អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > លោក Jack Ma ប្រកាស​ចង់​ត្រឡប់ទៅបង្រៀន & ធ្វើ​កិច្ចការ​ធំ​មួយយកគំរូតាម Bill Gates

លោក Jack Ma ប្រកាស​ចង់​ត្រឡប់ទៅបង្រៀន & ធ្វើ​កិច្ចការ​ធំ​មួយយកគំរូតាម Bill Gates

លោក Jack Ma ស្ថាបនិក​ក្រុមហ៊ុន Alibba ចូលនិវត្តន៍​ពី​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នេះ​នៅ​ថ្ងៃ​ច័ន្ទ​ ទី ១០ កញ្ញា ​ដើម្បី​ចំណាយ​ពេល​ផ្ដោត​ក្នុង​វិស័យ​​អប់រំ​វិញ។ ​លោក ​Jack Ma​ ធ្លាប់​ធ្វើជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​មុន​ពេល​ចាប់​ផ្ដើម​បង្កើត​ក្រុមហ៊ុន Alibaba ​នៅ​ឆ្នាំ​១៩៩៩ ហើយ​ក៏បាន​ក្លាយ​ជា​មហា​សេដ្ឋី​ម្នាក់​ក្នុងចំណោម​មហាសេដ្ឋី​ជា​ច្រើន​ក្នុង​ពិភពលោក​។​ កិច្ចការ​សំខាន់​មួយ​ដែល​លោក​នឹង​ធ្វើ​ គឺ​ លោក​ចង់​យក​លំនាំ​តាម​ស្ថាបនិក​ Microsoft លោក​ Bill Gates លើ​កិច្ចការ​មនុស្សធម៌។

​ទ្រព្យសម្បត្តិ​របស់​លោក​ដែល​បាន​មក​ពី​ការ​បង្កើត​ក្រុមហ៊ុន​​ ​មានតម្លៃ ​៤២០.៨​ពាន់​លាន​ដុល្លារ​ដោយ​គិត​ត្រឹម​ថ្ងៃ​សុក្រ​សប្ដាហ៍​​កន្លង​ទៅ។ លោក​Jack Ma បាន​ប្រាប់​កាសែត New York Time ឲ្យ​ដឹង​ថា​ លោក​មាន​គម្រោង​ចូលនិវត្តន៍​ពី​វិស័យ​​ជំនួញ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​​ដែល​ជា​ឆ្នាំ​កំណើត​​ខួប​​ទី​៥៤​របស់​លោក​ផង​ដែរ ហើយ​ជំនួស​ដោយ​ការ​ងាក​ចេញពី​ជំនួញ ​លោក​នឹង​ចូល​រួម​​ក្នុង​វិស័យ​អប់រំ​វិញ​ខណ​:​ដែល​ការប្រកាស​ពី​ការលាលែង​នេះ​​មិន​ត្រូវ​បាន​ប្រាប់​នៅឡើយ​។​

​ប៉ុន្តែ​ក្នុង​កិច្ច សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​ Bloomberg​ ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ឲ្យ​ដឹង​ថា​ លោក​ចង់​យក​លំនាំ​តាម​លោក Bill Gates ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន ​Microsoft ដែល​ជា​សប្បុរសជន​​​បំផុត​មួយ​ក្នុង​ពិភពលោក​។​លោក​បាន​មានប្រសាសន៍ថា «​មានរឿង​ជាច្រើន​ណាស់​ដែល​ខ្ញុំ​អាច​យក​គំរូ​តាម​Bill Gates ប៉ុន្តែ​ខ្ញុំ​មិន​អាច​ធ្វើតាម​គាត់​ទាំងអស់​បាន​នោះទេ អ្វីដែល​ខ្ញំ​អាចធ្វើ​បាន​នោះ​គឺ​ការ​ចូលនិវត្តន៍​ឲ្យ​បាន​ឆាប់»។ ​លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ​៖«​ខ្ញំ​គិត​ថា​ឆាប់ៗ​នេះ​ខ្ញុំ​នឹង​ត្រឡប់​ទៅ​បង្រៀន​វិញ​»។

​លោក​Jack Ma គឺជា​ផ្នែក​មួយ​នៃ​សហគ្រិន​មហាសេដ្ឋី​ជំនាន់​ក្រោយ​ដែល​ទទួល​បាន​ជោគជ័យ​នៅពេលដែល​ប្រទេស​ចិន​បាន​ទទួលយក​យុគសម័យ​ឌីជីថល ដោយបាន​បង្កើត​ក្រុមហ៊ុន​ធំៗ​និង​ជោគជ័យ​បំផុត​របស់​ប្រទេស​នេះ​ក្នុង​រយ​:​ពេល​ជាង​១​ទសវត្សរ៍​។​

​កើត​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​នៅ​ទីក្រុង​ HangZhou​ ភាគ​ខាងកើត​នៃ​ខេត្ត ​ZheJiang ​លោក Jack Ma បាន​ក្លាយ​ជា​សាស្ត្រាចារ្យ​នៅ​សកល​វិទ្យាល័យ​មួយ​ប៉ុន្តែ​បាន​បោះបង់​អាជីព​នេះ​ចោល​វិញ​ក្រោយពេល​បង្កើត​បាន​ក្រុមហ៊ុន ​Internet បន្ទាប់ពី​ត្រូវ​បាន​ដកហូត​ដោយ​ម្ចាស់​មូលធននិយម​អាមេរិក​នៅ​ឆ្នាំ​១៩៩៩ អ្នកជំនួញ​ម្នាក់​នេះ​បាន​បញ្ចុះបញ្ចូល​មិត្ត​ម្នាក់​ខ្ចី​ប្រាក់ ​៦០​០០0​ដុល្លារ​ដើម្បី​ចាប់​ផ្តើម​ក្រុមហ៊ុន​ Alibaba ​ដែល​យក​ទីតាំង​ផ្ទះល្វែង​មួយ​នៅ​ទីក្រុង ​HangZhou​ មក​ធ្វើ​ជា​ការិយាល័យ។

​លោក​Jack Ma បាន​ប្រាប់ ​CNN​ឲ្យ​ដឹង​ថា​ «​នៅ​ពេល​ដែល​ខ្ញុំ​ប្រើ​ អិន​ធើ​នែ​ត​ជា​លើកដំបូង​ខ្ញុំ​បាន​ប៉ះ​ក្តា​ចុច​ហើយ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​ជឿជាក់ថា វា​គឺជា​អ្វីដែល​អាច​ផ្លាស់ប្តូរ​ពិភពលោក និង​ប្រទេស​ចិន​បាន​»​។ ក្រុមហ៊ុន​នេះ នៅតែមាន​ស្នាក់ការ​នៅ​ស្រុកកំណើត​របស់លោក ដែល​គំនិត​ផ្តួចផ្តើម​គឺ​លក់ដូរ​ទំនិញ​តាម​ប្រព័ន្ធ​អន​ឡាញ​ដោយ​ក្រោយមក​បានក្លាយ​ជាទី​ផ្សារ​លក់រាយ​តាម​អន​ឡាយ​ដ៏​ធំ​បំផុត​នៅ​ប្រទេស​ចិន​។​

​ខណ​:​ដែល​លោក​ត្រៀម​នឹង​ចាក​ចេញពី​ក្រុមហ៊ុន លោក​ស្ថិត​ក្នុងចំណោម​អ្នកមាន​បំផុត​ក្នុងប្រទេស​ចិន​ដែលមាន​ទ្រព្យ​ប្រមាណ​៣៨.៦​ពាន់​លាន​ដុល្លារ​ដែល​ត្រូវ​បាន​ប៉ាន់ស្មាន​ដោយ​ទស្សនា​វ​ដ្តី​Forbes។ បណ្តា​យ​ព័ត៌មាន​រដ្ឋ​របស់​ប្រទេស​ចិន ​បាន​ឲ្យ​ដឹង​ពី​ស្ថានភាព​គ្រួសារ​របស់​លោក​ពីមុន​ថា​ឪពុកម្តាយ​របស់​Jack Ma មិនបាន​ទទួល​បាន​កា​រ​អប់រំ​ខ្ពស់​នោះ​ទេ​ដោយ​ឪពុក​របស់​លោក​រស់​និង​ផ្គត់ផ្គង់​គ្រួសារ​អាស្រ័យ​ប្រាក់ខែ​សោធន​និវត្តន៍​៤០​ដុល្លារ​តែប៉ុណ្ណោះ​ក្នុង​មួយ​ខែ​ប៉ុណ្ណោះ៕

ដោយ៖ រ៉ាម៉ាញ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រឿង​ដ៏​អស្ចារ្យ​ទាំង​៦​ នឹង​កើត​មាន​ឡើង ​ប្រសិន​បើ​អ្នក​ទម្លាប់​ខ្លួនអាន​មុន​ពេល​គេង​រាល់​យប់

​ទម្លាប់​​ប្រចាំ​ថ្ងៃ​១​​ដែលអ្នក​គួរ​ធ្វើ​រាល់​ថ្ងៃ​ដើម្បី​​​អាច​ក្លាយ​ជា​អ្នក​មាន​បាន​

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

វិធី ៤យ៉ាងដើម្បីធ្វើការងារឱ្យកាន់តែឆ្លាតជាងមុន មិន​មែន​កាន់តែលំបាកជាងមុន (Work Smarter, Not Harder)

អត្ថបទពាណិជ្ជកម្ម​

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

សាលា​អន្តរជាតិ​រៀប​ចំ​កម្មវិធី​សប្បាយ​ៗ​សម្រាប់​​កុមារ​​​ចូល​រួម​ដោយ​សេរី​ ថ្ងៃទី១៤-១៥-១៦ ខែកញ្ញា

គេទំព័រលក់ទំនិញ Original 100% ថ្មី១ ចាប់ផ្ដើមដំណើរការនៅកម្ពុជាហើយ

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930