អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​គុណសម្បត្តិ ​៣​យ៉ាង​ដែលកើតមានចំពោះ​ខួរក្បាល​របស់​អ្នក នៅពេលទទួលទានរមៀត

​គុណសម្បត្តិ ​៣​យ៉ាង​ដែលកើតមានចំពោះ​ខួរក្បាល​របស់​អ្នក នៅពេលទទួលទានរមៀត

ប្រ​ភព៖​​ pixabay.com

រមៀត​គឺជា​ម្សៅ​ក្រអូប​ដែល​មាន​ពណ៌​លឿង ដែល​ត្រូវ​បាន​ប្រជាជន​យើង​និយម​ប្រើប្រាស់​ធ្វើ​ជា​គ្រឿងទេស​សម្រាប់​ចម្អិន​សម្ល​ការី។ មក​ទល់​ពេល​នេះ​មាន​អ្នក​វិទ្យាសាស្ត្រ​ជាច្រើន​បាន​រក​ឃើញ​អត្ថប្រយោជន៍​របស់​រមៀត​ដែល​មាន​ច្រើន​យ៉ាង​ចំពោះ​សុខភាព​របស់​មនុស្ស។ ខាងក្រោម​នេះ​គឺជា​គុណសម្បត្តិ​៣​យ៉ាង​ដែល​ការ​ទទួលទាន​រមៀត​មាន​ទៅលើ​ខួរក្បាល​របស់​អ្នក៖

១) ការពារ​ខួរក្បាល​របស់​អ្នក​ពី​ជំងឺ​វង្វេង​ភ្លេចភ្លាំង៖ កត្តា​ដ៏​ចម្បង​បំផុត​ដែល​នាំឲ្យ​មនុស្ស​មាន​ជំងឺ​វង្វេង​ភ្លេចភ្លាំង​គឺជា​កត្តា​អាយុ​ច្រើន។ ជំងឺ​នេះ​ច្រើន​កើត​ទៅលើ​មនុស្ស​ចាស់​ដែល​មាន​អាយុ​ចាប់​ពី​៦៥​ឆ្នាំ​ឡើង​ទៅ។ បញ្ហា​ដ៏​សំខាន់​គឺ​នៅ​ត្រង់​ថា​អ្នក​វិទ្យាសាស្ត្រ​មិន​ទាន់​អាច​ស្វែងរក​វិធី​ព្យាបាល​ជាទូទៅ​មួយ​សម្រាប់​ជំងឺ​វង្វេង​ភ្លេចភ្លាំង​នេះ​បាន​នៅ​ឡើយ។ ប៉ុន្តែ នៅ​ក្នុង​ការ​សិក្សា​មួយ​របស់​អ្នក​វិទ្យាសាស្ត្រ​២រូប​ដែល​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​សារព័ត៌មាន Annals of Indian Academy of Neurology បាន​រក​ឃើញ​ថា រមៀត​អាច​ទប់ទល់​ជាមួយ​នឹង​រោគសញ្ញា​ទូទៅ​របស់​ជំងឺ​វង្វេង​ភ្លេចភ្លាំង និង​អាច​បង្កើន​ការ​ចងចាំ​របស់​អ្នក​ជំងឺ​វង្វេង​ភ្លេចភ្លាំង​ថែម​ទៀត​ផង។ ពួកគេ​ក៏​បាន​បន្ថែម​ថា វា​អាច​ក្លាយ​ជា​ក្ដី​សង្ឃឹម​មួយ​សម្រាប់​ព្យាបាល​ជំងឺ​វង្វេង​ភ្លេចភ្លាំង​នេះ។

២) បង្កើន​ការ​លូតលាស់​នៃ​កោសិកា​ខួរក្បាល៖ មាន​ការ​សិក្សា​ជាច្រើន​បាន​រក​ឃើញ​ថា សមាសធាតុ​ផ្សំ​មួយ​ប្រភេទ​នៅ​ក្នុង​រមៀត​ដែល​មាន​ឈ្មោះ​ថា aromatic-turmerone អាច​បង្កើន​ការ​លូតលាស់​នៃ​កោសិកា​ខួរក្បាល​ច្រើន​រហូត​ដល់​ទៅ​៨០%។ បើ​សិន​ជា​ការ​សិក្សា​ទាំងនោះ​ពិត​ជា​ត្រឹមត្រូវ​មែន នោះ​ការ​ទទួលទាន​រមៀត​ជា​ប្រចាំ​នឹង​អាច​ការពារ​បាន​នូវ​ការ​ចុះ​ថយ​នៃ​សមត្ថភាព​គិត និង​ភាព​ចុះ​ខ្សោយ​នៃ​ដំណើរការ​ខួរក្បាល​ដែល​ជា​លទ្ធផល​ពី​ជំងឺ​ភ្លេចភ្លាំង។

៣) ព្យាបាល​ខួរក្បាល​របស់​អ្នក៖ អ្វី​ដែល​ពិសេស​ជាង​គេ​គឺ​រមៀត​បាន​ដើរ​តួ​ជា​ភ្នាក់ងារ​ការពារ​ខួរក្បាល​របស់​យើង។ ខួរក្បាល​របស់​យើង​ងាយ​នឹង​ទទួល​រង​ការ​ប៉ះពាល់​ណាស់។ ឧទាហរណ៍​ដូចជា​នៅ​ពេល​អ្នក​មាន​គ្រោះថ្នាក់​ប៉ះ​ទង្គិច​នឹង​ក្បាល នោះ​ខួរក្បាល​របស់​អ្នក​នឹង​មាន​ការ​ខូចខាត។ ឬ​ក៏​ពេល​អ្នក​ទទួលទាន​គ្រឿង​ស្រវឹង នោះ​អ្នក​នឹង​ធ្វើឲ្យ​កោសិកា​ខួរក្បាល​របស់​អ្នក​ងាប់​បាន។ ដូច្នេះ​ហើយ​ការ​ទទួលទាន​រមៀត​ជា​ប្រចាំ​នឹង​អាច​ការពារ​និង​ព្យាបាល​ខួរក្បាល​អ្នក​នៅ​ពេល​មាន​ការ​ខូចខាត​កើតឡើង​បាន៕

ដោយ៖ ស្រីពៅ

សូមអាន៖ អាហារ​​ ៤​ប្រភេទ​ដែល​អាច​ប្រយុទ្ធ​ជាមួយ​នឹងភាព​អន្ទះអន្ទែង​​នៅ​ក្នុង​អារម្មណ៍​របស់​អ្នក​បាន

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់

កម្រងសម្ដីទាំង ៦ឃ្លាដែលនិយាយអំពីការលំបាកក្នុងជីវិត

កម្រងគតិចំនួន ៦ឃ្លារបស់ក្រិកបុរាណដែលពោរពេញដោយគតិបណ្ឌិត

ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031