អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > Anussa បានរៀបចំកម្មវិធីការដាក់តាំងបង្ហាញអាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជាេដោយជោគជ័យ

Anussa បានរៀបចំកម្មវិធីការដាក់តាំងបង្ហាញអាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជាេដោយជោគជ័យ

ក្រុមហ៊ុន Anussa ដែលមានការឧបត្ថម្ភប្រចាំឆ្នាំដោយក្រុមហ៊ុនថ្នាំពណ៌ជាតិ CAMPAINT បានរៀបចំនៅកម្មវិធី SME Start Up ឬ កម្មវិធីការដាក់តាំងបង្ហាញអាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជា ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី១និងទី២ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ​ប្រកប​ដោយ​ភាព​ជោគជ័យ​ នៅឯមជមណ្ឌលកោះពេជ្រ ដោយប្រព្រឹត្តិទៅក្រោមការអញ្ជើញចូលរួមជាអធិបតីភាពដោយឯកឧត្ដម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម។  

នៅក្នុងព្រឹត្តិការណ៍នៃកម្មវិធី​នោះ​ ក៏មានដាក់តាំងបង្ហាញនូវផលិតផលក៏ដូចជាសេវាកម្មនានារបស់ក្រុមហ៊ុនដែលបានចូលរួមប្រមាណជាជាង៧០ក្រុមហ៊ុនមកពីវិស័យផ្សេងៗគ្នាជាច្រើនដូចជា វិស័យសិប្បកម្ម, កសិកម្ម, ស្ថាបត្យកម្ម, បច្ចេកវិទ្យា, អប់រំ, ទេសចរណ៍, ចំណីអាហារ, ដឹកជញ្ជូន, ធនាគារ, នាំចេញនាំចូល, ផ្សព្វផ្សាយ, ហិរញ្ញវត្ថុ, លក់រាយ និងអាជិវកម្មFranchiseផងដែរ ដែលសរុបមានប្រមាណជា១០០ស្ដង់។ និងមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិរួមទាំងអ្នកសារព័ត៍មានក្នុងស្រុកដែលមកពីច្រើនស្ថាប័ណផ្សេងៗគ្នា។

ថ្លែងនៅក្នុងឱកាសនៃការចាប់ផ្ដើមបើកកម្មវិធីនេះផងដែរឯកឧត្ដម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើងថា អាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជាបានចូលរួមចំណែកក្នុង GDP កម្ពុជាជាង៣០% ដែលសព្វថ្ងៃសហគ្រាសនៅកម្ពុជាមានជាង៥២ម៉ឺនសហគ្រាស ដោយក្នុងនោះមាន ៩៩,៨ ភាគរយជាសហគ្រាសធនតូចនិងមធ្យម។ ​

នៅក្នុងកម្មវិធីពិព័រណ៌អាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជានេះផងដែរក៏មានកម្មវិធីប្រគល់នូវពានរង្វាន់សហគ្រិនឆ្នើមនៃកម្មវិធី ផ្លូវទៅស្រុកវគ្គ២ របស់ក្រុមហ៊ុនSabay ជូនដល់ម្ចាស់អាជីវកម្ម និងសិប្បកម្មគម្រូចំនួន៧រូបក្នុងចំណោមសហគ្រិនខ្មែរចំនួន៥០រូប ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន តាមរយៈការចេញផ្សាយជាអត្ថបទទំព័រមុខ និងវីដេអូរបស់ក្រុមហ៊ុន Sabay ដែលវីដេអូមានអ្នកចូលទស្សនារហូតជាង ៦០ម៉ឺនដង ចំណែកឯអត្ថបទវិញ មិនតិចជាង ១២ម៉ឺនដងឡើយ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រឿង​ដ៏​អស្ចារ្យ​ទាំង​៦​ នឹង​កើត​មាន​ឡើង ​ប្រសិន​បើ​អ្នក​ទម្លាប់​ខ្លួនអាន​មុន​ពេល​គេង​រាល់​យប់

​ទម្លាប់​​ប្រចាំ​ថ្ងៃ​១​​ដែលអ្នក​គួរ​ធ្វើ​រាល់​ថ្ងៃ​ដើម្បី​​​អាច​ក្លាយ​ជា​អ្នក​មាន​បាន​

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

វិធី ៤យ៉ាងដើម្បីធ្វើការងារឱ្យកាន់តែឆ្លាតជាងមុន មិន​មែន​កាន់តែលំបាកជាងមុន (Work Smarter, Not Harder)

អត្ថបទពាណិជ្ជកម្ម​

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

សាលា​អន្តរជាតិ​រៀប​ចំ​កម្មវិធី​សប្បាយ​ៗ​សម្រាប់​​កុមារ​​​ចូល​រួម​ដោយ​សេរី​ ថ្ងៃទី១៤-១៥-១៦ ខែកញ្ញា

គេទំព័រលក់ទំនិញ Original 100% ថ្មី១ ចាប់ផ្ដើមដំណើរការនៅកម្ពុជាហើយ

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930