អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > IMF៖ សេដ្ឋកិច្ច​កម្ពុជា នឹង​កើន ៧,២៥ % ក្នុង​ឆ្នាំ​នេះ

IMF៖ សេដ្ឋកិច្ច​កម្ពុជា នឹង​កើន ៧,២៥ % ក្នុង​ឆ្នាំ​នេះ

ប្រ​ភព៖​​ KT/Chor Sokunthea

កាល​ពី​ថ្ងៃអង្គារ​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ឱ្យ​ដឹង​​ថា កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ​គួរ​តែ​កើននៅ​កម្រិត ៧,២៥ % ក្នុង​ឆ្នាំនេះ និង ៧ % នៅ​ឆ្នាំ​ក្រោយ។ 

លោក Jarkko Turunen ​​ដឹកនាំ ក្រុម IMF ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី ១៩ កញ្ញា ដល់ ២ តុលា បាន​ឱ្យ​ដឹង​ថា ឥណទាន​​​ធនាគារ ដែល​​ផ្ដល់​ប្រាក់​កម្ចី​​ដល់​វិស័យ​អចលនទ្រព្យ ត្រូវ​បាន​គេ​រំពឹង​នឹង​កើន​ឡើង​ប្រហែល ២០ %​ក្នុង​​ឆ្នាំ២០១៨ ​​​រួម​ជាមួយ​នឹង​គុណភាព​ឥណទាន និង​ការ​ផ្ដល់​ប្រាក់​កម្ចី​ដោយ​គ្មាន​ការ​អនុញ្ញាត ពី​សំណាក់​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ ​នៅ​តែ​បន្ត​បង្ក​ហានិភ័យ ដល់​ស្ថិរភាព​ហិរញ្ញវត្ថុ និង​ម៉ាក្រូ​សេដ្ឋកិច្ច។ នេះ​បើ​ផ្អែម​តាម​ការ​ចុះផ្សាយ​របស់ Reuters។

លោក​ Turunen បន្ត​ទៀត​​ថា ធនាគារ​ជាតិ​នៃ​កម្ពុជា​ បាន​ចាត់វិធានការ​គោលនយោបាយ​ជាច្រើន​ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​រួមមាន​ការ​ដាក់​បញ្ចូល​ ការ​ការពារ ការ​អភិរក្ស​មូលធន និង​ការ​គ្រប់គ្រង​សាច់ប្រាក់​ងាយស្រួល។

យ៉ាងណា IMF បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាលកម្ពុជា ​ពន្លឿន​កំណែ​ទម្រង់​​​ក្នុង​វិស័យ​សុខាភិបាល និង​​អប់រំ ដើម្បី​សម្រេច​បាន​​​អត្រា​កំណើន ៧ % ​ក្នុងរយៈពេល​ជាមធ្យម (ចន្លោះ ៥ ទៅ ៦ ឆ្នាំ) និង​លើក​កម្ពស់ បរិយាកាស​ពាណិជ្ជកម្ម​ ដោយ​ទម្លាក់​តម្លៃ​ថាមពល អភិវឌ្ឍន៍ធនធានមនុស្ស និង​ហេដ្ឋារចនាសម្ព័ន្ធ៕

ដោយ៖ សុវណ្ណមុនីលីតា

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31