អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > បុគ្គលជោគជ័យតែងតែមានទម្លាប់ទាំងនេះរៀងរាល់សប្ដាហ៍

បុគ្គលជោគជ័យតែងតែមានទម្លាប់ទាំងនេះរៀងរាល់សប្ដាហ៍

វាតែងតែមានលក្ខណៈអ្វីមួយដែលជំរុញមនុស្សឲមានភាពជោគជ័យ។ ដើម្បីមានភាពជោគជ័យ អ្នកត្រូវតែមានសកម្មភាពចំពោះវា។ តើអ្នកអាចធ្វើដូចម្តេច ដើម្បីទទួលបានផលច្រើន? មនុស្សភាគច្រើនចូលចិត្តប្រើប្រាស់ថ្ងៃចុងសប្តាហ៏ ទៅលំហែកាយ អ្នកជោគជ័យប្រើប្រាស់វាទៅធ្វើផ្សេង។ ខាងក្រោមនេះជាទម្លាប់ខ្លះៗរបស់បុគ្គលជោគជ័យសម្រាប់អ្នកអាន អាចរៀនសូត្របន្ត និង អនុវត្តន៍៖

១) ពួកគាត់ងើបពីព្រលឹម៖ មនុស្សភាគច្រើនប្រហែលគេងដល់ថ្ងៃចាំងគូទ។ តែ អ្នកជោគជ័យមិនធ្វើអញ្ចឹងនោះទេ។ ពួកគេងើបពីព្រលឹមពីព្រោះថាពួកគេដឹងថាពេលវេលាគឺមានតម្លៃនិងមិនសមខ្ជះខ្ជាយ។

២) ពួកគេអាន៖ មនុស្សជោគជ័យអានដើម្បីពង្រីកចំណេះដឹងរបស់ពួកគេនិងតាមដានពីសង្គម។

៣) ពួកគេចំណាយពេលទៅគិតរឿងសារឡើងវិញ៖ មនុស្សជោគជ័យប្រើប្រាស់ចុងសប្តាហ៏ទៅគិតរឿងដែលពួកគេបានធ្វើកន្លងមក តើមានចំណុចអ្វីដែលពួកគេអាចធ្វើប្រសើរជាងនេះដែរឬទេ។

៤) ធ្វើអ្វីដែលគេចូលចិត្ត៖ មនុស្សជោគជ័យដឹងថាការខំខិតសម្រេចក្តីសុបិនមិនមានន័យថាពួកគេត្រូវចោលអ្វីដែលពួកគេចូលចិត្តឡើយ។ ពេលវេលាចុងសប្តាហ៏ផ្តល់ឱកាសដល់ពួកគេក្នុងការធ្វើអ្វីដែលពួកគេចូលចិត្ត៕

ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.success.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

មនុស្សឆ្លាត តែងប្រើវិធីបែបនេះយកឈ្នះអ្នកដទៃ ដោយមិន​ចាច់​ឈ្លោះ​តឹង​សរសៃ​ក!

ពាក្យ​ ១៧​​ឃ្លា​ដែល​​​ «បុគ្គលិក​​​ល្អ​» មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

អត្ថបទពាណិជ្ជកម្ម​

ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯក Tiger Street Football Festival 2019 នៃមណ្ឌលខេត្តកំពង់ចាម

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728