អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ហ្វីលីពីន បញ្ជាឱ្យ​បង្កើន​ការ​នាំ​ចូលម្ហូបអាហារ​​ ដើម្បី​ទប់ទល់​នឹង​អតិផរណា

ហ្វីលីពីន បញ្ជាឱ្យ​បង្កើន​ការ​នាំ​ចូលម្ហូបអាហារ​​ ដើម្បី​ទប់ទល់​នឹង​អតិផរណា

ប្រ​ភព៖​​ Asia.nikkei.com

ដើម្បី​ទប់ទល់​នឹង អតិផរណា​ដែលកំពុងតែឡើង​ខ្ពស់ ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បញ្ជា​ឱ្យ​ភ្នាក់ងារ​រដ្ឋាភិបាល បង្កើន​ការ​នាំចូល​ម្ហូប​អាហារ ខណៈ​​ប៉ូលិស​ត្រូវ​បាន​បញ្ជា​ ឱ្យ​បង្ក្រាប​អ្នក​ជួញ​ដូរបំប៉ោង​​តម្លៃ​ទំនិញ។

ការ​កើន​ឡើង​នៃ​តម្លៃ​ទំនិញ  បាន​ក្លាយ​ជា​បញ្ហា​នយោបាយ និង​សេដ្ឋកិច្ច​ដ៏​សំខាន់ ក្នុង​ប្រទេស​ហ្វីលីពីន និង​បាន​គំរាម​កំហែង​ដល់​​ការ​គាំទ្រ​របស់​លោក Duterte ដែល​នឹង​ឈរឈ្មោះបោះឆ្នោត​​អាណត្តិ​​ថ្មី នា​ពាក់​កណ្ដាល​ឆ្នាំ​ក្រោយ​។

គេហទំព័រ Nikkei បាន​ចុះ​ផ្សាយ​ថា ដំណាំ​កសិកម្ម​ប្រទេស​ហ្វីលីពីន បាន​ការរង​ខូចខាតយ៉ាងដំណំ ដោយ​សារ​ព្យុះ​ទីហ្វុង Mangkhut កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា បើ​​ប៉ាន់ប្រមាណ​ជា​ទឹកប្រាក់​ប្រហែល ២៧ ពាន់​លានប៉េសូ ស្មើនឹង ៤៩៧ លាន​ដុល្លារអាមេរិក ដែល​នេះ​នឹង​អាច​ជំរុញ​ឱ្យ​មាន​អតិផរណា​បន្ថែម​ទៀត​។

ជុំវិញ​បញ្ហា​នេះ លោក Duterte ​បាន​ដឹកនាំ​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​បន្ថយ​ការ​រឹត​បន្តឹង​ លើ​ការ​នាំ​ចូល​អាហារ និង​លើក​កម្ពស់​ឧបសគ្គ​នានា ដើម្បី​​ឱ្យ​​មាន​ទំនិញ​ ​​ផ្គត់ផ្គង់​ភ្លាមៗ​ដល់​​អ្នកប្រើ​ប្រាស់។ ក្រុម​មន្ត្រី​ប្រទេស​​នេះ បាន​និយាយ កាល​ពី​សប្ដាហ៍​មុន​ថា ការ​ផ្លាស់​ប្ដូរ​នេះ​នឹង​លុបបំបាត់​​​ឈ្មួញ​កណ្ដាល ដែល​បំប៉ោង​តម្លៃ​​​។

លោក​ប្រធានាធិបតី ក៏​​បាន​អនុញ្ញាត​ឱ្យ​ឈ្មួញ​ឯកជន​នាំចូល​អង្ករ​ ខណៈអ្នកប្រើប្រាស់ លោកអនុញ្ញាតឱ្យនាំចូលស្ករស។ លោក Duterte បាន​បញ្ជា​ឱ្យ​​នាំចូល​ត្រី​បន្ថែម ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ដែល​មាន​ស្រាប់ និង​ពន្លឿន​ការ​ដឹកជញ្ជូន និង​ការ​ចែកចាយ ​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម។ លោក​បាន​ដឹកនាំ​នាយកដ្ឋាន​ពាណិជ្ជកម្ម និង​កសិកម្ម ដើម្បី​កាត់​បន្ថយ​គម្លាត​រវាង​តម្លៃ​កសិផល និង​លក់រាយ ហើយ​បាន​ស្នើ​សុំ​ឱ្យ​ការិយាល័យ​ស៊ើបអង្កេត​ជាតិ និង​ប៉ូលិស​ជាតិ​ហ្វីលីពីន ជួយ​កំណត់​អត្ត​សញ្ញាណ​អ្នក​រៀបចំ និង​បំប៉ោង​​តម្លៃ។

​រដ្ឋាភិបាល បាន​ឱ្យ​ដឹង​ថា តម្លៃ​ប្រភេទ​ម្ហូប​អាហារ​ មាន​ ​ត្រី សាច់ បន្លែ​ អាហារ​សមុទ្រ និង​អង្ករ ​​បាន​ឡើង​ខ្ពស់​​ ២,៤ % ​នៃ​អត្រា​អតិផរណា ៦,៤ % ​នៅ​ក្នុង​ខែ​សីហា ដែល​អត្រា​​ខ្ពស់​បំផុត ​ក្នុងរយៈ​ពេល​ជិត​មួយ​ទសវត្សរ៍។ រីឯ​តម្លៃ​ស្ករ​ស​ក្នុង​ប្រទេស​នេះ ក៏​កើន​ឡើង​ដែរ៕

 

ដោយ៖ សុវណ្ណមុនីលីតា 

ប្រភព៖ Asia.nikkei.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

មនុស្សឆ្លាត តែងប្រើវិធីបែបនេះយកឈ្នះអ្នកដទៃ ដោយមិន​ចាច់​ឈ្លោះ​តឹង​សរសៃ​ក!

ពាក្យ​ ១៧​​ឃ្លា​ដែល​​​ «បុគ្គលិក​​​ល្អ​» មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

អត្ថបទពាណិជ្ជកម្ម​

វ៉ាយប័រ (Viber) បើកដំណើរការសេវាតភ្ជាប់ទំនាកទំនងសម្រាប់អាជីវកម្មនៅកម្ពុជា

ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯក Tiger Street Football Festival 2019 នៃមណ្ឌលខេត្តកំពង់ចាម

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728