អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > លោក ហ៊ុយ សំបូរ នាយក​សាលា​ភាសា​អង់គ្លេស ​ECE៖ ១០​គន្លឹះ​ក្នុង​រៀនភាសា​អង់​គ្លេស​ពូកែ​ចំណាយ​ពេល​តិច​និង​ចំណេញ​ថវិកា

លោក ហ៊ុយ សំបូរ នាយក​សាលា​ភាសា​អង់គ្លេស ​ECE៖ ១០​គន្លឹះ​ក្នុង​រៀនភាសា​អង់​គ្លេស​ពូកែ​ចំណាយ​ពេល​តិច​និង​ចំណេញ​ថវិកា

ការ​ពង្រឹង​ការ​រៀន​ភាសា​អង់គ្លេស​ឲ្យ​មាន​ភាព​ស្ទាត់​ជំនាញ​គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ឡើយ ព្រោះ​ជា​ទូទៅ​ការ​រៀន​ភាសាបរទេស​គឺ​ត្រូវ​ការ​ចំណាយ​ពេល​វេលា​និង​ថវិកា​ច្រើន ក្នុង​នោះ​លោក ហ៊ុយ​សំបូរ នាយក​សាលា​ភាសា​អង់គ្លេស​ ECE​បាន​ចែក​រំលែក​នៅ​គន្លឹះ​ចំនួន​ ១០​ នៅ​ក្នុង​ការ​រៀន​ភាសា​អង់គ្លេស​ឲ្យ​ឆាប់​ចេះ​ដោយ​ចំណាយ​ពេល​តិច​និង​ចំណេញ​ថវិកា។

ទី១​ មាន​គោល​ដៅ​ច្បាស់​លាស់​ក្នុង​ការ​រៀន​ភាសា៖ យើង​ត្រូវ​មាន​គោល​ដៅ​សម្រាប់​ខ្លួន​ឯង​ថា​តើ​យើង​រៀន​ភាសា​អង់​គ្លេស​ដើម្បីអ្វី​ មនុស្ស​មួយ​ចំនួន​គ្រាន់​តែ​មាន​ចិត្ត​ចង់​រៀន​ភាសា​អង់គ្លេស​ ដូច្នេះ​គ្រាន់​តែ​ហេតុ​ផល​ចង់​រៀន​ពេល​ខ្លះ​​វា​ធ្វើ​ឲ្យ​ចង់​រៀន​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ ដូច្នេះ​បើ​គាត់​រៀន​ដោយ​គ្មាន​គោដៅ​ទេ​វា​នឹង​ធ្វើ​ឲ្យ​ពួក​គាត់​ចំណាយ​ពេល​ឥត​ប្រយោជន៍។
ទី​២ រក​កម្មវិធី​សិក្សា​ណា​ដែល​ខ្លួន​ពេញ​ចិត្ត៖ បើ​សិន​ជា​អ្នក​មិន​សូវ​ពូកែ​ភាសា​អង់គ្លេស​ទេ​ប៉ុន្តែ​បែ​ជា​ជ្រើស​យក​សៀវភៅ​ដែល​ពិបាក​មក​អាន​នោះ​និង​ធ្វើ​អ្នក​មាន​អារម្មណ៍​ថា​ធុញ​ទ្រាន់​មិន​ខាន​ ដូច្នេះ​បើ​មិន​ចង់​ខ្ជិល​ក្នុង​ការ​រៀន​ត្រូវ​ជ្រើស​រើស​សៀវ​ភៅ​ឬ​កម្មវិធី​សិក្សា​ណា​ដែល​ចូល​ចិត្ត។
ទី៣ ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ៖ បន្ទាប់​ពី​កំណត់​គោល​ដៅ​ហើយ​អ្នក​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ថា​តើ​ក្នុង​មួយ​ថ្ងៃ​យើង​ត្រូវ​រៀន​ភាសា​អង់គ្លេស​ប៉ុន្មាន​ម៉ោង​មិន​មែន​ចេះ​តែ​រៀន​ទៅ​តាម​ការ​នឹក​ឃើញ​នោះ​ទេ ដូច្នេះ​អ្នក​ត្រូវ​ទំនួល​ខុស​ត្រូវ​ចំពោះ​ការ​សិក្សា​របស់​ខ្លួន​ឯង។
ទី​៤ ត្រូវ​អាន​ឲ្យ​បាន​ច្រើន៖ ការ​អាន​គឺ​ពិត​ជា​អាច​ជួយ​យើង​បាន​ច្រើន​ណាស់​ ព្រោះ​ការ​អាន​អាច​ធ្វើ​ឲ្យ​អ្នក​ចេះ​ទាំង​ពាក្យ​និង​វេយ្យករ​ផ្សេងៗ​ ព្រម​ទាំង​ជួយ​ពង្រីក​ចំណេះ​របស់​អ្នក​និង​បង្កើន​ការ​ចងចាំ​ផងដែរ។
ទី​៥ ស្ដាប់​ភាសា​អង់គ្លេស​ឲ្យ​បាន​ច្រើន៖ បើ​អ្នក​ចង់​ឆាប់​ចេះ​ភាសា​អង់​គ្លេស​គួរ​រៀន​ស្ដាប់​ឲ្យ​បាន​ច្រើន​ ប៉ុន្តែ​កុំ​ស្ដាប់​អ្វី​ដែល​ពិបាក​ៗ មាន​ន័យ​ថា​បើ​អ្នក​ចូល​ចិត្ត​ស្ដាប់​ចម្រៀង​អ្នក​អាច​ស្ដាប់​ចម្រៀង​ឬ​មួយ​ក៏​ស្ដាប់​វិទ្យុ​ភាសាអង់​គ្លេស​ ដែល​ជួយ​ធ្វើ​ឲ្យ​អ្នក​ស៊ាំ​និង​ការ​ស្ដាប់​ភាសា​។
ទី៦ អនុវត្ត៖ បើ​អ្នក​ចង់​ខ្លាំង​ផ្នែក​ភាសា​អ្នក​ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​ច្រើន មាន​ន័យ​ថា​បើ​អ្នក​រៀន​ភាសា​អង់គ្លេស​អ្នក​មិន​ត្រូវ​ខ្លាច​នៅ​ក្នុង​ការ​ប្រើ​ភាសាអង់គ្លេស​ទេ គឺ​បើ​អ្នក​ចេះ​ប៉ុណ្ណា​អ្នក​គួរ​តែ​និយាយ​ប៉ុណ្ណោះ​មក​ដោយ​កុំ​បារម្ភ​ខ្លាច​ខុស ក្រៅ​ពី​ការ​និយាយ​អ្នក​ក៏​អាច​អនុវត្ត​បាន​តាម​រយៈ​ការ​លេង​ហ្វេសប៊ុក​ដូច​ជា​ការ​សរសេរ​ពាក្យ​ផ្សេងៗ​ជា​ដើម។

ទី​៧ មើល​ភាព​យន្ត​បរទេស​ដែល​មាន​ Subtitle៖ អ្នក​គួរ​មើល​ភាព​យន្ត​បរទេស​ណា​ដែល​មាន​subtitle​ដូច្នេះ​អ្នក​អាច​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​បាន​ការ​ពាក្យ​ពេជន៍​បាន ដំបូង​អ្នក​អាច​និង​ពិបាក​ប៉ុន្តែ​យូរ​ទៅ​អ្នក​និង​អាច​មើល​បាន​ដោយ​មិន​បាច់​ប្រើ​ Subtitle។
ទី៨ ត្រូវ​ផ្តោត​ទាំង​ ៤​ផ្នែក​នៅ​ក្នុង​ការ​រៀន​ភាសា៖ មាន​ដូច​ជា​ការ​សរសេរ​ អាន ស្ដាប់​ និង​និយាយ​ មាន​ន័យ​ថា​បើ​អ្នក​ខ្សោយ​ការ​និយាយ​អ្នក​ចាំ​បាច់​ត្រូវ​តែ​ផ្ដោត​សំខាន់​តែ​ទៅ​លើ​ការ​និយាយ​តែ​មួយ​មុខ​នោះ​ទេ ពោល​គឺ​អ្នក​ត្រូវ​ធ្វើ​ឲ្យ​ចំណុច​ទាំង​៤​នេះ​ដើរ​ទន្ទឹម​គ្នា។

ទី៩ រក​សាលា​ដែល​ត្រូវ​នឹង​ធនធាន​ហិរញ្ញវត្ថុ​របស់​យើង៖ សូម​កុំ​គិត​ថា​ទាល់​តែ​សាលា​ថ្លៃ​ទើប​អាច​ឲ្យ​យើង​ពូកែ​បាន ដោយ​ឡែក​អ្នក​ត្រូវ​គិត​ឡើង​វិញ​ថា​សាលា​នៅ​ក្នុង​ប្រទេស​យើង​សព្វ​ថ្ងៃ​មាន​ច្រើន​ដែល​អាច​ឲ្យ​យើង​ប្រៀប​ធៀប​គ្នា​បាន។
ទី១០ រក​សាលា​ណា​ដែល​រៀន​ផ្ទាល់​ជា​មួយ​គ្រូ​បរទេស៖ ការ​រៀន​ភាសា​និង​ប្រើ​ប្រាស់​ជា​មួយ​ជន​បរទេស​ផ្ទាល់​នឹង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​មាន​ភាព​ស្ទាត់​ជំនាញ​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​ភាសា​ ព្រោះ​វា​ត្រូវ​គ្នា​នៅ​ក្នុង​បរិបទ​៕


អត្ថបទ៖ ជួប ស្រីរ័ត្ន

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31