អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ហេតុអ្វី​អង្គធាតុ​រឹង​ជា​អង្គធាតុ​រឹង អង្គធាតុ​រាវ​ជា​អង្គធាតុ​រាវ ហើយ​ឧស្ម័ន​ជា​ឧស្ម័ន?

ហេតុអ្វី​អង្គធាតុ​រឹង​ជា​អង្គធាតុ​រឹង អង្គធាតុ​រាវ​ជា​អង្គធាតុ​រាវ ហើយ​ឧស្ម័ន​ជា​ឧស្ម័ន?

ហេតុអ្វី​អង្គធាតុ​រឹង​ជា​អង្គធាតុ​រឹង អង្គធាតុ​រាវ​ជា​អង្គធាតុ​រាវ ហើយ​ឧស្ម័ន​ជា​ឧស្ម័ន ? ហេតុអ្វី​ទឹក​អាច​ហូរ​បាន តែ​ទឹកកក​ដែល​បង្ក​ឡើង​ពី​ទឹក​ដូច​គ្នា គ្រាន់តែ​ខុស​គ្នា​នៅ​ត្រង់​សីតុណ្ហភាព មិន​អាច​ហូរ​ដូច​គ្នា​បាន ? តើ​អ្វី​ទៅ​ដែល​កំណត់​នូវ​លក្ខណៈ​រូប​របស់​អង្គធាតុ​នីមួយៗ​ឲ្យ​ក្លាយ​ជា​បែប​នេះ ? ចម្លើយ​អាច​ស្ថិត​នៅ​ត្រង់ អ្វីៗ​គ្រាន់តែ​ជា​ការ​បន្ទេរ​គ្នា​ទៅវិញ​ទៅមក​រវាង​ថាមពល​ប៉ុណ្ណោះ។

អ្វីៗ​សុទ្ធតែ​មាន​ហេតុ​និង​ផល​របស់​វា។ ហេតុនេះ​ហើយ​អង្គធាតុ​រឹង​មាន​លក្ខណៈ​ជា​អង្គធាតុ​រឹង អង្គធាតុ​រាវ​មាន​លក្ខណៈ​ជា​អង្គធាតុ​រាវ ហើយ​ឧស្ម័ន​មាន​លក្ខណៈ​ជា​ឧស្ម័ន ក៏​មាន​ហេតុ​ដែល​បង្ក​ធម្មជាតិ​របស់​វា​ឡើង​មក​ដែរ។ នៅ​ក្នុង​អង្គធាតុ​រឹង ទម្រង់​របស់​អាតូម​ដែល​បង្ក​វា​ឡើង​ទាំងអស់​ចង​សម្ព័ន្ធ​នៅ​ជិតៗ​គ្នា​យ៉ាង​រឹងមាំ​និង​មាន​សណ្ដាប់ធ្នាប់​បំផុត។ នៅ​ពេល​អ្នក​បង្កើន​កម្ដៅ​ដល់​អង្គធាតុ​រឹង ឧទាហរណ៍​ដែក​ជាដើម នោះ​នៅ​ពេល​ដល់​ចំណុច​ដែល​វា​ត្រូវ​រលាយ​សម្រាប់​ដែក​គឺ​១៥៣៨​អង្សា ដែល​គេ​ហៅថា​ចំណុច​រលាយ​របស់​ដែក ដែក​ដែល​ស្ថិត​ក្នុង​ភាព​រូប​ជា​អង្គធាតុ​រឹង នឹង​ផ្លាស់ប្ដូរ​ទម្រង់​មក​ជា​អង្គធាតុ​រាវ​វិញ។

តើ​មាន​អ្វី​កើតឡើង​ទៅ​លើ​អាតូម​របស់​ដែក ដែល​ធ្វើឲ្យ​វា​ក្លាយ​ជា​អង្គធាតុ​រាវ​នៅ​សីតុណ្ហភាព​១៥៣៨​អង្សា ? អាតូម​នីមួយៗ មិន​ថា​ជា​អាតូម​របស់​អង្គធាតុ​រឹង​ក៏​ដោយ ប្រើប្រាស់​ថាមពល​របស់​វា​ដើម្បី​ធ្វើ​ចលនា​រំញ័រ។ នៅ​ពេល​អាតូម​ទាំងនេះ​ទទួល​បាន​ថាមពល​បន្ថែម​ពី​ខាងក្រៅ​មក ដូចជា​ពេល​អ្នក​ដុត​កម្ដៅ​ដែក ថាមពល​របស់​វា​នឹង​កើន​ឡើង ហេតុនេះ​ចលនា​រំញ័រ​របស់​វា​កាន់តែ​ខ្លាំង​ជាង​មុន​ដែរ។ បើ​កាលណា​ចលនា​របស់​អាតូម​រំញ័រ​កាន់តែ​ខ្លាំង នោះ​វា​នឹង​មាន​ថាមពល​គ្រប់គ្រាន់​ក្នុង​ការ​បំបែក​ចំណង​របស់​វា​ជាមួយ​អាតូម​ផ្សេង​ទៀត​ដែល​ចង​គ្នា​ក្នុង​អង្គធាតុ​រឹង​យ៉ាង​រឹងមាំ បន្ទាប់​មក​អាតូម​របស់​វា​នឹង​បាត់បង់​សណ្ដាប់ធ្នាប់​ជាង​មុន ហើយ​រាយ​ប៉ាយ​ពាស​ពេញ ដែល​ជា​លទ្ធផល​គឺជា​ដែក​ដែល​រលាយ។

នៅ​ពេល​អង្គធាតុ​រាវ​ប្រែ​ជា​ឧស្ម័ន ដូចជា​ទឹក​ដែល​ដុត​កម្ដៅ​និង​មាន​ចំហាយ​ទឹក​ភាយ​ចេញ​ពី​មាត់​កំសៀវ នោះ​គឺជា​ពេល​ដែល​អាតូម​នៅ​ក្នុង​ទឹក​ទទួល​បាន​ថាមពល​កាន់តែ​ច្រើន ដែល​នាំឲ្យ​វា​មាន​ថាមពល​កាន់តែ​ខ្លាំង​ក្នុង​ការ​ធ្វើ​ចលនា​រំញ័រ ដូច្នេះ​អាតូម​ទាំងនោះ​ក៏​ក្លាយ​ជា​រញ៉េរញ៉ៃ ដែល​ជា​លទ្ធផល​នាំឲ្យ​ទឹក​ក្លាយ​ជា​ឧស្ម័ន​ឬ​ចំហាយ​ទឹក​ហោះហើរ​ពាសពេញ​បរិយាកាស៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

គ្រាន់​តែ​ចេះ​ភាសា​បរទេស​ទាំង​៤​នេះ​ អ្នក​នឹង​អាច​រក​លុយ​បាន​កាន់​តែ​ច្រើន​

​​កម្រង​គំនិត​សំខាន់ៗ​ ដែល​អ្នក​គួរ​រៀន​សូត្រ​ពី​ ​សូក្រាត​ (Socrates) អ្នក​ប្រាជ្ញ​របស់​ក្រិក​

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728