អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ចំណុចទាំង ៣ដែលបញ្ចាក់ថា «បរាជ័យក្នុងសាលា» មិនប្រាកដថា​ «បរាជ័យក្នុងជីវិត»

ចំណុចទាំង ៣ដែលបញ្ចាក់ថា «បរាជ័យក្នុងសាលា» មិនប្រាកដថា​ «បរាជ័យក្នុងជីវិត»

នៅពេលយើងនៅតូច យើងតែងតែត្រូវម្ដាយឪពុក ឬលោកគ្រួអ្នកគ្រូរបស់យើងបង្រៀនថា ប្រសិនបើចង់ជោគជ័យ យើងត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានពិន្ទុល្អ។ ប្រសិនបើចង់ជោគជ័យទាល់តែទទួលបាននិទ្ទេស A ។ ប៉ុន្តែតើអ្នកដឹងទេថាសិស្សដែលទទួលបាននិទ្ទេស A ប៉ុន្មានភាគដែលទទួលបានជោគជ័យក្នុងជីវិត? ខាងក្រោមនេះគឺជាចំណុចទាំង ៣ ដែលបញ្ចាក់ថាជោគជ័យក្នុងសាលាមិនប្រាកដថាជោគជ័យក្នុងជីវិត ដែលដកស្រង់ពី Lifehack៖

១) អ្វីដែលអ្នកត្រូវការដើម្បីភាពជោគជ័យក្នុងជីវិតមិនប្រកដថាអ្វីដែលអ្នករៀនក្នុងថ្នាក់នោះទេ៖
នេះមិនមែនចង់បំបាក់ទឹកចិត្តអ្នកឲ្យបោះបង់ការសិក្សានោះទេ។ ប៉ុន្តែ មានមេរៀនជាច្រើនដែលអ្នកមានសារៈសំខាន់សម្រាប់ជីវិតរបស់អ្នកដែលមិនមានក្នុងកម្មវិធីសិក្សារបស់សាលា។ ជាទូទៅ ដើម្បីជោគជ័យនៅសាលា អ្នកត្រូវស្ដាប់បង្គាប់គ្រូរបស់អ្នក។ គ្រូរបស់អ្នកតែងតែឲ្យអ្នកធ្វើតាមច្បាប់ទម្លាប់ ជាដើម។ ប៉ុន្តែ ជីវិតមិនមែនធ្វើតាមរឿងនេះទាំងស្រុងនោះទេ។ ដើម្បីជោគជ័យក្នុងជីវិត អ្នកត្រូវចេះរៀនគិត ជាជាងធ្វើអ្វីដែលអ្នកដ៏ទៃបង្គាប់ឲ្យអ្នកធ្វើ។ អ្នកត្រូវដឹងរឿងជាច្រើនក្រៅពីមេរៀននៅសាលា។ អ្នកត្រូវដឹងពីរបៀបក្លាយជាមនុស្សរីករាយ ការថែរក្សាសុខភាព ការថែរក្សាចំណងទំនាក់ទំនង របៀបធ្វើការដោយភាពឆ្លាតវៃ និងរបៀបដឹកនាំជីវិតអ្នកឲ្យមានន័យជាដើម។

២) រៀនមិនពូកែមិនមែនមានន័យថាបរាជ័យក្នុងជីវិត៖
បុគ្គលមួយចំនួនដែលរៀនមិនពូកែ និងអ្នកខ្លះបោះបង់ការសិក្សា ដូចនេះ Steve Jobs, Richard Branson, Oprah Winfrey, Mark Zuckerberg និង Jim Carey ជាដើម តែអ្នកទាំងនោះសុទ្ធតែក្លាយជាមហាសេដ្ឋីប្រាក់រាប់លានដុល្លារ។ មិនមែនសុទ្ធតែសិស្សពូកែទើបអាចក្លាយជាមនុស្សជោគជ័យនោះទេ។

៣) ជីវិតគឺជាមេរៀនដ៏វែងឆ្ងាយ៖
ប្រសិនបើអ្នករៀនចប់ហើយ អ្នកត្រូវតែរៀនបន្តរៀនបន្តទៀត ពីព្រោះថាការរៀននៅសាលាតែមួយមុខនឹងមិនអាចជួយឲ្យអ្នកទទួលបានជីវិតដ៏អស្ចារ្យនោះទេ។ ប្រសិនបើអ្នកនៅតែបន្តរៀន បើទោះបីមិនទទួលបានពិន្ទុល្អក៏ដោយ អ្នកកុំយកចិត្តទុក្ខដាក់នឹងវាពេក។ ប្រសិនបើអ្នកជាឳពុកម្ដាយ អ្នកគួរតែកុំបង្ខំកូនរបស់អ្នកឲ្យផ្ដោតតែលើពិន្ទុតែមួយមុខ ប៉ុន្តែព្យាយាមស្វែងរកសក្ដានុពលរបស់ពួកគេ រកទេពកោសល្យ និងចំណង់ចំណូលចិត្តរបស់ពួកគេ។ នេះទើបអាចជួយពួកគេឲ្យទទួលបានជោគជ័យក្នុងជីវិត៕

ចុចអាន៖ និស្សិត​​តែងទទួលបាន​និទ្ទេស​A ​ភាគ​ច្រើន​មិន​ដែល​មើល​រំលង​កត្តា​ទាំង​នេះ​ទេ​!

ដោយ៖ លង់ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

រឿង​ដ៏​អស្ចារ្យ​ទាំង​៦​ នឹង​កើត​មាន​ឡើង ​ប្រសិន​បើ​អ្នក​ទម្លាប់​ខ្លួនអាន​មុន​ពេល​គេង​រាល់​យប់

​ទម្លាប់​​ប្រចាំ​ថ្ងៃ​១​​ដែលអ្នក​គួរ​ធ្វើ​រាល់​ថ្ងៃ​ដើម្បី​​​អាច​ក្លាយ​ជា​អ្នក​មាន​បាន​

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

អត្ថបទពាណិជ្ជកម្ម​

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

សាលា​អន្តរជាតិ​រៀប​ចំ​កម្មវិធី​សប្បាយ​ៗ​សម្រាប់​​កុមារ​​​ចូល​រួម​ដោយ​សេរី​ ថ្ងៃទី១៤-១៥-១៦ ខែកញ្ញា

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930