អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > លោក ស៊ិន ដារ៉ាវុទ្ធ​៖ ដោយ​ការ​ស្រលាញ់​ផ្នែក​ចំណី​អាហារ​ធ្វើ​ឲ្យ​ខ្ញុំ​ផ្លាស់​ប្ដូរ​អាជីព​ពី​សាស្ត្រាចារ្យ​បង្រៀន​នៅ​មហា​វិទ្យាល័យ​មក​ចាប់​អាជីព​ជា​អ្នក​លក់​នំប៉ាវ

លោក ស៊ិន ដារ៉ាវុទ្ធ​៖ ដោយ​ការ​ស្រលាញ់​ផ្នែក​ចំណី​អាហារ​ធ្វើ​ឲ្យ​ខ្ញុំ​ផ្លាស់​ប្ដូរ​អាជីព​ពី​សាស្ត្រាចារ្យ​បង្រៀន​នៅ​មហា​វិទ្យាល័យ​មក​ចាប់​អាជីព​ជា​អ្នក​លក់​នំប៉ាវ

ស្ដាប់​ទៅ​វា​ហាក់​ដូច​ជា​រឿង​ចម្លែក​មួយ​ដែល​សាស្ត្រាចារ្យ​បង្រៀន​នៅ​ថ្នាក់​មហាវិទ្យាល័យ​ម្នាក់​បែរ​ជា​ផ្លាស់​ប្ដូរ​អាជីព​ការងារ​របស់​ខ្លួន​មក​ធ្វើ​ជា​អ្នក​លក់​នំប៉ាវ​ទៅ​វិញ។ លោក ស៊ិន ដារ៉ាវុទ្ធ នៅ​ក្នុង​កម្មវិធី​ បទ​បង្ហាញ​អាជីវកម្ម​ ដែល​រៀប​ចំ​ដោយ​ក្រុមហ៊ុន​ ANUSSAបាន​រៀប​រាប់​ថា ​លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​អប់រំ​នៅ​វិទ្យាស្ថាន​ភាសាបរទេស ​IFL​ នៅ​ឆ្នាំ​២០១៥​ និង​ធ្លាប់​ជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​ថ្នាក់​មហាវិទ្យាល័យ​មួយ​ចំនួន​ ប៉ុន្តែ​ដោយ​សារ​តែ​ចំណង់​ចំណូល​ចិត្ត​ផ្នែក​ចំណីអាហារ​បាន​ធ្វើ​ឲ្យ​លោក​ផ្លាស់​ប្ដូរ​ពី​សាស្ត្រាចារ្យ​ បង្រៀន​នៅ​មហាវិទ្យាល័យ​មក​ចាប់​អាជីព​ជា​អ្នក​លក់​នំប៉ាវ​វិញ។

នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជា​មួយ​ក្រុម​ការងារ​ Bizkhmer លោក ស៊ិន ដារ៉ាវុទ្ធ ម្ចាស់​អាជីវកម្ម​នំប៉ាវ​ធ្យូង បាន​រៀប​រាប់​ថា ការ​បោះ​បង់​អាជីព​ជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​ថ្នាក់​មហាវិទ្យាល័យ​ហើយ​មក​ចាប់​អាជីព​ជា​អ្នក​លក់​នំប៉ាវ​ក៏​ដោយ​សារ​តែ​ការ​លក់​នំប៉ាវ​នេះ​  ​ជា​មុខរបរ​របស់​គ្រួសារ​  គួប​​ផ្សំ​ជា​មួយ​​ចំណង់​ចំណូល​ចិត្ត​ផ្នែក​ចំណីអាហារ​ផង​នោះ​ធ្វើ​ឲ្យ​លោក​នឹក​ឃើញ​ចង់​យក​ផលិតផល​ដែល​មាន​លក្ខណៈ​ប្រពៃណី​គ្រួសារ​នេះ ​មក​បញ្ចូល​ជា​មួយ​អ្វី​ដែល​ថ្មី​ដែល​ជា​តម្រូវការ​សង្គម​​ច្នៃ​នៃ​ឲ្យ​ចេញ​មក​ជា​ផលិតផល​មួយ​ដែល​ថ្មី​ គឺ​នំប៉ាវ​ដែល​មាន​លក្ខណៈ​ខុស​ពី​នំប៉ាវ​ធម្មតា។

ម្ចាស់​អាជីវកម្ម​វ័យ​ក្មេង​រូប​នេះ​បាន​បន្ត​ថា លក្ខណៈ​ពិសេស​ខុស​ពី​គេ​របស់​នំប៉ាវ​លោក​គឺ ​រូបរាង​ដែល​មាន​ពណ៌​ចម្រុះ​ស្អាត​ លោក​លើក​ឡើង​ថា​ការ​ឆ្នៃ​ប្រឌិត​ជា​ពណ៌​ចម្រុះ​ផ្សេងៗ​នេះ​គឺ​ដោយ​សារ​តែ​លោក​គិត​ថា​អតិថិជន​មុន​ពេល​ដែល​គាត់​ជ្រើស​រើស​ញាំ​ផលិតផល​អ្វី​មួយ​គឺ​គាត់​ញាំ​និង​ភ្នែក​មុន​ដូច្នេះ​ទាល់​តែ​ផលិតផល​នោះ​មើល​ទៅ​ស្អាត​ទើប​អាច​ទាក់​ទាញ​គាត់​បាន​។ លោក​បន្ថែម​ថា​ ចំពោះ​ពណ៌​នំប៉ាវ​របស់​លោក​គឺ​មិន​មាន​ការ​ប្រើ​ប្រាស់​នូវ​សារធាតុ​ពណ៌​ផ្សេងៗ​ដែល​នាំ​ឲ្យ​ខូច​សុខភាព​អ្នក​ញាំ​ទេ ពោល​គឺ​លោក​ធ្វើ​ការ​ឆ្នៃ​ប្រឌិត​ពណ៌​ទាំង​នោះ​ចេញ​ពី​បន្លែ​និង​ផ្លែឈើ​សុទ្ធសាធ​ដែល​លោក​រៀន​តាម​រយៈ​យូធូប​។

លោក​ដារ៉ាវុទ្ធ បាន​លើក​ឡើង​ថា​ក្នុង​ការ​ធ្វើ​អាជីវកម្ម​មួយ​នេះ​រូប​លោក​បាន​ជួប​ប្រទះ​នូវ​បញ្ហា​ចោទ​ជា​ច្រើន ដោយ​សារ​ពី​មុន​លោក​មាន​ធ្លាប់​ជា​គ្រូ​បង្រៀន​ ធ្លាប់​តែ​បង្រៀន​និង​គ្រប់​គ្រង​សិស្ស​នៅ​ក្នុង​ថ្នាក់​ ប៉ុន្តែ​នៅ​ពេល​ដែល​លោក​ផ្លាស់​ប្ដូរ​មក​ធ្វើ​អាជីវកម្ម​វិញ​គឺ​វា​ខុស​គ្នា​ស្រឡះ​ ហើយ​អ្វីៗ​ហាក់​ដូច​ជា​ថ្មី​សុទ្ធសាធ​សម្រាប់​លោក​ព្រោះ​ដោយ​សារ​តែ​លោក​មិន​ធ្លាប់​ដែល​មាន​បទពិសោធន៍​ខាង​ធ្វើ​អាជីវកម្ម​នេះ​ទេ​ពី​មុន​មក​ ។ មួយ​វិញ​ទៀត​គឺ​ការ​គ្រប់​គ្រង​បុគ្គលិក​ លោក​លើក​ឡើង​ថា​ខ្ញុំ​ធ្លាប់​តែ​គ្រប់​គ្រង​សិស្ស​នៅ​ក្នុង​ថ្នាក់​គ្នា​៤០​ទៅ​៥០​នាក់​វា​ជា​រឿង​ធម្មតា ប៉ុន្តែ​នៅ​ពេល​ដែល​គ្រប់​គ្រង​បុគ្គលិក​វិញ​គឺ​នៅ​ពេល​ដែល​បុគ្គលិក​មាន​បញ្ហា​ជា​មួយ​ភ្ញៀវ​វា​គឺ​ជា​ទំនួល​ខុស​ត្រូវ​របស់​ម្ចាស់​អាជីវកម្ម។ ដូច្នេះ​ហើយ​ទើប​លោក​ស្វែង​រក​ជំនួយ​ពី​មិត្តភក្ដិ​ដែល​មាន​ជំនាញ​ក្នុង​ផ្នែក​ផ្សេងៗ​ដើម្បី​ជួយ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​មក​ទល់​និង​ពេល​បច្ចុប្បន្ន​នេះ​អាជីវកម្ម​របស់​លោក​ដារ៉ាវុទ្ធ បាន​ដំណើរ​ការ​រយៈ​ពេល​១ឆ្នាំ​និង​៤​ខែ​ហើយ​ ដែល​លោក​បាន​ចាប់​ផ្ដើម​ដំបូង​គឺ​នៅ​ក្នុង ខែ​ឧសភា ឆ្នាំ​២០១៧ ហើយ​បច្ចុប្បន្ន​នេះ​គឺ​មាន​បុគ្គលិក​ប្រមាណ​ជា​ ៥នាក់​។ លោក​បន្ថែម​ថា ​ចំពោះ​ចក្ខុវិស័យ​នៃ​អាជីវកម្ម​របស់​លោក​គឺ លោក​មាន​គោល​បំណង​ពង្រីក​សាខា​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អតិថិជន​ និង​មួយ​ទៀត​បង្កើត​ផ្នែក​ ​សេវាកម្ម​ចល័ត​ដាក់​នៅ​តាម​សាលា ​និង​សាកលវិទ្យាល័យ​ផ្សេងៗ ក្នុង​នោះ​ផង​ដែរ​លោក​ក៏​មាន​បំណង​ចង់​បន្ថែម​ភេសជ្ជៈ​ផ្សេងៗ​ទៀត​៕

អត្ថបទ​៖ ជួប ស្រីរ័ត្ន

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930