អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > អាហារ​​ ៤​ប្រភេទ​ដែល​អាច​ប្រយុទ្ធ​ជាមួយ​នឹងភាព​អន្ទះអន្ទែង​​នៅ​ក្នុង​អារម្មណ៍​របស់​អ្នក​បាន

អាហារ​​ ៤​ប្រភេទ​ដែល​អាច​ប្រយុទ្ធ​ជាមួយ​នឹងភាព​អន្ទះអន្ទែង​​នៅ​ក្នុង​អារម្មណ៍​របស់​អ្នក​បាន

ភាព​អន្ទះអន្ទែង​ច្រាស់ច្រាល់​នៅ​ក្នុង​អារម្មណ៍​គឺជា​បញ្ហា​ផ្លូវ​ចិត្ត​មួយ ដែល​មនុស្ស​ភាគច្រើន​បាន​ជួប​ពិសោធន៍​នៅ​ក្នុង​ជីវិត។ នៅ​ក្នុង​នោះ​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​យើង​ក៏​បាន​ដើរ​តួ​យ៉ាង​សំខាន់​នៅ​ក្នុង​បញ្ហា​ផ្លូវ​ចិត្ត​របស់​យើង​ដែរ។ ខាងក្រោម​នេះ​គឺជា​អាហារ​៤​ប្រភេទ​ដែល​អាច​ប្រយុទ្ធ​ជាមួយ​នឹង​អារម្មណ៍​អន្ទះអន្ទែង​របស់​អ្នក​បាន៖

១) បន្លែ​បៃតង៖ រាងកាយ​របស់​អ្នក​ត្រូវការ​ម៉ាញេស្យូម​សម្រាប់​ប្រតិបត្តិការ​ជាង​៣០០​ប្រតិកម្ម​ជីវគីមី ដែល​ក្នុង​នោះ​រួម​មាន​ការ​បញ្ចេញ​សារធាតុ​គីមី​ដែល​មាន​នាទី​បញ្ជូន​ព័ត៌មាន​ទៅវិញទៅមក​នៅ​ក្នុង​សរសៃប្រសាទ​ខួរក្បាល និង​ដំណើរការ​របស់​សរសៃ​ប្រសាទ​ជាដើម។ មូលហេតុ​នេះ​ហើយ​ទើប​បាន​ជា​បន្លែ​បៃតង​មាន​សារសំខាន់​សម្រាប់​ជីវិត​យើង ព្រោះ​ថា​បន្លែ​បៃតង​សម្បូរ​ដោយ​ម៉ាញេស្យូម​នេះ​ឯង។ បន្ថែម​ពី​លើ​បន្លែ​បៃតង គ្រាប់​ល្ពៅ គ្រាប់​អាល់មន ផ្លែ​ប៊ឺរ និង​សូកូឡា​ខ្មៅ ក៏​ជា​ប្រភព​អាហារ​ដ៏​ល្អ​សម្រាប់​ទទួលយក​ជាតិ​ម៉ាញេស្យូម​ផង​ដែរ។

២) វីតាមីន​បេ​១២៖ ការ​ថយ​ចុះ​នៃ​វត្តមាន​របស់​វីតាមីន​បេ​១២ ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ទំនាក់ទំនង​គ្នា​ជាមួយ​នឹង​ភាព​មិន​ប្រក្រតី​នៃ​ការ​លូតលាស់​របស់​ខួរក្បាល​ឬ​និយាយ​ម្យ៉ាង​ទៀត​ថា​មាន​បញ្ហា​ផ្លូវ​ចិត្ត។ទោះជាយ៉ាងណា អាហារ​ដែល​អាច​ផ្ដល់​ឲ្យ​អ្នក​នូវ​វីតាមីន​បេ​១២​ដ៏​ល្អ​បំផុត​មាន​ដូចជា សាច់​សត្វ ទឹកដោះគោ ស៊ុត ងាវ អយស្ទ័រ និង​ថ្លើម​សត្វ​ជាដើម។

៣) ទឹក​តែ៖ សមាសធាតុ​ម្យ៉ាង​នៅ​ក្នុង​តែ​ហៅ​ថា L-theanine គឺជា​សមាសធាតុ​មួយ​ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ធូរស្រាល​បាន។ ជំនួស​ឲ្យ​ការ​ទទួលទាន​កាហ្វេ​នៅ​ពេល​ថ្ងៃ ដែល​អាច​រំខាន​ទៅ​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក និង​រំញោច​ឲ្យ​មាន​ការ​បញ្ចេញ​នូវ​អ័រម៉ូន​ស្ត្រេស អ្នក​គួរ​ទទួលទាន​ទឹក​តែ​ដើម្បី​រំងាប់​អារម្មណ៍​អ្នក​ឲ្យ​ធូរស្រាល។

៤) អូមេហ្កា៣៖ អាហារ​ដែល​សម្បូរ​ដោយ​សារធាតុ​អូមេហ្កា​៣​ត្រូវ​បាន​គេ​បញ្ជាក់​ថា​អាច​កាត់បន្ថយ​ភាព​ច្រាស់ច្រាល់​អន្ទះអន្ទែង​នៅ​ក្នុង​អារម្មណ៍​បាន។ សារធាតុ​នេះ​តែង​មាន​វត្តមាន​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ​ជាច្រើន​ប្រភេទ និង​សាច់​ត្រី​ដូចជា​ត្រី​សាលមន ត្រី​សាឌីន​ជាដើម៕

ដោយ៖ ស្រីពៅ

សូមអាន៖ អត្ថប្រយោជន៍​៣​យ៉ាង​របស់​វីតាមីនបេ១២ ​ដែល​អ្នក​គួរ​យល់​ដឹង

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930