អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > សាលាមតេយ្យលំដាប់ថ្នាក់អន្តរជាតិ ទទួលស្គាល់ជាង ២០ប្រទេសមានវត្តមានជាផ្លូវការ នៅកម្ពុជា

សាលាមតេយ្យលំដាប់ថ្នាក់អន្តរជាតិ ទទួលស្គាល់ជាង ២០ប្រទេសមានវត្តមានជាផ្លូវការ នៅកម្ពុជា

សាលាមតេយ្យកម្រិតថ្នាក់ស្ដង់ដារអន្តរជាតិ ដែលមានស្ដង់ដារសិក្សារៀបចំដោយសាកលវិទ្យាល័យ ឃីងស្តុន (KINGSTON UNIVERSITY) ជាសាកលវិទ្យាល័យចំណាត់ថ្នាក់លេខមួយនៅប្រទេសអង់គ្លេសមានជំនាញខាងបណ្ដុះបណ្ដាលកុមារដំណាក់កាលដំបូង គឺសាលាមតេយ្យអង់គ្លេសអន្តរជាតិភីងហ្គូ Pingu’s English School ដែលត្រូវបានទទួលស្គាល់ជាង ២០ប្រទេស​ជុំវិញពិភពលោក និងមានសាខាចំនួន ១៦៥សាលានៅទូទាំងពិភពលោក ទើបតែបានបើកសម្ភោធដំណើរការជាផ្លូវការនៅកម្ពុជាកាលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ។

លោកស្រី សៀង សុដានីន នាយិកាសាលាមតេយ្យអង់គ្លេសអន្តរជាតិភីងហ្គូ Pingu’s English School ប្រចាំនៅកម្ពុជា បានទិញសិទ្ធិអាជីវកម្មសាលាអន្តរជាតិនេះចូលមកកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០១៨។ លោកស្រី បានសម្ដែងនៅសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំងនៅក្នុងឱកាសនៃការបើកសម្ពោធដាក់ឲ្យដំណើរការនៅសាលានេះ ដោយលោកស្រីបានលើកឡើងថា សាលាមតេយ្យអង់គ្លេសអន្តរជាតិភីងហ្គូ ជាសាលាដែលមានកម្មវិធីសិក្សាផ្អែកលើមូលដ្ឋាននៃការលេងកម្សាន្ត និងមានការបង្រៀនដោយគ្រូជនជាតិដើមអាមេរិកកាំង ដោយមានសិស្សមិនលើសពី១៥នាក់ឡើយនៅក្នុងថ្នាក់និមួយៗ។

ថ្លែងនៅក្នុងឱកាសនៃការបើកសម្ភោទនេះផងដែរ លោកជំទាវ គឹម សុថានី រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍លើកឡើងថាបច្ចុប្បន្នសាលាមតេយ្យសិក្សានៅកម្ពុជាយើងមានប្រមាណជាជាង ៧ ០០០សាលា ដែលក្នុងនោះផងដែរមានសាលាមតេយ្យឯកជនប្រមាណជា ៤៥០សាលា ហើយចំណោមនោះគឺមានសាលាភីងហ្គូជាសាលាដែលមានស្ដង់ដារនៃការអប់រំខ្ពស់។

លោកជំទាវបានមានប្រសាសន៍បន្តថា ការអប់រំដែលមានសារៈសំខាន់បំផុតសម្រាប់ជីវិតរបស់មនុស្សគឺការអប់រំនៅពេលដែលកុមារនៅតូច គឺមានន័យថាការអប់រំកុមារចាប់ពីពេលដែលគេកើតរហូតដល់ក្រោមអាយុ៦ឆ្នាំ ហើយតាមរយៈការសិក្សាស្រាវជ្រាវ បានបង្ហាញថាក្នុងកំឡុងពេល១០០០ថ្ងៃក្រោយពិចាប់កំណើតគឺជាដំណាក់ការដែលលូតលាស់ខ្លាំងបំផុត សរីរាង្គនិងសតិបញ្ញារបស់កុមារគឺលូតលាស់លើសពីមនុស្សធម្មតារហូតដល់២ទៅ៣ដង។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាខាងលើ បានឱ្យដឹងថា សាលាមត្តេយ្យនេះមានទទួលសិស្សឱ្យចូលរៀនចាប់ពីអាយុ ១.៨ ឆ្នាំដល់ ៦ឆ្នាំ ហើយកម្មវិធីសិក្សាមានបីភាសាគឺ អង់គ្លេស ខ្មែរ និងចិន។ ស្របពេលនឹងការបើកសម្ពោធនេះដែរ សាលាបានបញ្ចុះតម្លៃ ២៥%លើតម្លៃសិក្សា និងកញ្ចប់សិក្សាពិសេសពេញមួយឆ្នាំ ដែលផ្ដល់ជូន ១០០%លើការចុះឈ្មោះ រដ្ឋបាល សម្ភារៈសិក្សា ខោអាវ អាហារសម្រន់ និងទស្សនៈកិច្ចសិក្សារហូតដល់ចុងខែនេះ។

គួរបញ្ជាក់ផងដែរថា Pingu’s English School  ត្រូវបានទិញសិទ្ធិយកមកបង្រៀនភាសាអង់គ្លេសនៅក្នុងកម្មវិធី ទូរទស្សន៍ពីក្រុមហ៊ុនHIT Entertainment Limited កាលពីខែកុម្ភៈឆ្នាំ២០១៨ ហើយក្រោយមកក៏ទទួលបានពានរង្វាន់​កម្មវិធី​ទូរទស្សន៍ TV show ដែលទទួលបានការស្រលាញ់និងគាំទ្រយ៉ាងច្រើនពីកុមារ និងអាណាព្យាបាល និងត្រូវបានជ្រើសរើសក្នុងការបង្ហាញទៅកាន់សាកលលោកជាសាលាដែលមានសិលធម៌​ខ្ពស់៕

អត្ថបទ៖ ស្រីរ័ត្ន​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930