អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > តើ​អ្នក​នឹង​ធ្វើអ្វី បើ​សិន​ជា​ដឹង​ថា​ថ្ងៃ​ស្អែក​គឺជា​ពេលវេលា​ចុងក្រោយ​របស់​អ្នក?

តើ​អ្នក​នឹង​ធ្វើអ្វី បើ​សិន​ជា​ដឹង​ថា​ថ្ងៃ​ស្អែក​គឺជា​ពេលវេលា​ចុងក្រោយ​របស់​អ្នក?

គ្មាន​នរណា​ម្នាក់​អាច​ទស្សន៍ទាយ​ដឹង​មុន​បាន​នោះ​ទេ​ថា តើ​វិនាទី​បន្ទាប់​នឹង​មាន​រឿង​អ្វី​កើតឡើង។ អ្នក​ក៏​មិន​អាច​ដឹង​បាន​ជា​មុន​ដែរ​ថា តើ​វិនាទី​បន្ទាប់​អ្នក​អាច​នឹង​មាន​ជីវិត​រស់នៅ​បន្ត​ទៀត​ឬ​យ៉ាង​ណា​នោះ​ដែរ ហើយ​អ្នក​ក៏​មិន​អាច​ដឹង​ជា​មុន​ដែរ​ថា អ្នក​អាច​មាន​ដង្ហើម​ដល់​ពេលវេលា​ដែល​អ្នក​តែង​ពន្យារ​ឲ្យ​ដល់​សិន​សឹម​​ចាប់ផ្ដើម​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​នោះ​ដែរ។ បើ​ស្អែក​អ្នក​ត្រូវ​បាត់បង់​ជីវិត​ពី​លោក​នេះ​ទៅ តើ​អ្នក​នឹង​នៅ​តែ​ស្ទាក់ស្ទើរ​ក្នុង​ការ​ធ្វើ​អ្វី​ដែល​អ្នក​តែងតែ​ចង់​ធ្វើ​រហូត​មក​នៅ​ថ្ងៃ​ចុងក្រោយ​នេះ​ទេ ?

ស្ទីវចប ស្ថាបនិក​ក្រុមហ៊ុន Apple ធ្លាប់​និយាយ​ថា៖”ចូរ​ចងចាំ​ជានិច្ច​ថា​អ្នក​នឹង​ត្រូវ​ស្លាប់​គឺជា​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ចៀស​ឲ្យ​ឆ្ងាយ​ពី​អន្ទាក់​នៃ​ការ​គិត​ថា​អ្នក​មាន​អ្វី​ដែល​ត្រូវ​បាត់បង់។ ខ្លួន​អ្នក​ទទេ​ស្រាប់​ទៅ​ហើយ វា​គ្មាន​ហេតុផល​អ្វី​ដែល​អ្នក​មិន​គួរ​ដើរ​តាម​បេះដូង​របស់​ខ្លួនឯង​នោះ​ឡើយ”។

តើ​ភាព​ភ័យខ្លាច​របស់​អ្នក​យ៉ាង​ពិត​ប្រាកដ​គឺជា​អ្វី ដែល​តែងតែ​បន្លាច​អ្នក​ឲ្យ​រារែក​និង​ស្ទាក់ស្ទើរ​ក្នុង​ការ​ក្រោក​ឈរ​ឡើង​យ៉ាង​ក្លាហាន​ដើម្បី​ចាប់ផ្ដើម​ស្ដាប់​តាម​បេះដូង​របស់​ខ្លួនឯង ? តើ​ពាក្យ​សន្ទនា​ក្នុង​ខួរក្បាល​របស់​អ្នក​គឺជា​អ្វី ដែល​តែងតែ​ប្រាប់​អ្នក​ឲ្យ​បោះបង់ ប្រាប់​អ្នក​ថា​អ្នក​មិន​អាច​ធ្វើ​អ្វី​មួយ​បាន ហើយ​អ្នក​នឹង​គ្មាន​ថ្ងៃ​អាច​ជោគជ័យ​បាន? តើ​ជីវិត​របស់​អ្នក​នឹង​ផ្លាស់ប្ដូរ​ក្លាយ​ជា​បែប​ណា​វិញ បើ​សិន​ជា​អ្នក​ដឹង​ថា​អ្នក​មាន​កំណប់​ដែល​ជា​សក្ដានុពល​បង្កប់​នៅ​ក្នុង​ខ្លួន​ដែល​អ្នក​មិន​ទាន់​បាន​គាស់​យក​វា​មក​ប្រើប្រាស់ ? តើ​អ្នក​នឹង​អាច​ផ្លាស់ប្ដូរ​អ្វី​ខ្លះ បើ​អ្វីៗ​គឺ​ស្ថិត​នៅ​លើ​វិធី​ដែល​អ្នក​សម្លឹង​មើល​បញ្ហា ឬ​វិធី​នៃ​ការ​គិត​របស់​អ្នក ?

Carl Jung ដែល​ជា​អ្នក​ចិត្តសាស្ត្រ​ដ៏​ល្បីល្បាញ​និង​គួរឲ្យ​គោរព​មួយ​រូប ធ្លាប់​ពោល​ថា៖ “ទាល់តែ​អ្នក​ដាស់​សតិ​មិន​ដឹង​ខ្លួន​ឲ្យ​ភ្ញាក់​ដឹង​ខ្លួន​ឡើង ពុំ​នោះ​ទេ​វា​នឹង​គ្រប់គ្រង​ជីវិត​របស់​អ្នក ហើយ​វា​គឺជា​អ្វី​ដែល​អ្នក​តែងតែ​ហៅ​ថា​ព្រហ្មលិខិត​នេះ​ឯង”។ នៅ​លើ​លោក​នេះ​គ្មាន​អ្វី​ដែល​ពិបាក​ជាង​ការ​ស្គាល់​ថា​ខ្លួនឯង​ជា​នរណា​នោះ​ទេ។ ហេតុអ្វី​អ្នក​មិន​ងាក​មក​សួរ​បេះដូង​ខាង​ក្នុង​របស់​ខ្លួនឯង នៅ​ពេល​អ្នក​ចង់​បាន​ចម្លើយ​ថា​អ្វី​ជា​គោលដៅ​ជីវិត​របស់​អ្នក តែ​បែរ​ជា​សម្លឹង​រក​ចម្លើយ​ពី​ខាងក្រៅ​ទៅវិញ ?

ហេតុអ្វី​អ្នក​ចាំបាច់​ត្រូវការ​ការ​ទទួលស្គាល់​ពី​មនុស្ស​ជុំវិញ​ខ្លួន​អ្នក មក​លើ​អ្វី​ដែល​ពិត​ជា​សំខាន់​សម្រាប់​ជីវិត​របស់​អ្នក ? បើ​ទាល់តែ​មាន​ពាក្យ​សរសើរ​និង​ការ​លើក​ទឹកចិត្ត​ពី​អ្នកដទៃ​ទើប​អ្នក​អាច​ធ្វើ​អ្វី​មួយ​បាន នោះ​អ្នក​មិន​ចាំបាច់​ធ្វើ​វា​ទេ អ្នក​មិន​ស័ក្ដិសម​នឹង​មហិច្ឆតា​ដ៏​អស្ចារ្យ​នោះ​ឡើយ ពី​ព្រោះ​ភាព​ជោគជ័យ​គឺជា​កម្មសិទ្ធិ​សម្រាប់​តែ​អ្នក​ដែល​មិន​ព្រម​បោះបង់​និង​មិន​ព្រម​ចុះចាញ់ ដោយ​មិន​ខ្វល់​ថា​មាន​គេ​សរសើរ​ឬ​អត់ គាំទ្រ​ឬ​អត់​នោះ​ឡើយ។

អ្នក​ពុំ​មែន​ជា​អ្វី​ដែល​កើត​ឡើង​មក​លើ​ជីវិត​អ្នក​នោះ​ទេ តែ​អ្នក​គឺជា​អ្វី​ដែល​អ្នក​បាន​ជ្រើសរើស​ដើម្បី​ក្លាយ​ជា​បែប​នោះ​នៅ​ក្នុង​ជីវិត។ មាន​មនុស្ស​តិចតួច​ណាស់​ដែល​បាន​ជួប​ការ​លំបាក​ហួស​ពី​ការ​ស្មាន​របស់​អ្នក តែ​នៅ​តែ​អាច​យក​ឈ្នះ​និង​ជោគជ័យ​ក្នុង​ជីវិត។ មនុស្ស​អស្ចារ្យ​ដ៏​កម្រ​ទាំងនេះ​គឺជា​ឧទាហរណ៍​យ៉ាង​ច្បាស់​ក្រឡែត​ថា​ពួកគេ​មិន​ព្រម​ឲ្យ​ភាព​បរាជ័យ​ទាំងនោះ​មក​កំណត់​ជោគវាសនា​ជីវិត​របស់​ពួកគេ និង​ព្រម​អោន​ក្បាល​ទទួល​យក​វា​ជា​ព្រហ្មលិខិត​ក្នុង​ជីវិត​ពួកគេ​នោះ​ឡើយ។

ចុងក្រោយ​តារា​កំប្លែង​សាក់ឡូ ក៏​បាន​បង្រៀន​យើង​ថា៖”មាន​តែ​មនុស្ស​ក្លាហាន​ប៉ុណ្ណោះ​ទើប​អាច​ធ្វើ​រឿង​ឆ្កួតៗ​បាន”៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

បើ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​(CEO)​ក្រុមហ៊ុន​ធំ​ៗ ​​អ្នក​ត្រូវ​ត្រៀមជំនាញ​ទាំង​នេះ

នេះជាហេតុផលដែលមហាសេដ្ឋីមានលក្ខណៈខុសពីអ្នកក្រ

សៀវភៅ​​ ៥​​ក្បាល​ដែល​មហា​សេដ្ឋី​​ហាម​មិន​ឱ្យ​​អ្នក​​អាន​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ JCI Cambodia មកដល់ឆាប់ៗនេះហើយ !!!

ស្រាបៀរ ABC Extra Stout, Heineken, Tiger ចាប់រង្វាន់ផ្តាច់ព្រ័ត្រជូន គូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧-២០១៨

ធនាគារ PPCBank និង​ក្រុមគ្រូពេទ្យ​កូរ៉េសហការគ្នាផ្ដល់​ការវះកាត់​ភ្នែកជូន​ប្រជាជន​កម្ពុជាដោយ​ឥតគិតថ្លៃ

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930