អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > រឿងរ៉ាវ​​មិន​នឹក​ស្មាន​ដល់​ ​១៣ យ៉ាង​​នៃ​ការងារ​​ ​កំពុង​ជះឥទ្ធិពល​​​ខ្លាំង​ដល់​​មនុស្ស​ជុំវិញ​ពិភពលោក​​

រឿងរ៉ាវ​​មិន​នឹក​ស្មាន​ដល់​ ​១៣ យ៉ាង​​នៃ​ការងារ​​ ​កំពុង​ជះឥទ្ធិពល​​​ខ្លាំង​ដល់​​មនុស្ស​ជុំវិញ​ពិភពលោក​​

តើ​​ក្នុង​មួយ​ឆ្នាំ​អ្នក​ចំណាយ​ពេល​ធ្វើ​​ដំណើរ​ទៅ​កន្លែង​ការងារ​ប៉ុន្មាន​ម៉ោង?
ក្នុង​មួយ​ឆ្នាំ​តើ​អ្នក​​ទទួល​បាន​ប្រាក់​ចំណូល​ប៉ុន្មាន​ពី​ការងារ​របស់​អ្នក​?
តើ​អ្នក​ធ្វើ​ការ​ប៉ុន្មាន​ម៉ោង​នៅ ក្នុង​មួយ​ឆាក​ជីវិត​របស់​អ្នក?
ហេតុ​អ្វី​អ្នក​ត្រូវ​​ប្តូរ​កម្លាំងកាយ និង​ចំណេះ​ដើម្បី​ប្រាក់​ខែ​ទាំង​នោះ?

ចម្ងល់​ទាំង​នេះ នឹង​ត្រូវ​បាន​​ផ្តល់​ជូន​នូវ​ចម្លើយ​ដ៏​គួរឲ្យ​​ភ្ញាក់ផ្អើល​ខាងក្រោម​នេះ​ដែល​គេ​ទើប​នឹង​រក​ឃើញ​ថា ការងារ​​​ប្រចាំ​ថ្ងៃ​បាន​​ជះឥទ្ធិពល​អ្វី​ខ្លះ​ដល់​មនុស្ស​ភាគ​ច្រើន។

១.ជា​មធ្យម​ប្រជាជន​អាមេរិក​​បាន​ចំណាយ​ពេល ៩០ ០០០ ម៉ោង​​​ក្នុង​មួយ​ជីវិត​​លើ​ការងារ​ រ​បស់​ពួកគេ។​

២.៨៧% នៃ​ប្រជាជន​អាមេរិក​បាន​និយាយ​ថា ពួកគេ​គ្មាន​មហិច្ឆតា​​​ ឬ ប្ដេជ្ញា​ចិត្ត​​ខ្ពស់​​ដើម្បី​​ការងារ​របស់​ពួកគេ​​ឡើយ។

៣.ចំណែក​​បុគ្គលិក​ ៨០% ដែល​មាន​ការងារ​​ធ្វើ​បាន​សារភាព​ថា ពួកគេ​មិន​ពេញ​ចិត្ត​នឹង​ការងារ​បច្ចុប្បន្ន​របស់​គេ​ឡើយ។

៤.អ្នក​ដែល​បាន​រៀបការ​ជា​មួយ​នឹង​មនុស្ស​ដែល​វក់វី​នឹង​ការងារ​បាន​និយាយ​ថា ខ្លួន​​ចាប់​ផ្តើម​មាន​​អារម្មណ៍​តប់ប្រមល់ ច្របូកច្របល់ និង​មាន​អារម្មណ៍​ថា ជីវិត​អាពាហ៍ពិពាហ៍​​ឈាន​ទៅ​រក​ការ​លែងលះ។

៥.១ភាគ៣ នៃ​​អ្នក​កាន់​តំណែង​ជា​អ្នក​គ្រប់គ្រង (Manger) នៅ​អង់គ្លេស​និយាយ​ថា ពួកគេ​បាន​បាត់បង់​ភាព​សប្បាយ​រីករាយ​ដោយសារតែ​ការងារ។

៦.ក្នុងចំណោម​​អ្នក​គ្រប់គ្រង​ខាងលើ​ជិត ៦០% ​ក៏​បាន​សារភាព​ដែរ​ថា ការងារ​បាន​ធ្វើ​ឲ្យ​ពួកគេ​គេង​មិន​លក់។

៧.ជា​មធ្យម​ពលរដ្ឋ​អាមេរិក​បាន​ចំណាយ​ពេល​ជាង ១០០ ម៉ោង ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ការងារ​របស់​ពួកគេ។

៨.១ភាគ៤​នៃ​​ពលរដ្ឋ​​អាមេរិក​និយាយ​ថា ការងារ​ជា​​មូលហេតុ​​ធំជាង​គេ​បំផុត​ទី១ ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​ជំងឺ​ស្តេ្រស។

៩.នៅ​អាមេរិក ជំងឺ​ស្រ្តេស​ត្រូវ​បាន​គេ​រក​ឃើញ​ថា គឺ​ជា​មូលហេតុ​សំខាន់​ទី​៥ ដែល​នាំ​ពួកគេ​ឆាប់​ស្លាប់។

១០.នៅ​ជប៉ុន​វិញ មាន​មនុស្ស​រាប់រយ​អ្នក​បាន​​ស្លាប់​ជា​រៀងរាល់​ឆ្នាំ​​ដោយសារតែ​ធ្វើ​ការ​លើស​​ម៉ោង។ នេះ​បាន​ធ្វើ​ឲ្យ​ពួកគេ​មួយ​ចំនួន​សម្លាប់​ខ្លួន ឬ​ក៏​ស្លាប់​នៅ​កន្លែង​ការងារ​តែម្តង។

១១.ពលរដ្ឋ​អាមេរិក​ជិត​ពាក់​កណ្តាល​បាន​ឡើង​ទម្ងន់​ដោយសារតែ​​ការងារ​ក្នុង​នោះ ២៦% បាន​ឡើង​ទម្ងន់ ១០ ផោន ៤,៥ គីឡូក្រោម​) និង ១១% ផ្សេង​ទៀត​បាន​ឡើង​ទម្ងន់​ច្រើន​ជាង​ ២០​ផោន ( ប្រហែល ៩ គីឡូក្រាម)។

១២.នៅ​ពេល​បច្ចុប្បន្ន​ពលរដ្ឋ​អាមេរិក​មាន​ពេល​សម្រាក​ប្រចាំ​ឆ្នាំ​ចំនួន ១៧ ថ្ងៃ​ក្នុង​មួយ​ឆ្នាំ​បើ​ប្រៀបធៀប​កាល ពី​ជំនាន់​មុន​ពោល​គឺ​នៅ​ទសវត្ស​ទី ៨០ និង​៩០ គឺ​មាន​រហូត​ដល់ ២០ ថ្ងៃ។ នេះ​បញ្ជាក់​ថា ពួកគេ​ត្រូវ​ធ្វើ​ការ​ច្រើន​ជាង​មុន តែ​បញ្ហា​សម្បាធ​ផ្លវ​ចិត្ត​ក៏​កាន់​តែ​ច្រើន​ជាង​មុន​ដែរ។

១៣.ភាគច្រើន​អ្នក​ធ្វើ​ការ​ទាំង​នោះ​មិន​បាន​​ប្រើ​ថ្ងៃ​ឈប់​សម្រាក​របស់​គេ​ទាំង​​អស់​នោះ​ឡើ​យ។ ក្រសួង​ការងារ​របស់​ខ្លួន​បាន​រក​ឃើញ​ថា ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ ៧០៥ លាន​ថ្ងៃ​បាន​នៅ​សល់​ដោយ​សារ​ពលរដ្ឋ​មាន​ការងារ​​ធ្វើ​​ប្រើប្រាស់​មិន​អស់។ នេះ​ដោយសារ​ពួកគេ​យល់​ថា វា​ជា​រឿង​​មួយ​គ្មាន​សីលធម៌​​ដែល​ត្រូវ​ដាក់​ច្បាប់​សុំ​ឈប់​សម្រាក​ឲ្យ​អស់​ថ្ងៃ​ទាំង​នោះ៕

ប្រភព៖ businessinsider

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចំណុច​ខុស​គ្នា​សំខាន់ៗ​​​រវាង​គំនិត​​អ្នក​មាន​ ​និង ​គំនិត​អ្នក​ក្រ​ ​នំា​ឲ្យ​មាន​វាសនា​ផ្សេង​គ្នា​

​​គន្លឹះ​សំខាន់ៗ​ដែល​អ្នក​ត្រូវ​ចាំ​​​​ដាច់ខាត​ ​ដើម្បី​​ធ្វើ​ជំនួញ​​​ដោយ​ជោគជ័យ​ ​ទោះបីជា​​មាន​ដើមទុន​តិចតួច​ក្តី​!

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

អត្ថបទពាណិជ្ជកម្ម​

Cambodia Green Will Festival បានវិលមកជួបលោកអ្នកសារជាថ្មី តើមានអ្វីប្លែក? តោះអាន!!!

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031