អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ហេតុអ្វី​អ្នក​គួរ​សន្សំ​លុយ​​មួយ​ផ្នែក​សម្រាប់​​ប្រើប្រាស់​​ពេល​​ជួប​គ្រា​​អាសន្ន?

ហេតុអ្វី​អ្នក​គួរ​សន្សំ​លុយ​​មួយ​ផ្នែក​សម្រាប់​​ប្រើប្រាស់​​ពេល​​ជួប​គ្រា​​អាសន្ន?

ថវិកា​សង្គ្រោះ​បន្ទាន់ ( Emergency Fund) គឺ​ជា​ថវិកា​មួយ​ដោយឡែក​ក្រៅ​ពី​ប្រាក់​សន្សំ​ទូទៅ (Personal Saving Money)។ ថវិកា​នេះ​គឺ​ជា​ទូទៅ​ត្រូវ​ប្រើ​នៅ​ពេល​មាន​បញ្ហា​ចៃដន្យ​ណា​មួយ​កើត​ឡើង​ហើយ​ត្រូវ​បាន​គេ​វាយតម្លៃ​ថា វា​អាច​ជួយ​ឲ្យ​អ្នក​មាន​លុយ​ចាយ​គ្រប់គ្រាន់​នៅ​ក្នុង​រយៈពេល​៥ ទៅ ៦ ខែ​ទៅ​មុខ​ទោះបី​ជា​អ្នក​គ្មាន​ចំណូល​ក៏ដោយ។ ជា​​គោលការណ៍​របស់​អ្នក​ជំនាញ​​គ្រប់គ្រង​ហិរញ្ញវត្ថុ បាន​ផ្តល់​ដំបូន្មាន​ថា គ្រួសារ ឬ​បុគ្គល​គ្រប់រូប​គួរ​មាន​ថវិកា​មួយ​ផ្នែក​ក្រៅ​ពី​ប្រាក់​សន្សំ​ផ្ទាល់​ខ្លួន​សម្រាប់​ប្រើប្រាស់​ពេល​មាន​ករណី​ចាំបាច់​ណា​មួយ​​កើត​មាន​ឡើង​​ក្នុង​គោលដៅ​ដើម្បី​កុំ​ឲ្យ​ធ្លាក់​ចូល​ក្នុង​វិបត្តិ​បំណុល​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។

ហេតុអ្វី​អ្នក​ត្រូវ​មាន​ប្រាក់​សន្សំ​មួយ​នេះ? ខាងក្រោម​នេះ​ជា​មូលហេតុ​សំខាន់ៗ​ដែល​អ្នក​គួរ​ស្វែង​យល់៖​

១.អ្នក​ស្ថិត​ក្នុង​ស្ថានភាព​មាន​បំណុល
​នៅ​ពេល​អ្នក​កំពុង​មាន​បំណុល​ក្នុង​ដៃ អ្នក​គួរតែ​លៃលក​សន្សំ​ប្រាក់​មួយ​ផ្នែក​ទៀត​សម្រាប់​ទុក​ជា​ថវិកា​សង្គ្រោះ​បន្ទាន់​​ (Emergency Fund)។ នេះ​គឺ​ដើម្បី​ជៀសវាង​ថា នៅ​ពេល​អ្នក​ជួប​បញ្ហា​លុយ​កាក់ ឬ​មាន​ការ​ចំណាយ​​​លើស​ខ្ទង់​កំណត់​ដោយ​ប្រកា​ណា​មួយ​​ដោយ​ចៃដន្យ​​ដូច​ជា រថយន្ត​ខូច ឬ មាន​ជំងឺ​​ត្រូវ​ព្យាបាល​ភ្លាមៗ នោះ​អ្នក​អាច​នឹង​យក​ថវិកា​នេះ​ទៅ​ប្រើប្រាស់​បាន។ នេះ​នឹង​​មិន​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​តានតឹង​ ហើយ​នៅតែ​​អាច​ផ្ដោត​លើ​ការ​រក​ប្រាក់​ផ្សេង​ទៀត​មក​ដោះ​បំណុល​បាន​ជា​ធម្មតា។

២.ប្រភព​ចំណូល​របស់​អ្នក​​មាន​តែ​មួយ​គត់
ការ​​ចំណាយ​របស់​អ្នក​នឹង​ប៉ះពាល់​ប្រសិន​បើ​អ្នក​មាន​ប្រភព​ចំណូល​តែ​មួយ​គត់ ហើយ​​មាន​បញ្ហា​មួយ​កើត​មាន​ឡើង​។ ឧទាហរណ៍​ថា ប្រភព​ចំណូល​របស់​អ្នក​នេះ​ត្រូវ​បាត់បង់ ការងារ​ត្រូវ​បាន​គេ​​បញ្ឈប់ ឬ​មាន​ជំងឺ​កើត​ឡើង​​​ភ្លាមៗ នោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ធ្លាក់​​ចូល​ក្នុង​បំណុល​តែម្តង ប្រសិន​បើ​អ្នក​មិន​មាន​ថវិកា​​​សម្រាប់​​ត្រៀម​សង្គ្រោះ​ទេ​នោះ​។ ដូច្នេះ​នៅ​ពេល​អ្នក​​ងើប​ផុត​ពី​បំណុល ហើយ​អ្នក​មាន​គ្រួសារ អ្នក​ត្រូវ​​បន្ថែម​ប្រាក់​​​សន្សំ​ថវិកា​​​​នេះ​ទុក​ត្រៀម​ចាយ​វាយ​ពេល​​មាន​បញ្ហា​កើត​ឡើង។ ​ប្រសិន​បើ​អ្នក​នៅ​លីវ​ទេ អ្នក​ត្រូវ​តែ​ប្រញាប់​សន្សំ​​កាន់តែ​ឆាប់​កាន់តែ​ល្អ។

៣.អ្នក​​មាន​ជំនួញ​ផ្ទាល់​ខ្លួន
សម្រាប់​អ្នក​ដែល​មាន​មុខ​របរ​​ផ្ទាល់​ខ្លួន វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​មាន​ថវិកា​មួយ​ផ្នែក​សម្រាប់​បណ្ដោះទាល់​ពេល​ជួប​បញ្ហា​ណា​មួយ​​កើត​ឡើង​ដោយ​ចៃដន្យ​។ អ្វី​ដែល​សំខាន់​នោះ​គឺ​នៅ​ពេល​ដែល​អ្នក​សង្កេត​ឃើញ​ថា អាជីវកម្ម​របស់​អ្នក​ចាប់​ផ្តើម​​ធ្លាក់​ចុះ​ដែល​ជា​សញ្ញាណ​មួយ​សម្រាប់​អ្នក​ត្រូវ​​ត្រៀម​ប្រាក់​មួយ​ផ្នែក​សម្រាប់​ទូទាត់​ដូច​ជា ថ្លៃ​ទឹក​ភ្លើង បុគ្គលិក និង​ការ​ចំណាយ​ផ្សេងៗ​ទៀត​ កុំ​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​បំណុល។

៤.ទិញ​ចលនទ្រព្យ ឬ​អចលនទ្រព្យ​បង់​រំលោះ​
ការ​ទិញ​ចលនទ្រព្យ ឬ អចលនទ្រព្យ​បង់​រំលោះ​​ដូច​ជា​ រថយន្ត​ ទូរស័ព្ទ ផ្ទះ ឬ ដី នេះ​ជា​ករណី​មួយ​ដែល​អ្នក​ត្រូវ​យកចិត្ត​ទុកដាក់​សន្សំ​ប្រាក់​សម្រាប់​គ្រា​មាន​អាសន្ន។ ឧទាហរណ៍​ថា អ្នក​បាត់បង់​ប្រភព​ចំណូល គ្មាន​ការងារ​ធ្វើ មាន​ជំងឺ ឬ ត្រូវ​ការ​ប្រាក់​បន្ទាន់​សម្រាប់​ដោះស្រាយ​បញ្ហា​ផ្សេងៗ នោះ​អ្នក​នឹង​អាច​យក​លុយ​ដែល​ត្រៀម​ទុក​នោះ​មក​ទូទាត់​បាន ហើយ​វា​មិន​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​ថវិកា​ដែល​អ្នក​ត្រៀម ទុក​សម្រាប់​បង់​រំលោះ​របស់​អស់​ទាំង​នេះ​ទៀត​ផង​។

៥.អ្នក​ចង់​សម្រេច​គោលដៅ​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន
ប្រសិន​បើ​អ្នក​ចង់​សម្រេច​គោលដៅ​ដែល​អ្នក​ដៅ​ទុក​ដូច​ជា ចង់​បាន​ផ្ទះ ឬ​​បើក​ជំនួញ​មួយ​នៅ​ក្នុង​រយៈពេល ៥ ឆ្នាំ ឬ ១០​ឆ្នាំ​ខាងមុខ វា​​ចាំបាច់​ហើយ​ដែល​​អ្នក​ត្រូវ​មាន​ថវិកា​សម្រាប់​សង្គ្រោះ​បន្ទាន់​នេះ។ ក្នុង​ករណី​អ្នក​​មាន​​គម្រោង​​ថា ៥ ឆ្នាំ​ ឬ ១០ ឆ្នាំ​ទៀត​អ្នក​ត្រូវ​​រក​លុយ​ឲ្យ​បាន ៥ ម៉ឺន​ដុល្លារ​ នោះ​គោលដៅ​នេះ​នឹង​បរាជ័យ​ប្រសិន​បើ​អ្នក​​មិន​​មាន​លុយ​ត្រៀម​ទុក​ព្រោះ​ហេតុការណ៍​ផ្សេងៗ​នឹង​កើត​មាន​ឡើង​នៅ​ក្នុង​អំឡុង​ពេល​​ណាមួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ត្រូវ​ដក​លុយ​ផ្សេងៗ​ក្រៅ​ពី​លុយ​សន្សំ​សម្រាប់​គ្រាអាសន្ន​មក​​ចាយ​វាយ ទីបំផុត​គម្រោង​ហិរញ្ញវត្ថុ​ត្រូវ​​ប៉ះពាល់​៕

ប្រភព៖ balance

​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31