ទម្ងន់។ ផ្លែឈើ​ដូចជា ផ្លែ​ឪឡឹក ត្រសក់ ប៉េងប៉ោះ និង​ម្នាស់​ជាដើម សុទ្ធតែ​ជា​ផ្លែឈើ​ដែល​សម្បូរ​នូវ​ជាតិ​ទឹក។ ម្យ៉ាងទៀត​មាន​ពេល​ខ្លះ​រាងកាយ​របស់​អ្នក​អាច​ច្រឡំ​នូវ​ការ​ខ្វះខាត​ជាតិ​ទឹក​ជាមួយ​នឹង​ការ​ឃ្លាន ដែល​អាច​ជា​ហេតុ​នាំឲ្យ​អ្នក​ទទួលទាន​អាហារ​ច្រើន​បាន។ ការ​ខ្វះ​ជាតិ​ទឹក​ក៏​មាន​ផល​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការ​គិត​ផង​ដែរ។ ហេតុនេះ អ្នក​ត្រូវ​ប្រាកដ​ថា​បាន​ទទួលទាន​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ជា​ប្រចាំ​ថ្ងៃ៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930