អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > អាជីវកម្មសក្តានុពលទាំង ១៥ បង្ហាញ​ភាព​ទាក់ទាញ​ក្នុង​កម្មវិធី​ “បទបង្ហាញអាជីវកម្ម” ​ចុង​សប្ដាហ៍​មុន​

អាជីវកម្មសក្តានុពលទាំង ១៥ បង្ហាញ​ភាព​ទាក់ទាញ​ក្នុង​កម្មវិធី​ “បទបង្ហាញអាជីវកម្ម” ​ចុង​សប្ដាហ៍​មុន​

សហគ្រិន និង​​ម្ចាស់​អាជីវកម្ម​ចំនួន​១៥ រូប​ដែល​មក​ពី​វិស័យ​សំខាន់ៗ​ផ្សេងៗ​គ្នា ​បាន​ធ្វើ​បទ​បង្ហាញ​អំពី​ជំនួញ​ផ្ទាល់​ខ្លួន​យ៉ាង​​ទាក់ទាញ​ ទៅ​កាន់​អ្នក​ចូលរួម​ដែល​មាន​បំណង​ចង់​សហការ​ជា​មួយ​អាជីវកម្ម​ទាំង​នោះ​តាម​រយៈ ការ​ផ្គត់ផ្គង់​ផលិតផល​ដើម្បី​ចែកចាយ​បន្ត វិនិយោគ​លើ​ភាគហ៊ុន ​កាល​ពី​​ថ្ងៃអាទិត្យទី០៩ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅមជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា-កូរ៉េ (CKCC)។

ចំណុចសំខាន់ៗនៃបទបង្ហាញ​​របស់​សហគ្រិន​ទាំង ១៥​ រូប​នោះ​ផ្តោ​ត​ជា​សំខាន់​ទៅ​លើ៖ 
១. លក្ខណៈពិសេសរបស់អាជីវកម្មនីមួយៗ និង​ភាពខុសគ្នាពីដៃគូប្រកួតប្រជែង
២. បទពិសោធន៍​ជំនួញ និង លក្ខណៈ​សម្បត្តិ​របស់​ម្ចាស់​អាជីវកម្ម
៣. សក្តានុពលរបស់អាជីវកម្ម សមិទ្ធផល និង ការរីកចម្រើនក្នុងរយៈពេលកន្លងមក
៤. ចក្ខុវិស័យអំពីការពង្រីកអាជីវកម្ម
៥. តម្រូវការដើម្បីជំរុញសន្ទុះអាជីវកម្ម៖ កម្ចី លក់ភាគហ៊ុនប្រមូលទុនបន្ថែម លក់សិទ្ធិចែកចាយ លក់សិទ្ធិFranchise ឬ រកដៃគូអភិវឌ្ឍនិងពង្រីកទីផ្សារ​

វាគ្មិនកិត្តិយស​មក​ពី​អាជីវកម្ម​ទាំង​ ១៥​នោះ​រួម​មាន ក្រុមហ៊ុនថ្នាំពណ៌ជាតិ, ក្រុមហ៊ុនឌីហ្សាញ Kouprey Creative Solution, សាលាបង្រៀន UCMAS, ក្រុមហ៊ុនទទួលបញ្ជាទិញទំនិញ Camazoon, ក្រុមហ៊ុនប្រឹក្សាហរិញ្ញវត្ថុ ATAP & Partners Company Limited, ក្រុមហ៊ុនបច្ចេកវិទ្យា Arrow Dot, ក្រុមហ៊ុនផ្គត់ផ្គង់ SL Supplier, ក្រុមហ៊ុនឌីហ្សាញ Rounh Creative Studio, សហគ្រាសផលិតអំបិល Thaung Enterprise, សំណង់ទុយោសម្រាប់ក្មេង DoyDoy, បណ្ណាគារ Bookshouse Cambodia, អាជីវកម្មចំណីអាហារ Nom Pao, ហាងច្នៃម៉ូដសម្លៀកបំពាក់នារសា, សហគ្រាសប្រេងប្រទាលពិមានរាជ និង ក្រុមហ៊ុន Brain Scan Cambodia៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

គ្រាន់​តែ​ចេះ​ភាសា​បរទេស​ទាំង​៤​នេះ​ អ្នក​នឹង​អាច​រក​លុយ​បាន​កាន់​តែ​ច្រើន​

​​កម្រង​គំនិត​សំខាន់ៗ​ ដែល​អ្នក​គួរ​រៀន​សូត្រ​ពី​ ​សូក្រាត​ (Socrates) អ្នក​ប្រាជ្ញ​របស់​ក្រិក​

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728