អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > តើ​អ្នក​មាន​កំពូលៗ​​នៅលើ​ពិភពលោក​រក​ចំណូល​បាន​មក​ពី​វិស័យ​ណា​​ច្រើន​ជាងគេ?

តើ​អ្នក​មាន​កំពូលៗ​​នៅលើ​ពិភពលោក​រក​ចំណូល​បាន​មក​ពី​វិស័យ​ណា​​ច្រើន​ជាងគេ?

យោង​តាម​ទស្សនាវដី្ត Forbes បាន​បង្ហាញ​​ពី​វិស័យ​ដ៏​ពេញ​និយម​​ជា​ច្រើន​ដែល​ក្រុម​​មហាសេដ្ឋី​កំពូលៗ​នៅ​លើ​ពិភពលោក​ចូលចិត្ត​វិនិយោគ​ និង​អាច​កើប​ប្រាក់​ចំណូល​បាន​​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ពី​វិស័យ​ទាំង​នោះ​ទៀត​ផង​។ ខាងក្រោម​នេះ​គឺ​ជា​វិស័យ​សំខាន់ៗ​ឈរ​លើ​កំពូល​តារាង​ដែល​ជា​ប្រភព​​ចំណូល​របស់​អ្នក​ក្រុម​មហាសេដ្ឋី​នៅ​ជុំវិញ​ពិភពលោក៖

១.វិស័យ​ហិរញ្ញវត្ថុ និង​​វិនិយោគ​បាន​ក្លាយ​ជា​វិស័យ អាទិភាព​មួយ​ដែល​ធ្វើ​ឲ្យ​​ក្រុម​មហាសេដ្ឋី​រក​ចំណូល​បាន​ច្រើន​ពី​វិស័យ​នេះ​ជាងគេ​​ដូច​ជា​ វិស័យ​ជួញដូរ​ភាគហ៊ុន រូបិយប័ណ្ណ​អេឡិចត្រូនិក​ (Cryptocurrency) និង​ធនាគារ​ជា​ដើម​​​។ នៅ​ក្នុង​ចំណោម​មហាសេដ្ឋី និង​សេដ្ឋី​ ២ ២០៨ នាក់​​ដែល​ជាប់​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ទស្សនាវដី្ត Fortune មាន ១៤% រក​លុយ​បាន​ពី​​មុខ​ជំនួញ​​ផ្នែក​ហិរញ្ញវត្ថុ និង​វិនិយោគ​។

២.វិស័យ​ដែល​មាន​ប្រជាប្រិយភាព​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មហាសេដ្ឋី​រកចំណូល​បាន​ច្រើន​លំដាប់​ទីពីរ​នោះ គឺ​វិស័យ​សំលៀកបំពាក់ (Clothes)និង​លក់​រាយ (Retails)។ គេ​រក​ឃើញ​ថា ​ក្រុម​អ្នក​មាន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ចំនួន ២៣៥ នាក់ ឬ​ស្មើ​នឹង ១១%​នៃ​មហាសេដ្ឋី​​កំពូលៗ​សរុប​ទាំងអស់ រក​ចំណូល​បាន​ពី​វិស័យ​នេះ​​ដែល​គ្រប់គ្រង​លើ​ហាង​ទំនិញ​ធំៗ​ដូច​ជា Walmart, Zara, L’Oreal, Amazo, និង Spanxជា​ដើម។ វិស័យ​នេះ​ជួយ​ឲ្យ​មហាសេដ្ឋី​កំពូលៗ​ទាំង​នេះ​រក​លុយ​បាន​ជិត ១,២ ពាន់​ពាន់​លាន​ដុល្លារ។

៣.វិស័យ​បន្ទាប់​ទៀត​ដែល​ឈរ​នៅ​លំដាប់​ទី៣ ជា​ផ្ទាំង​ស៊ីប​របស់​មហាសេដ្ឋី​សាកលលោក​នោះ គឺ​វិស័យ អចលនទ្រព្យ (Real Estate)។ មាន​មហាសេដ្ឋី​កំពូល​របស់​ពិភពលោក​ ២២០ នាក់​​ឬ ស្មើ​នឹង ១០% នៃ​មហាសេដ្ឋី​សរុប​បាន​បណ្ដាក់​ទុន និង​រក​ចំណូល​បាន​ពី​វិស័យ​នេះ​ដែល​ក្នុង​នោះ​ មហាសេដ្ឋី​ចិន ឈរ​នៅ​លេខ​ ១​មាន ៥០ នាក់ និង​អាមេរិក​​ឈរ​លេខ​២​មាន ៤៤ នាក់។

៤.រីឯ​​មហាសេដ្ឋី​កំពូលៗ ២០៧ នាក់​ ឬ​ស្មើ​នឹង ៩% នៃ​មហាសេដ្ឋី​​សរុប​របស់​ពិភពលោក​ទាំងមូល​វិញ បាន​រក​ចំណូល​ចូល​ហោប៉ៅ​ពី​វិស័យ​​ឧស្សាហកម្ម​ (Manufacturing)។ ចំនួន​នេះ​បាន​កើន​ឡើង​ពី​ឆ្នាំ​មុន​ដែល​មាន​ត្រឹមតែ ១៧១ នាក់​ប៉ុណ្ណោះ។

៥.សម្រាប់​វិស័យ​បច្ចេកវិទ្យា ជា​​ប្រភព​ចំណូល​ធំ​បំផុត​ទី ៥ ​ដែល​ធ្វើ​ឲ្យ​មហាសេដ្ឋី​កំពូលៗ​ ២០៥ នាក់​បាន​​​សាង​ទ្រព្យសម្បត្តិ​ច្រើន​មហាសាល​ពី​វិស័យ​នេះ។ លោក Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon បាន​ឈរ​ដំណែង​កំពូល​រក​លុយ​បាន​ច្រើន​ជាងគេ​ពី​ក្រុមហ៊ុន​លក់​ទំនិញ​​លក់​ទំនិញ​លំដាប់​ពិភពលោក​មួយ​នេះ៕

សូម​មើល​តារាង​ខាងក្រោម​នេះ៖

ប្រភព៖ Forbes

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

ទម្លាប់​៤​ប្រភេទ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​​ងើប​មុខ​មិន​រួច​ពី​ភាព​ក្រីក្រ​

អត្ថបទពាណិជ្ជកម្ម​

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

សហគ្រិនស្ត្រីកម្ពុជាក្រោមការគាំទ្រពី ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031