អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > អត្ថប្រយោជន៍សុខភាពរាងកាយនិងផ្លូវចិត្តទាំង ៤យ៉ាងអ្នកទទួលបានពីការងូតទឹកត្រជាក់

អត្ថប្រយោជន៍សុខភាពរាងកាយនិងផ្លូវចិត្តទាំង ៤យ៉ាងអ្នកទទួលបានពីការងូតទឹកត្រជាក់

Shower

ប្រ​ភព៖​​ pixabay.com

វាជារឿងពិបាក ប៉ុន្តែការឈរនៅក្រោមទឹកត្រជាក់នាពេលព្រឹកពិតជាអាចជួយពង្រឹងសុខភាពរបស់អ្នកពិតមែន។ អត្ថប្រយោជន៍ជាច្រើនទៅលើសុខភាពរាងកាយ និងផ្លូវចិត្តដែលអ្នកទទួលបានពីការងូតទឹកត្រជាក់ដែលមិននឹកស្មានដល់។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ ៤យ៉ាងដែលអ្នកទទទួលបានពីការងូតទឹកត្រជាក់ ដែលដកស្រង់ពីគេហទំព័រ Success៖

១) ពង្រឹងប្រព័ន្ធភាពស៊ាំ៖
អ្នកសិក្សាស្រាវជ្រាវជាច្រើនបានរកឃើញពីទំនាក់ទំនងរវាងការងូតទឹកត្រជាក់និងការកើនឡើងនៃ glutathione ដែលជាអុកស៊ីតកម្មជួយការពារកោសិកា និងអាស៊ីតអាមីណេ (amino acid) ដែលជួយជំរុញប្រព័ន្ធភាពស៊ាំ ជួយកំចាត់ជាតិពុល និងប្រឆាំងនឹងស្រ្តេស្ត។

២) ជួយស្បែក៖
ទឹកក្ដៅដកយកជាតិប្រេងដែលមានអត្ថប្រយោជន៍សម្រាប់សុខភាពស្បែករបស់អ្នកចេញ ដែលធ្វើឲ្យស្បែករបស់អ្នកស្ងួត និងរមាស់។ ប៉ុន្តែ ការងូតទឹកត្រជាក់ច្រើនដងក្នុងមួយសប្ដាហ៍នឹងអាចជួយកាត់បន្ថយការរលាកស្បែក និងជួយការពារសក់អ្នកមិនឲ្យរឹងផងដែរ។

៣) ជួយសម្រួលសាច់ដុំ៖
អត្តពលិកតែងតែត្រាំក្នុងអាងទឹកត្រជាក់ដើម្បីសម្រួលដល់ការឈឺចាប់បន្ទាប់ពីការប្រកួតឬការហ្វឹកហាត់។ ដូចនេះអ្នកអាចងូតទឹកត្រជាក់បន្ទាប់ពីអ្នករត់ ឬលេងកីឡាពីព្រោះវាអាចជួយព្យាបាលការឈឺចាប់សាចដុំរបស់អ្នកបាន។

៤) ជួយឲ្យអារម្មណ៍ល្អ៖
អ្នកសិក្សាស្រាវជ្រាវក្នុងសកលវិទ្យាល័យ Virginia Commonwealth University បានរកឃើញថាការងូតទឹកត្រជាក់អាចជួយប្រឆាំងនឹងភាពទុក្ខកង្វល់។ ទឹកត្រជាក់គឺដូចជាកម្លាំងរំញោចអគ្គីសនីដែលបញ្ចូនទៅកាន់ប្រព័ន្ធសរសៃប្រសាទខួរក្បាល ដែលវាអាចជួយការពារភាពទុក្ខព្រួយតប់ប្រមល់ផ្សេងៗបាន៕

ចុចអាន៖ ទាំងនេះគឺជាអត្ថប្រយោជន៍១០យ៉ាងរបស់ការដើរហាត់ប្រាណ

ដោយ៖ លង់ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រឿង​ដ៏​អស្ចារ្យ​ទាំង​៦​ នឹង​កើត​មាន​ឡើង ​ប្រសិន​បើ​អ្នក​ទម្លាប់​ខ្លួនអាន​មុន​ពេល​គេង​រាល់​យប់

​ទម្លាប់​​ប្រចាំ​ថ្ងៃ​១​​ដែលអ្នក​គួរ​ធ្វើ​រាល់​ថ្ងៃ​ដើម្បី​​​អាច​ក្លាយ​ជា​អ្នក​មាន​បាន​

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

វិធី ៤យ៉ាងដើម្បីធ្វើការងារឱ្យកាន់តែឆ្លាតជាងមុន មិន​មែន​កាន់តែលំបាកជាងមុន (Work Smarter, Not Harder)

អត្ថបទពាណិជ្ជកម្ម​

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

សាលា​អន្តរជាតិ​រៀប​ចំ​កម្មវិធី​សប្បាយ​ៗ​សម្រាប់​​កុមារ​​​ចូល​រួម​ដោយ​សេរី​ ថ្ងៃទី១៤-១៥-១៦ ខែកញ្ញា

គេទំព័រលក់ទំនិញ Original 100% ថ្មី១ ចាប់ផ្ដើមដំណើរការនៅកម្ពុជាហើយ

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930