អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > លោក ហ៊ុយ សំបូរ នាយកសាលាភាសាអង់គ្លេស ECE៖ ៥​ចំណុច​ដែល​អាណា​ព្យាបាល​ត្រូវ​គិតគូរ​​បើ​សម្រេច​​ចិត្ត​ឲ្យ​កូន​រៀន​សាលា​ឯក​ជន

លោក ហ៊ុយ សំបូរ នាយកសាលាភាសាអង់គ្លេស ECE៖ ៥​ចំណុច​ដែល​អាណា​ព្យាបាល​ត្រូវ​គិតគូរ​​បើ​សម្រេច​​ចិត្ត​ឲ្យ​កូន​រៀន​សាលា​ឯក​ជន

បច្ចុប្បន្ននេះ នៅ​កម្ពុជា​​សាលា​រៀន​ឯក​ជន​​កំពុង​តែ​រីក​​ចម្រើន​ឡើង​​យ៉ាង​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់។ ទន្ទឹម​គ្នា​នោះ​​ផង​ដែរ ឪពុក​ម្ដាយ​និង​អណាព្យាបាល ​មួយ​ចំនួន​ដែលមាន​ការ​មមាញឹក​នឹង​ ការ​ងារ​​​កំពុង​តែ​មាន​ទំនោរ​ទៅ​លើ​ការ​បញ្ជូន​កូនៗ​របស់​ខ្លួន​ឲ្យ​ទៅ​សិក្សា​នៅតាម​​សាលា​ឯក​ជន​ ដោយក្ដី​​រំពឹង​ពី​ការ​មើល​ថែ​ទាំ​ដិត​ដល់​ពី​សំណាក់​សាលា​​មក​លើ​កូនៗ។ ស្រប​គ្នា​នោះ​ដែរ​លោក​ ហ៊ុយ សំបូរ នាយក​សាលាភាសាភាសាអង់គ្លេស ECE​ បាន​ផ្ដល់​អនុសាសន៍​​ដល់​អាព្យាបាល​ដែល​មាន​បំណង​ជ្រើស​រើស​សាលា​ឯក​ជន​សម្រាប់​បុត្រធីតា​​ឲ្យ​គិត​នូវ​ចំណុច​សំខាន់​ចំនួន​ ៥​ខាងក្រោម​នេះ​សិន៖

ទី១ សូម​កុំ​មើល​សាលា​តែ​សម្បក​ក្រៅ​៖ អាណាព្យា​បាល​គួរ​មើល​ពី​ស្ថាន​ភាព​ខាង​ក្នុង​របស់​សាលា​ ថា​តើ​សាលា​មាន​គោលការណ៍​នៃ​ការ​គាំ​ពារ​កុមារ​ដែរ​ឬទេ? ដែល​វា​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ក្នុង​ការ​ចូល​រួម​គាំពារ​បុត្រ​ធីតា​ពី​ការ​រំលោភ​បំពាន​ផ្លូវ​អារម្មណ៍ និង​ផ្លូវ​កាយ។

ទី២ ​សម្ភារៈ​ឧបទេស​ និង​គ្រូ៖ ក្នុង​នាម​ជា​ឪពុក​ម្ដាយ ​ឬ​អណាព្យាបាល​មិន​ត្រូវ​ខ្លាច​ក្នុង​ការ​ស្នើ​សុំ​សាលា​ចូល​មើល​ថ្នាក់​រៀន​របស់​កូន​ឡើយព្រោះ​សម្ភារៈ​ឧបទេស​ក៏​ជា​ផ្នែក​មួយ​ដែល​សំខាន់​ដែរ មួយ​វិញ​ទៀត​ត្រូវ​មើលទៅ​លើ​គ្រូបង្រៀន ជូន​កាល​សាលា​ខ្លះ​មិន​មាន​សម្ភារៈ​ឧបទេស​សម្បូរ​បែប​មែន​ប៉ុន្តែ​គេ​មាន​គ្រូ​ដែល​មាន​ជំនាញ​និង​ចេះ​ច្នៃ​​ប្រឌិត​ខ្ពស់។

ទី៣ កម្មវិធី​សិក្សា៖ ត្រូវ​មើល​ថា​តើ​សាលា​មាន​កម្មវិធី​សិក្សា​អ្វី​ខ្លះ ហើយ​ក្នុង​មួយ​ថ្ងៃ​រៀន​ប៉ុន្មាន​ម៉ោង​ តើ​ក្នុង​ម៉ោង​និមួយ​ៗរៀន​ពី​អ្វីខ្លះ មាន​កម្មវិធីគោល​ឬកម្មវិធី​បំណិន​ជីវិត​នានា​ដែល​យើង​គិត​ថា​អាច​ជួយ​កូនៗ​យើង​ឲ្យ​យល់​ដឹង​ពី​ពិភព​លោក​ឲ្យ​បាន​ច្រើនឬទេ។

ទី៤​ ចេះ​ប្រៀប​ធៀប​សាលា៖ អាណាព្យាបាល​មួយ​ចំនួន​មាន​លទ្ធភាព​ត្រឹម​តែសាលា​តម្លៃ​មធ្យម ប៉ុន្តែ​អាណា​ព្យាបាល​មួយ​ចំនួន​ទៀត​ដែល​មាន​ធន​ធាន​គឺ​ទាម​ទា​រតែ​សាលា​ដែល​មាន​តម្លៃ​ថ្លៃ​ ប៉ុន្តែ​យើង​ត្រូវ​គិត​ថា​វាមាន​ទាំង​គុណ​សម្បិត្ត​និងគុណ​វិបត្តិ​ព្រោះ​ថា សាលា​ខ្លះ​គាត់​មាន​ទាំង​គុណ​ភាព​និង​តម្លៃ​ដែល​អាច​ទទួល​យក​បាន ដូច្នេះ​ការ​ជ្រើស​រើស​សាលា​ដែល​មាន​តម្លៃ​អាចទទួល​យក​បាន​និង​មាន​ទាំង​គុណភាពគឺអាច​ជួយ​ច្រើន​ដល់​អណាព្យាបាល ប៉ុន្តែ​ក៏​មិន​ត្រូវ​ជ្រើស​សាលា​ដែល​ថោក​ពេក​ដែរ។

ទី៥ មើល​ទៅ​លើ​សុវត្ថិភាព​របស់​កុមារ៖ មើល​ទៅ​លើ​បរិស្ថាន​ជុំ​វិញ​របស់​សាលា ថា​តើ​កន្លែង​សិក្សា​របស់​គាត់​មាន​កន្លែង​ណា​ដែល​អាច​បង្កគ្រោះ​ថ្នាក់​ដល់​គាត់​ដែរ​ឬទេ​ ដូច​ជា​មាន​កន្លែង​ដែល​អាច​ធ្វើ​ឲ្យ​គាត់​ដួល ឬ​ក៏​មានសុវត្ថិភាព​ដែរ​ទេ​ពេល​ឆ្លង​ថ្នល់៕

អត្ថបទ៖ ជួប ស្រីរ័ត្ន

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

ហេតុផល​ ៧ យ៉ាង​ដែល​​និស្សិត​ទទួល​បាន​និទ្ទេស​ “C” ​គឺ​ជា​បុគ្គល​ជោគជ័យ​បំផុត​ក្នុង​​លោក​

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អ្វីទៅជា គំនិតធុរកិច្ច (Business Ideas)? ចង់​ដឹង ​នាំគ្នា​ចូលរួម​សិក្ខាសាលាអំពីប្រធាន​នេះ!

AMK ផ្អាកដំណើរការប្រតិបត្ដិការហិរញ្ញវត្ថុ​​​បណ្ដោះ​អាសន្ន ៤ថ្ងៃ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31