អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > SHE Investment ប្រកាស​កម្មវិធី «អភិវឌ្ឍន៍​អាជីវកម្ម​ថ្នាក់​មូល​ដ្ឋាន​ & ​មធ្យម» សម្រាប់​សហគ្រិន​ស្ត្រី​ជា​ផ្លូវ​ការ

SHE Investment ប្រកាស​កម្មវិធី «អភិវឌ្ឍន៍​អាជីវកម្ម​ថ្នាក់​មូល​ដ្ឋាន​ & ​មធ្យម» សម្រាប់​សហគ្រិន​ស្ត្រី​ជា​ផ្លូវ​ការ

ស៊ី អ៊ិនវេស​មិន (SHE Investments) សហគ្រាស​សង្គម​ដែល​ផ្តោតទៅ​​លើ​ការ​ជួយ​ពង្រីក​អាជីវកម្ម និង លើក​កម្ពស់​សហគ្រិន​ស្ត្រី​នៅ​កម្ពុជា បាន​បើក​សម្ពោធ​នៅ​វគ្គ​បណ្ដុះ​បណ្ដាលមួយ​​​ស្ដី​អំពី “អភិវឌ្ឍន៍​អាជីវកម្ម​ថ្នាក់​មូល​ដ្ឋាន និងមធ្យម”​ ដោយ​មាន​ការ​សហការ​និង​គាំ​ទ្រពី​ USAID និង Development Innovations កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​តុលា ឆ្នាំ​២០១៨​ កន្លង​ទៅ​នេះ​នាសណ្ឋាគារ​ The Great Duke Phnom Penh។

លោក​ស្រី Celia Boyd នាយិកាគ្រប់គ្រង​ទូទៅ​នៃ​ SHE Investments មាន​ប្រសាសន៍​ថា កម្ម​វិធី​នៃ​វគ្គ​បណ្ដុះ​បណ្ដាល​នេះ​នឹង​ជួយ​បង្ហាញ​ពីវិធី​សាស្រ្ត​នៅ​ក្នុង​ការ​ប្រើប្រាស់បច្ចេកវិទ្យា ដើម្បី​ជួយ​ទៅលើ​ការ​អភិវឌ្ឍន៍​ជំនាញ​​ក្នុង​សហគ្រាសរបស់​ពួកគាត់​ពី​ផ្នែក​ហិរញ្ញវត្ថុ ផ្នែក​គ្រប់​គ្រង រហូត​ដល់​​ ប្រព័ន្ធ​គ្រប់​គ្រង​ធន​ធាន​មនុស្ស​ដែល​ជា​ឱកាស​នៅ​ក្នុង​ការ​ជួយ​ដល់​អាជីវកម្ម​ទាំង​អស់​នៅ​កម្ពុជា។ ក្នុង​នោះ​ផងដែរ​ លោក​ស្រី​ក៏​បាន​ចូល​រួម​ត្រេក​អរ​ចំពោះ​សហគ្រិន​ស្រ្តី​ចំនួន​ ៥៨​រូប​ដែល​ទទួល​បាន​អាហារូប​ករណ៍​សិក្សា​រយៈ​ពេល​ ៦​ខែ​នៅ​ក្នុង​វគ្គបណ្ដុះ​បណ្ដាល​នេះ។

លោក​ជំទាវ សូ ស្រីម៉ិច អនុរដ្ឋលេខា​ធិការ​ក្រសួង​ពាណិជ្ជកម្ម​ មាន​ប្រសាសន៍​ថា ក្រសួង​ពាណិជ្ជកម្ម​ក៏បាន​បង្កើត​នៅ​កម្មវិធី​​​ចុះ​បញ្ជីអាជីវកម្ម​តាម​រយៈ​ប្រព័ន្ធ​អនឡាញ​ផងដែរ​ ព្រម​ទាំងមាន​ព័ត៌មាន​ជា​ច្រើន​ទាក់​ទង​ផ្នែក​ច្បាប់​នៃ​ការ​ធ្វើ​អាជីវកម្ម​ដែល​ផ្ដល់​ឱកាស​ដល់​សហគ្រិន​ស្រ្តី​អាច​សិក្សា​ស្វែង​យល់​បាន ពិសេស​ក៏​មាន​ព័ត៌មាន​ពី​កម្មវិធី​​បណ្ដុះ​បណ្ដាល​ដល់​សហគ្រិន​ដែល​មួយ​ឆ្នាំ​អាចនឹង​រៀប​ចំឡើង​​ពីរ​ដង ដូច្នេះ​សហគ្រិនស្រ្តី​គួរ​ចូល​ទៅ​តាម​ដាន​ព័ត៌មាន​នៅ​ក្នុង​ Website របស់​ក្រសួង។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ​ លោក​ជំទាវ ញ៉ែម មរកត មាន​ប្រសាសន៍​លើក​ឡើង​ថា​ គ្មាន​ការ​អភិវឌ្ឍ​ណា​មួយ​កើត​ឡើង​ដោយគ្មាន​ការ​ចូល​រួម​របស់​ស្រ្តី​ទេ​ ពោល​គឺ​ស្រ្តី​មាន​វត្តមាន​នៅ​គ្រប់​វិស័យ​ទាំងអស់​ ហើយ​បច្ចុប្បន្ន​នេះ​នៅ​កម្ពុជា​អាជីវកម្ម​ដែល​មាន​ស្រ្តី​ជា​ម្ចាស់​មាន​ចំនួន ៦១%​នៃ​អាជីវកុម្មទូទាំង​ប្រទេស ​ប៉ុន្តែ​អាជីវកម្ម​របស់​ពួកគាត់​គឺ​ស្ថិត​នៅ​ក្នុង​កម្រិត​ទាប​នៅ​ឡើយ​ ដែលប្រាក់​ចំណូល​ជា​មធ្យម​របស់​បុរស ​ស្មើរ​នឹង​ ២​ដង​នៃ​ប្រាក់ចំណេញ​របស់​ស្ត្រី។

គួរ​បញ្ចាក់​ផង​ដែរ​ថា​ កម្មវិធី​បណ្តុះ​បណ្ដាល​នេះ​បង្កើត​ឡើង​ក្នុង​គោលបំណង​ជួយ​ជម្រុញ​ឲ្យ​សហគ្រិន​ស្រ្តី​យល់​ដឹង​ពី​វិធីសាស្រ្ត​ក្នុង​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ និង​បច្ចេកវិទ្យា​ដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​ពួកគាត់​ មាន​ភាព​រីក​ចម្រើន៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី“AFTERLIFE: DAY OF THE DEAD”

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031